ទាន់ហេតុការណ៍
ក្រុមការងារ អាវុធហត្ថ​សែន​សុខ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង
0

ប្រកាស​ចូល​កាន់​តំណែង​ប្រធាន​សាលាដំបូង​ខេត្តតាកែវ ក្រោម​អធិបតីភាព​ឯកឧត្តម កើត រិទ្ធ ដោយ លោកស្រី ពេ​ជ ម៉ា​រ៉ែ​ន ត្រូវបាន​ប្រកាស​ចូល​កាន់​តំណែង​

ប្រកាស​ចូល​កាន់​តំណែង​ប្រធាន​សាលាដំបូង​ខេត្តតាកែវ ក្រោម​អធិបតីភាព​ឯកឧត្តម កើត រិទ្ធ ដោយ លោកស្រី ពេ​ជ ម៉ា​រ៉ែ​ន ត្រូវបាន​ប្រកាស​ចូល​កាន់​តំណែង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

តាកែវ​៖ នៅ​ថ្ងៃ​ទី ២៤ ខែតុលា ឆ្នាំ ២០២៣ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ និង ជា​សមាជិក​ទី​១ នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រកាស​តែងតាំង និង​ចូល​កាន់​មុខតំណែង​របស់ លោកស្រី ពេ​ជ ម៉ា​រ៉ែ​ន ជា​ប្រធាន​សាលាដំបូង​ខេត្តតាកែវ ជំនួស លោក អ៊ាក ផល្លា ដែល​ត្រូវបាន​ផ្ទេរ​ភារកិច្ច​ទៅជា​ប្រធាន​សាលាដំបូង​ខេត្តស្វាយរៀង​។​

​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី ប្រធាន​ក្រុមប្រឹក្សា​ខេត្តតាកែវ​, អភិបាល​នៃ​គណៈ​អភិបាលខេត្ត​តាកែវ​, សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​, ថ្នាក់ដឹកនាំ​ក្រសួង​យុត្តិធម៌​, អគ្គព្រះរាជអាជ្ញា​នៃ​មហា​អយ្យការ​អម​សាលាឧទ្ធរណ៍​ភ្នំពេញ​, ប្រធាន​សាលាដំបូង ព្រះរាជអាជ្ញា ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី អាជ្ញា​សាលា មន្ត្រី​តុលាការ កងកម្លាំងប្រដាប់អាវុធ និង​មន្ត្រី​អនុវត្ត​ច្បាប់​ផ្សេង​ទៀត​ជាច្រើន​រូប​។​

​ឯកឧត្តម ឧបនាយក​រដ​មន្ត្រី​បាន​លើកឡើង​ថា ការតែងតាំង​នេះ គឺជា​ការលើកកម្ពស់​ផ្នែក​យេនឌ័រ ក៏ដូចជា​ការលើកទឹកចិត្ត​ចៅក្រម​-​ព្រះរាជអាជ្ញា​ជា​ស្ត្រី​ទាំងអស់​ឱ្យ​ចូលរួម នៅក្នុង​ការងារ​អភិបាលកិច្ច​នៃ​វិស័យ​យុត្តិធម៌ ដោយ​ផ្អែក​លើ​កត្តា​សមត្ថភាព​។​

​ឆ្លៀត​ក្នុង​ឱកាស​ជួបជុំ​គ្នា​ដ៏​វិសេសវិសាល​នេះ​, ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ជូន​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​សាលា​ជម្រះក្តី និង​អង្គការ​អយ្យការ​អម​សាលាជម្រះក្តី​គ្រប់​ជាន់ថ្នាក់ ក៏​ដូច​ជា​មន្ត្រី​អនុវត្ត​ច្បាប់​ផ្សេងៗ អំពី​ទិសដៅ​ការងារ​កែទម្រង់​វិស័យ​យុត្តិធម៌ របស់​រាជរដ្ឋាភិបាល ក្នុង​នីតិកាល​ទី ៧ នៃ​រដ្ឋសភា​នេះ​។ កិច្ចការ​នេះ នៅតែ​ជា​អាទិភាព ដែល​ជា​មុំ​មួយ​ដ៏​សំខាន់​ក្នុង​ចំណោម​មុំ​ទាំង ៥ ដែល​បង្កើតបាន​ជា​ស្នូល​នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ – ដំណាក់កាល​ទី​១​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល