ទាន់ហេតុការណ៍
ក្រុមការងារ អាវុធហត្ថ​សែន​សុខ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង
0

លោក ឆាយ ឌួង​សាវុធ បាន​គូសបញ្ជាក់ថា ក្រោយពី​ទទួល​បទបញ្ជា​របស់​លោក​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ដែល​បាន​ដាក់ចេញ​នូវ​វិធានការ​ចំនួន​៤​ចំណុច​នោះ​មក មន្ត្រី​ឧទ្យានុ​រ​ក្ស​បាន​ខិតខំព​ពង្រឹង​ការអនុវត្ត​ច្បាប់​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព គឺ​ពួក​គាត់​បន្ត​ចុះ​ល្បាត​ដូច​ភ្លៀងរលឹម​នៅតាម​តំបន់ការពារធម្មជាតិ នៅក្រោម​ដែន​សមត្ថកិច្ច​របស់​ខ្លួន​

លោក ឆាយ ឌួង​សាវុធ បាន​គូសបញ្ជាក់ថា ក្រោយពី​ទទួល​បទបញ្ជា​របស់​លោក​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ដែល​បាន​ដាក់ចេញ​នូវ​វិធានការ​ចំនួន​៤​ចំណុច​នោះ​មក មន្ត្រី​ឧទ្យានុ​រ​ក្ស​បាន​ខិតខំព​ពង្រឹង​ការអនុវត្ត​ច្បាប់​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព គឺ​ពួក​គាត់​បន្ត​ចុះ​ល្បាត​ដូច​ភ្លៀងរលឹម​នៅតាម​តំបន់ការពារធម្មជាតិ នៅក្រោម​ដែន​សមត្ថកិច្ច​របស់​ខ្លួន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ជាក់ស្តែង ដើម្បី​បំភ្លឺ​ឱ្យ​កាន់តែ​ច្បាស់​ជូន​សាធារណជន​ពាក់ព័ន្ធ​នឹង​ការចុះផ្សាយ​ថា​មានការ​ករណី​ជនខិលខូច​លួច​ធ្វើ​ផ្លូវ​សម្រាប់​ដឹក​ឈើ​ចេញពី​ព្រៃ​ឡង់​នោះ​ប្រតិភូ​ក្រសួង​បរិស្ថាន ដឹកនាំ​ដោយ​លោក ជា សំអាង រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​ចុះ​ធ្វើ​អធិការកិច្ច ដោយ​ផ្ទាល់​នៅ​លើ​ទីតាំង​សង្ស័យ​ករណី​បទល្មើស​ធនធានធម្មជាតិ​កើតមាន​នៅក្នុង​ភូមិសាស្ត្រ​ដែន​ជម្រក​សត្វព្រៃ «​ព្រៃ​ឡង់​»​។ តាមរយៈ​ការចុះពិនិត្យ​ដោយ​ផ្ទាល់​នេះ​បានបញ្ជាក់​ថា ផ្លូវ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​ព័ត៌មាន​កន្លងមក​នោះ គឺ​មិន​មាន​ការ​លួច​ធ្វើ​ផ្លូវ​ថ្មី​នោះទេ តែ​រូបភាព​ដែល​បាន​ផ្សព្វផ្សាយ​មិន​ពិត​នោះ គឺជា​រូបភាព​ចាស់ និង​ផ្លូវ​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ចំការ​ឈើ​ដាំ​តែប៉ុណ្ណោះ​។​

​ក្នុងឱកាស​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​ពី​សំណាក់​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន​នេះ មន្ត្រី​ឧទ្យានុ​រក្ស នៃ​មន្ទីរ​បរិស្ថាន​មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ និង​ខេត្ត​ស្ទឹងត្រែង បានលើកឡើង​ព្រម​គ្នា​អំពី​ការ​អំពី​ចំណាត់ការ​យ៉ាង​តឹងរឹង​ចំពោះ​ការគ្រប់គ្រង​ធនធានធម្មជាតិ​ជាពិសេស​នៅពេល​ថ្មីៗ​នេះ ដោយ​អនុវត្ត​តាម​ការ​បទបញ្ជា​របស់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ចំនួន​៤​ចំណុច ដែល​ធ្វើឱ្យ​ប​បទល្មើស​បំផ្លាញ​ធនធានធម្មជាតិ​មិន​មាន​កើតឡើង​នៅក្នុង​តំបន់ការពារធម្មជាតិ​នោះទេ ជាពិសេស​នៅ​ដែន​ជម្រក​សត្វព្រៃ «​ព្រៃ​ឡង់​»​។​

​សូមជម្រាបថា ដែនជម្រកសត្វព្រៃ​ឡង់ ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ក្រចេះ ស្ទឹងត្រែង កំពង់ធំ និង​ខេត្ត​ព្រះវិហារ​។ យោងតាម​អនុក្រឹត្យ លេខ ១៨១ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៣ ដែន​ជម្រក​សត្វព្រៃ «​ព្រៃ​ឡង់​» មាន​ទំហំ ៤៨៩,៦៦៣.០០​ហិកតា​។

​សូម​រំលឹក​ថា ដើម្បី​គ្រប់គ្រង​ធនធានធម្មជាតិ និង​អភិរក្ស​ជីវៈចម្រុះ ឱ្យមាន​ប្រសិទ្ធភាព និង​ការអភិវឌ្ឍ​ដោយ​ចីរភាព ក្រសួង​បរិស្ថាន បាន​ដាក់​ចេញ​វិធានការ​ចម្បង​ចំនួន​៤ រួមមាន​៖

​ទី​១៖ ក្រសួង​បរិស្ថាន​ជំរុញ​ការអនុវត្ត​ច្បាប់​១០០% និង​បញ្ចប់​នូវ​វប្បធម៌ អប់រំ ណែនាំ និង​ចុះកិច្ចសន្យា ហើយ​ដោះលែង ចំពោះ​អ្នកប្រព្រឹត្ត​បទល្មើស​ធនធានធម្មជាតិ​។

​ទី​២៖ ក្រសួង​បរិស្ថាន សហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​-​ខេត្ត ជាពិសេស​ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ ឲ្យបាន​ស្អិតរមួត ដើម្បី​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ នៅតាម​តំបន់ការពារធម្មជាតិ

​ទី​៣៖ សហការ​ជាមួយ​អង្គភាព​ប្រឆាំងនឹង​អំពើពុករលួយ និង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ធ្វើ​ការបង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ បន្ថែម​លើ​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដែល​បាន​អនុវត្ត​កន្លង​មក

​និង​៤៖ ជំរុញ​ការដាំ​ដើមឈើ​ឲ្យ​ច្រើនជាងកា​រកាប់ ដើម្បី​រក្សា​នូវ​កំណើន ជាពិសេស​ការជំរុញ ការដាំ​ស្តារ​ព្រៃឈើ ដែល​ជា​ទិសដៅ​អាទិភាព បង្កើន​គម្រប​ព្រៃឈើ​ឲ្យបាន​៦០% នៅ​ឆ្នាំ​២០៥០ ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ នៅតាម​សហគមន៍ រួម​ទាំង​ការអភិរក្ស​ជីវចម្រុះ​ដោយ​ចីរភាព​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល