ទាន់ហេតុការណ៍
ក្រុមការងារ អាវុធហត្ថ​សែន​សុខ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង
0

អភិបាលរង​ស្រុក​ព​ញ​ឮ​ម្នាក់​ត្រូវបាន​ពលរដ្ឋ​ចោទថា យក​ក្រុមហ៊ុន​ប្រមូល​សំរាម មក​ដាក់​ក្បែរ​ផ្ទះ​ជះ​ក្លិនស្អុយ​ប៉ះពាល់​បរិស្ថាន និង​ការរស់នៅ​

អភិបាលរង​ស្រុក​ព​ញ​ឮ​ម្នាក់​ត្រូវបាន​ពលរដ្ឋ​ចោទថា យក​ក្រុមហ៊ុន​ប្រមូល​សំរាម មក​ដាក់​ក្បែរ​ផ្ទះ​ជះ​ក្លិនស្អុយ​ប៉ះពាល់​បរិស្ថាន និង​ការរស់នៅ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្តាល​៖ ប្រជាពលរដ្ឋ​លើកឡើងថា​អភិបាលរង​ខេត្ត​ដ៏​មាន​ឥទ្ធិពល​មួយ​រូប ដើម្បី​តែ​ផលប្រយោជន៍​របស់​ខ្លួន​មិន​ខ្វល់​ពី​ផលប៉ះពាល់​សុខភាព និង​មុខរបរ​រកស៊ី​របស់​ប្រជាពលរដ្ឋ​ដ​ដោយ​បាន​លើកយក​ក្រុមហ៊ុន​សំរាម​របស់ខ្លួន​មក​ដាក់​ជិត​ផ្ទះ​និង​ភោជនីយដ្ឋាន​របស់​ប្រជាពលរដ្ឋ​បាន​ធ្វើឲ្យប៉ះពាល់​ដល់​ការរកស៊ី​ប្រចាំថ្ងៃ​របស់​ប្រជា​ពលរដ្ឋ​យ៉ាងខ្លាំង​។​

​ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៣ ក្រុមហ៊ុន​ប្រមូល​សំរាម​មួយ​ដែល​មានឈ្មោះ​ថា (​បរិស្ថាន​ភូមិ​យើង​) កំពុងតែ​បង្ក​ភាព​ក្តៅក្រហាយ ចំពោះ​ប្រជាពលរដ្ឋ​និង​អ្នករកស៊ី​ជាច្រើន ជុំវិញ​បញ្ហា​ដែល​ក្រុមហ៊ុន​មួយ​នេះ​ប្ដូរ​ទីតាំង​មិនចេះចប់​មិនចេះហើយ រហូត​យក​ដាក់​នៅ​ក្បែរ​ផ្ទះ និង​កន្លែង​រកស៊ី​របស់​បងប្អូន​ប្រជាព​ល​រដ្ឋ ធ្វើអោយ​មាន​ការប៉ះពាល់​ដល់​សុខភាព និង​ការប្រកប​របរ​រកស៊ី​របស់​ប្រជាពលរដ្ឋ​។​

​ប្រជាពលរដ្ឋ បាន​លើកឡើង​ថា កាលពីពេល​កន្លង​ទៅ នៅ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៣ ក្រុមការងារ អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​បាន​ចុះ​ទៅ​ដល់​ទីតាំង​ត្រង់ចំណុច​ប្រមូល​សំរាម​ដែល​ស្ថិតនៅ​ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្ត​កណ្ដាល ស្ថិតនៅ​តំបន់ (​កំសាន្ត​រាជ​នី​លង្វែក​) ដែលជា​តំបន់​ទេសចរណ៍ ហើយ​មាន​ប្រជាពលរដ្ឋ​ប្រកប​អាជីវកម្ម​ដូចជា​បើក​ភោជនីយដ្ឋាន និង​កន្លែង​កំសាន្ត​ផ្សេងៗ និង​មាន​ប្រជាពលរដ្ឋ​រស់នៅ​ថែម​ទៀត​នោះ​។ ហើយ​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ដាក់​ពាក្យបណ្ដឹង​ជំទាស់​នៃ​ការសាងសង់ និង​រក្សា​ទុក​សំរាម​ស្អុយរលួយ របស់​ក្រុមហ៊ុន​បរិស្ថាន​ភូមិ​យើង ដែល​មាន​ការរៀបចំ មិន​ត្រឹមត្រូវ​តាម​ស្តង់ដារ ហើយ​បាន​ប្តូរ​ទីតាំង​យកមក​ដាក់​នៅ​ក្បែរ​ភោជនីយដ្ឋាន និង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដែល​កំពុងតែ​ប្រកប​របរ​រកស៊ី​ជា​ច្រើន ហើយ​មិន​មាន​ការដោះស្រាយ​រាប់​ខែ​មក​ហើយ​។​

​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នៃ​សាលាស្រុក​ពញាឮ​ម្នាក់ សូម​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់ឲ្យដឹង​ថា ក្រុមហ៊ុន​សំរាម​ខាងលើនេះ​ជា​របស់​លោក​អភិបាលរង​ស្រុក​ពញាឮ​មានឈ្មោះ ហេង គឹម​ហៀ​ង ដែល​ជា​មនុស្ស​ជំនិត និង​ជា​មនុស្ស​សេដ្ឋកិច្ច​របស់​លោក​អភិបាលស្រុក​
​ចំណែក​ឯ​ក្រុមហ៊ុន​សំរាម​មួយ​នេះ​បាន​ឲ្យទៅ​ប្អូន​របស់​គាត់​ជា​អ្នកគ្រប់គ្រង​និង​គិតលុយ តែ​គាត់​នៅ​មើល​ការខុសត្រូវ​ធម្មតា ព្រោះ​គាត់​ជា​អ្នកទទួល​បន្ទុក​បរិស្ថាន​នៅ​ស្រុក​មួយ​នេះ​។​

​ប្រជាពលរដ្ឋ​និង​អាជីវករ​នៅ​ក្នុង​ផ្សារ​មួយ​ចំនួន​តែងតែ​រអ៊ូរទាំ ចំពោះ​ការប្រមូល​សំរាម​មួយ​នេះ​ដោយ​មាន​ការយឺតយ៉ាវ និង​ថ្លៃ​សេវា​ប្រមូល​សំរាម នៅក្នុង​ផ្សារ​គឺ​មាន​តម្លៃ​ខ្ពស់​។​

​គួ​រំលឹក​ផង​ដែ​ថា ក្នុង​ខែ តុលា ឆ្នាំ​២០២២ ក្រុមហ៊ុន​សំរាម មួយ​នេះ​បាន​ដាក់​ទីតាំង​ស្ថិតនៅក្នុង​តំបន់​ទេសចរណ៍​ជិត​ភ្នំ​ព្រះ​រាជទ្រព្យ និង​បានគរ​សំរាម​ឡើង​ហូរហៀរ រហូត​ដល់​របង​ផ្ទះ​ប្រជាពលរដ្ឋ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ផ្ទុះ​ការរិះគន់ និង​តវ៉ា​ជាខ្លាំង​។​

​ដោយ​មាន​ការសម្របសម្រួល​ពី​លោក​អភិបាល​ស្រុក​ពញាឮ លោក​ថន សុ​វណ្ណា ដោយ​សន្យា​ជាមួយ​ប្រជាពលរដ្ឋ​ថា នឹង​ដោះ​ដូរ​ក្រុមហ៊ុន​មួយ​នេះ​ទៅ​នៅ​ឃុំ​កោះ​ចិន ដែល​មាន​ផ្ទៃដី​ទំហំ​រហូតដល់​៥០​ហិកតា​សំរាប់ធ្វើ​អាជីវកម្ម តែ​រហូត​មកដល់ពេលនេះ​ជាង​មួយ​ឆ្នាំ​ហើយ ដី​ដែរ​ទុកដាក់​ទីតាំង​សំរាម​ក៏​មិនឃើញ រីឯ​គំនរ​សំរាម​ទាំងអស់​ត្រូវបាន​ប្រមូល​ទៅ​ដាក់​នៅ​ជិត​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ស្ថិតនៅ​ឃុំ​កំពង់​លួង​ទៅវិញ​។​

​ប្រជាពលរដ្ឋ​ជាច្រើន​បាន​សម្ដែង​ការ​មិន​ពេញចិត្ត​ជាមួយនឹង​លោក ហេង គឹម​ហៀ​ង អភិបាលរង​ស្រុក​ពញាឮ ដែល​ទទួលបន្ទុក​បរិ​ស្ថាន និង​ទទួល​បន្ទុក​ឃុំ​កំពង់​អុស ដោយ​លើកឡើង​ថា​គ្រាន់​តែ​រឿង​សំរាម​នេះ​ដោះស្រាយ​មិន​ចេញ​ជា​យូរ​មក​ហើយ រីឯ​បញ្ហា​ទំនាស់​ដីធ្លី​នៅក្នុង​កំពង់​អុស​វិញ​កំពុងតែ​រាំ​រ៉ៃ​ដោះស្រាយ​មិន​ចេញ ជាច្រើន​រឿង​រាប់​ឆ្នាំ​មក​ហើយ​ផងដែ ដោយ​ប្រជាពលរដ្ឋ​ខ្លះ​ផ្ទុះ​ការតវ៉ា និង​ស្រក់​ទឹកភ្នែក​ជាច្រើន​គ្រួសារ ដោយសារតែ​មាន​មន្ត្រី មួយចំនួន​កំពុង​តែ​ឃុបឃិត​ជាមួយ​នឹង​អ្នកមាន​លុយ និង​មាន​អំណាច​ជាច្រើន​ធ្វើបាប​ប្រជាពលរដ្ឋ​ជា​ថ្នូរ​នឹង​លាភសក្ការៈ​។​

​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​បាន​ទំនាក់ទំនង​ទៅ​កាន់​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​សំរាម​ខាងលើ​តាមរយៈ​ទូរស័ព្ទ ខ​ល​ចូល​តែ​ពុំ​មាន​អ្នកទទួល និង​បាន​ទំនាក់ទំនង​កាន់​ទៅកាន់​ប្រព័ន្ធ​តេ​ឡេ​ក្រា​មគ្រាន់​តែ​ចូល​មើល​ប៉ុន្តែ​មិន​ឆ្លើយតប​នោះ​ទេ​។​ ​រីឯ​លោក​អភិបាលរង​លោក ហេង គឹម​ហៀ​ង បានឲ្យដឹងថា សំរាម​ជា​បញ្ហា​កង្វល់​របស់​ពិភពលោក ថ្នាក់​តំបន់ ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ និង​ប្រជាពលរដ្ឋ សង្ឃឹម​ថា​ឆាប់​បាន​ទីលាន​ចាក់សំរាម​មាន​ស្តង់ដា បច្ចេកទេស​ត្រឹមត្រូវ នាពេល​ខាងមុខ​ឆាប់ៗ​នេះ​។​

​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ បាន​ស្នើសុំ​ទៅ ឯកឧត្តម គង់ សោភ័ណ្​ ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត កណ្តាល និង​ជា​ពិសេស សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយ​រដ្ឋមន្ត្រី​មេត្តា​ជួយ​ពិនិត្យ​មើល​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​ដែល​កំពុងតែ​បំផ្លាញ​មុខមាត់​របស់​រាជរដ្ឋាភិបាល​។​

​ជា​ចុងក្រោយ​ប្រជាពលរដ្ឋ ធ្វើការ​សំណូមពរ​ដល់​ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​មេ​តា​ជួយ​ចាត់​មន្ត្រី​ជំនាញ​ធ្វើ​ការចុះពិនិត្យ និង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ផង​ទាន​។​

​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​រង់ចាំ​ការបំភ្លឺ ពី​ភាគី​ពាក់ព័ន្ធ​រៀងរាល់​ម៉ោង​ធ្វើការ​តាម​របប​អ្នកសារព័ត៌មាន​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល