នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ លោក ងួន ប៊ុណ្ណាន អភិបាល នៃគណៈអភិបាលស្រុកអូររាំងឪ និងសហការី បានអញ្ជើញចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយ«ថ្ងៃនេះ ! ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលធ្វើឡើងនៅក្នុងរោងចក្រ “ថបស៊ីលវើ លីមីតធីត”ដើម្បីផ្សព្វផ្សាយដល់កម្មករ កម្មការិនីនៅក្នុង ក្រុមហ៊ុន ដែលកំពុងបម្រើការងារចំនួន ៥៩៥នាក់ ប្រុស ១៨នាក់។
យុទ្ធនាការថតសកម្មភាពផ្សព្វផ្សាយលើកទី១ ក្រោមប្រធានបទ«ថ្ងៃនេះ!ខ្ញុំមិនប្រើថងប្លាស្ទីកទេ» មានកម្មករ កម្មការិនីចូលរួមចំនួន ៦៧នាក់ ស្រី ៦៥នាក់។
បន្ទាប់ពីយុទ្ធនាការនេះ តំណាងរោងចក្រ និងបន្តធ្វើយុទ្ធ នាការផ្សព្វផ្សាយរៀងរាល់ថ្ងៃចន្ទ ដើមសប្តាហ៍ ដល់កម្មករ កម្មការនីបន្តទៀតរហូតដល់គ្រប់បុគ្គលិក ដែលកំពុងបម្រើការងារ ៕