ទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា គោរពថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សខួបលើកទី ២០ នៃការគ្រងរាជសម្បត្តិជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕ - ក្រោយ​មិន​រំពឹង​ទុក្ខ​ថា ទទួលបាន​នូវ​ភាពយុត្តិធម៌ បាត់បង់​ទំនុកចិត្ត គ្មាន​សម្លាប់​ភាព អស់​ក្ដីសង្ឃឹម​ចំពោះ​លោក ឆៃ វណ្ណឌី អភិបាល​ស្រុក​កោះធំ បាន​ធ្វើ​របាយការណ៍​ភូតកុហក់​អភិបាលខេត្ត​កណ្តាល ក្រុម​អា​ជីករ​បាន​ស្នើសុំ​សម្តេច​តេជោ និង​សម្តេច​ធិបតី​ជួយ​រក​យុត្តិធម៌​អោយ​ជនរងគ្រោះ​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍ គណៈប្រតិភូ​ប៉ូលីស​ប្រដាប់អាវុធ នៃ​កងទ័ព​រំដោះប្រជាជន​ចិន​! - ប្រធាន​គណបក្ស​នយោបាយ​និង​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​គាំទ្រ​បណ្តុះ​គំនិត​ស្អាត បៃតង និង​ចីរភាព នៅក្នុង​ប្រទេស​កម្ពុជា​ - ឯកឧត្តម ឆាយ ឫទ្ធិ​សែន ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ និង​ស្ពាន​ទ្រុឌទ្រោម ក្នុង​ស្រុក​ព្រះស្ដេច និង​ស្រុក​ស្វាយជ្រំ​ - ល្បែងស៊ីសង​មាន់​ជ​ល់អន​ឡាញ និង​ឡូតូ​8888 ស្ថិត​នៅ​ផ្សារ​ដី​ថ្មី ចំណុច​តារាង​បាល់ទះ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បើ​លេង​យ៉ាង​សប្បាយ មិន​ខ្វល់​ពី​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​ប្រគល់​ថវិកា​ឧបត្ថម្ភ​ដល់​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - មេបញ្ជាការ អាវុធហត្ថ​ខណ្ឌទួលគោក ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ​មេបញ្ជាការរង​ខណ្ឌ ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាលឲ្យ​ដាច់ស​សៃ និង​បាក់​ឆ្អឹងដងកាំបិត​! - លោកស្នងការ ឈឿន សុ​ចិត្ត និង​លោក​ស្នងការរង​នគរបាល​ខេត្តកណ្ដាល​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​កម្មវិធី​!! - បុរស​ម្នាក់​បានបាត់បង់ជីវិត​ភ្លាមៗ ខណៈ​ជិះ​ម៉ូតូ​ដួល ហើយ​ត្រូវ​ជះ​ចូលទៅ​ក្រោម​រថយន្ត​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​
0

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម គូ​ម៉ូ​រ៉ា ម៉ា​សាហីកូ (KUMURA Masahiko) អតីតរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន និង​ជា​អតីត​អនុប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​សេរី​ជប៉ុន

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម គូ​ម៉ូ​រ៉ា ម៉ា​សាហីកូ (KUMURA Masahiko) អតីតរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន និង​ជា​អតីត​អនុប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​សេរី​ជប៉ុន

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នៅ​វិមាន​៧​មករា ព្រឹក​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៣ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម គូ​ម៉ូ​រ៉ា ម៉ា​សាហីកូ (KUMURA Masahiko) អតីតរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន និង​ជា​អតីត​អនុប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​សេរី​ជប៉ុន រួម​ទាំង​ឥស្សរជន​ជប៉ុន​មួយ​ចំនួន​ទៀត​។

​ក្នុង​ជំនួប​នេះ សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍​ស្វាគមន៍​ចំពោះ​ឯកឧត្តម គូ​ម៉ូ​រ៉ា ពិសេស​នៅ​ពេល​ដែល​សម្តេច​ធ្លាប់​បាន​ជួប និង​ស្គាល់​ឯកឧត្តម​ចាប់តាំងពី​ឆ្នាំ​១៩៩៨ ដែល​ជា​ទស្សនកិច្ច​លើកដំបូង​របស់​ឯកឧត្តម មកកាន់​លំនៅដ្ឋាន​របស់​សម្តេច​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល និង​មាន​ទំនាក់ទំនង​រហូតមក​ដល់​បច្ចុប្បន្ន​។ សម្តេច​តេជោ​បន្តថា រាល់​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ទៅ​កាន់​ទីក្រុង​តូ​ក្យូ គឺ​តែងតែ​មាន​វត្តមាន​ឯកឧត្តម គូ​ម៉ូ​រ៉ា ទទួល​ស្វាគមន៍​ចំពោះ​សម្តេច​ជា​រៀងរហូត ហើយ​ពេលនេះ បើទោះបីជា​រូប​សម្តេច​លែង​ជា​នាយករដ្ឋមន្ត្រី​ក៏ពិតមែន តែ​យើង​នៅ​ជួប​ពិភាក្សា​គ្នា ក្នុងនាម​សម្តេច​ជា​ឪពុក​របស់​នាយក​រដ្ឋមន្ត្រី​។ សម្តេច​តេជោ​បន្តថា រយៈពេល​ជាង​២​ខែ​កន្លងមកនេះ នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា គឺ​សម្តេច​មហា​ប​វេធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ចេញ​ដំណើរ​ប្រកបដោយ​ស្ថេរភាព និង​មាន​ថាមពល​យូរអង្វែង​សម្រាប់​កម្ពុជា​។

​ជា​ការឆ្លើយតប ឯកឧត្តម គូ​ម៉ូ​រ៉ា បាន​វាយ​តម្កៃ​ខ្ពស់​ជូន​ចំពោះ​សម្តេច​តេជោ ដែល​ជា​វិរៈជន​តែ​ម្នាក់​គត់​ដែល​បាន​រួម​ជាមួយ​ឥស្សរជន​កម្ពុជា​ជាច្រើនរូប​ទៀត ធ្វើការ​រំដោះ​ប្រទេស​កម្ពុ​ជា​ពី​របប​ខ្មែរក្រហម ប៉ុលពត និង​ដឹកនាំ​ប្រទេស​ឲ្យមាន​ការរីកចម្រើន មាន​សុខសន្តិភាព និង​សង្គ្រោះ​ប្រជាជន​កម្ពុជា​នៅ​ទូទាំង​ប្រទេស​។ ឯកឧត្តម​ក៏បាន​សំដែង​នូវ​ការភ្ញាក់ផ្អើល​ចំពោះ​ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា បន្ទាប់​ពី​ទស្សនកិច្ច​លើកដំបូង​របស់​ឯកឧត្តម​មក​កាន់​កម្ពុជា កាលពី​ជាង​២៥​ឆ្នាំកន្លងមក ដែល​នោះ​បង្ហាញ​ពី​ស្នាដៃ​របស់​សម្តេច​តេជោ និង​ឥស្សរជន​កម្ពុជា​ដទៃទៀត ដែល​បាន​លះបង់​គ្រប់បែបយ៉ាង​ដើម្បី​ប្រជាជន រហូត​មាន​ការអភិវឌ្ឍ​គួរ​ឲ្យ​ស្ងប់ស្ងែង​នេះ​។ ឯកឧត្តម​អតីតរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន ដែល​អមដំណើរ​ដោយ​លោក ភី​ឌី​អូ អូ​គុ​ប៊ុក ជា​អគ្គនាយក​ក្រុមហ៊ុន​សាជីវកម្ម​ហ្វ៊រ​វ៉ើល និង​ជា​ប្រធាន​មូលនិធិ​ស៊ី​សេស ដែល​ជា​អ្នកជំនួញ​និង​ជា​អ្នកសេដ្ឋកិច្ច​មួយរូប ដែល​បាន​មក​កាន់​ប្រទេស​កម្ពុជា​រយៈពេល​ជាង​១០​ឆ្នាំកន្លងមក បាន​ឧទ្ទេសនាម​ពី​ការងារ​ដែល​រូបលោក បាន​ចូល​មក​រួម​ចំណែក​ក្នុង​ការកសាង​សេដ្ឋកិច្ច ជា​ទីប្រឹក្សា​សេដ្ឋកិច្ច ជា​ទីប្រឹក្សា​ផ្តល់យោបល់​នៅ​កម្ពុជា​។​

​សម្តេច​តេ​ជោបាន​សំណូម​ពរ​ឲ្យ លោក អូ​គុ​ប៊ុក បាន​បន្ត​ការវិនិយោគ​និង​លើក​ទឹក​ចិត​ត​ឲ្យ​អ្នកវិនិយោគ​ជប៉ុន បង្កើន​សកម្មភាព​ថែម​ទៀត​នៅ​កម្ពុជា និង​ជួយ​រក​ទីផ្សារ​នាំ​ទំនិញ​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ជប៉ុន​។ ដោយសា​ឆ្នាំ​២០២៣​នេះ គឺជា​ខួប​៧០ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា ជប៉ុន ភាគី​ទាំងពីរ​និង​ប្រារព្វ​កម្មវិធី​រួមគ្នា​ជាច្រើន រួម​ទាំង​ការបាញ់​កាំ​ជ្រួច នៅ​មុខ​ព្រះបរមរាជវាំង ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ សម្តេច​តេជោ និង​ឯកឧត្តម គូ​ម៉ូ​រ៉ា បាន​សំដែង​ការពេញចិត្ត និង​រីករាយ​ចំពោះ​ការរីកចម្រើន នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ដែល​បាន​ឈាន​ដល់​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​រីករាយ​ចំពោះ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ ត្រូវបាន​លើកកម្ពស់ និង​ពង្រីក​លើ​គ្រប់​វិស័យ​។ ប្រទេស​ទាំង​ពីរ​មាន​ការគាំទ្រ​គ្នា​ទៅវិញទៅមក នៅ​លើ​វេទិកា​តំបន់ និង​អន្តរជាតិ ក្នុង​នោះ​កម្ពុជា​គាំទ្រ​ជប៉ុន ជា​សមាជិក​អចិ​ន្រៃ នៃ​ក្រុមប្រឹក្សា​សន្តិសុខ អង្គការសហប្រជាជាតិ នៅពេល​មាន​ការកែទម្រង់​។

​ឯកឧត្តម គូ​ម៉ូ​រ៉ា បាន​កោតសរសើរ​ចំពោះ​តួនាទី​របស់​សម្តេច​តេជោ ក្នុង​ការរក្សាបាន​នូវ​ទំនាក់ទំនង​ទ្វេភាគី​នេះ ឲ្យ​កាន់តែ​ល្អប្រសើរ និង​រីកចម្រើន​រឹងមាំ​។ សម្តេច​តេជោ​បានកោតស​រសើ ចំពោះ​ឯកឧត្តម គូ​ម៉ូ​រ៉ា ដែល​ជា​ឥស្សរជន​ជប៉ុន​មួយ​រូប ដែល​បាន​រួមចំណែក​ក្នុង​ការកសាង​សន្តិភាព និង​ការអភិវឌ្ឍ​នៅ​កម្ពុជា និង​ធ្វើឲ្យ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ​មាន​ការរីកចម្រើន ជា​ដៃគូ​ដ៏​ល្អ ពោល​គឺ​ចាប់តាំងពី​ឆ្នាំ​១៩៩០​មក​។ សម្តេច​តេជោ​មានប្រសាស​ន៍​ពី​តួនាទី​របស់​ជប៉ុន ក្នុងការ​ដើរតួនាទី​សំខាន់​ក្នុង​ការស្វែងរក​សន្តិភាព និង​ការអភិវឌ្ឍ​នៅ​កម្ពុជា ពិសេស​ជប៉ុន​បាន​ដើរតួនាទី និង​ផ្តល់​មូលនិធិ​ច្រើនជាងគេ នៅ​អង្គការ​សហប្រជាជាតិ ដែល​សក្តិសម​ទទួល​បាន​នូវ​តួនាទី​កំពូល​នោះ​។ សម្តេច​តេជោ​បន្តថា ថ្វី​ត្បិត​តែ​សម្តេច​លែង​កាន់អំណាច តែ​សម្តេច​នៅតែ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត មិន​មាន​នយោបាយ​ប្រែប្រួល​ក្នុង​នយោបាយ​ការបរទេស​របស់​ខ្លួន ចំពោះ​ប្រទេស​ជប៉ុន​នោះទេ កម្ពុជា​នៅ​តែ​រក្សា​ទំនាក់ទំនង និង​គោលនយោបាយ​ល្អប្រសើរ និង​ពង្រឹង​ពង្រីក​ថែម​ទៀត នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​។​

​សម្តេច​តេជោ​បន្តថា កម្ពុជា​គាំទ្រ​គោលនយោបាយ ឥ​ណ្ឌូ​-​ប៉ា​ស៊ី​ហ្វីក សេរី និង​បើកចំហ ដែល​គំនិត​ផ្តួចផ្តើម​នោះ ឈរ​លើ​គោលដៅ​សំខាន់​៣ គឺ​ទី​១​បម្រើ​ឲ្យ្ស​ន្តិ​ភាព និង​ការអភិវឌ្ឍ ទី​២​មិន​ប្រឆាំង​និង​ប្រទេស​ណាមួយ និង​ទី​៣​គាំទ្រ​ចំពោះ​ម​ជ្ឈភាព​របស់​ប្រទេស​អាស៊ាន​។ សម្តេច​តេជោ​ក៏បានវាយតម្លៃ​ខ្ពស់​ចំពោះ​ទំហំ​ពាណិជ្ជកម្ម នៃ​ប្រទេស​ទាំង​ពីរ បើទោះបីជា​ឆ្លងកាត់​នូវ​ការរីក​រាលដាល នៃ​ជំងឺ​កូវី​ដ​១៩ ការវិនិយោគ​របស់​ជ​ប៉ុនមាន​ការកើនឡើង​។

​សម្តេច​តេជោ​ផ្តល់នូវ​សេចក្តីសង្ឃឹម​ថា ជប៉ុន​និង​បន្ត​ជួយ​កម្ពុជា​ថែម​ទៀត ទៅលើ​វិស័យ​ហេដ្ឋរចនាសម្ព័ន្ធចាំ​បា​ច់ ដែល​ត្រូវតែ​លើក​ក​ម្កើ​ន ក្នុងនោះ​សម្តេច​បាន​សំណូមពរ​ឲ្យមាន​ការជំរុញ​ការអភិវឌ្ឍ​នៅ​កំពុងផែ​ក្រុងព្រះសីហនុ ធ្វើយ៉ាងណា​ឲ្យ​ជំរៅ​ទឹក​ជ្រៅ​ដើម្បី​អាច​ឲ្យ​នាវា​ធំៗ ដឹក​ទំនិញ​ចូល​ដល់​កំពុងផែ​ក្រុងព្រះសីហនុ ដើម្បី​ឲ្យ​កំពុងផែ​ក្រុងព្រះសីហនុ អាច​មាន​សមត្ថភាព​ប្រកួតប្រជែង​ខ្លាំង រួម​ទាំង​ការ​ពន្លឿន​ការតភ្ជាប់​ទាំង​ផ្លូវទឹក ផ្លូវគោគ និង​ផ្លូវអាកាស​។ ឯកឧត្តម គូ​ម៉ូ​រ៉ា មានប្រសាសន៍ថា ឯកឧត្តម​និង​រងចាំ​ទទួល​ស្វាគមន៍​សម្តេច​តេជោ ដែល​នឹង​អញ្ជើញ​ទៅ​ពិនិត្យ​សុខភាព​នៅ​ប្រទេស​ជប៉ុន ក្នុង​ពេលវេលា​នាពេលខាងមុខ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល