ទាន់ហេតុការណ៍
ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​កូរ៉េ អបអរសាទរ​អំពី​ជោគជ័យ​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្ដេច​ធិបតី នៅ​សាធារណរដ្ឋ​កូរ៉េ​ - ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ពិធី​ពិសា​អាហារ​ថ្ងៃត្រង់​ជាមួយ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា - ឯកឧត្តម​ឧកញ៉ា​សមូហ​ក​បណ្ឌិត ឡី សុភាព អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់ ប្រធាន អនុប្រធាន សមាជិក គណៈកម្មការ​ថែទាំ​ភ្នែក - អតិថិជន​និយាយថា​ក្រុមហ៊ុន​FAFA24h វេ​បផ្សាយ​កីឡា​និង​កាស៊ីណូ​ពេញនិយម​នៅ​ប្រទេស​កម្ពុជា កំពុង​តែ​រកស៊ី​បោកប្រាស់​តាម​ប្រពន្ធ័​អនឡាយ ដោយ​ភ្នាល់​ឈ្នះ​លុយ​បែរ​ជា​ក្រុមហ៊ុន សង​តែ​ដើម​វិញ​..(​វគ្គ​២) - ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​«​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ឃុំ ជា​អង្គ​បោះឆ្នោត របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក អាណត្តិ​ទី​៤ ឆ្នាំ​២០២៤» - ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​សមាជិក​ព្រឹទ្ធសភា ប្រចាំ​តំបន់ Seine-et-Marne ប្រទេស​បារាំង​ - ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផ្ញើ​ព្រះរាជសារ​ថ្លែងអំណរគុណ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រធាន​ក្រុម​ឧត្ដមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ - លោក​ឧត្តមសេនីយ៍ត្រី ឈុន ស៊ី​ណាត ស្នងការរង​ផែនកា​រងារ​សេនាធិការ និង​លោក​ឧត្តមសេនីយ៍ត្រី ឡាក់ ម៉េង​ធី ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​កិច្ចប្រជុំ​ផ្ទៀងផ្ទាត់​របាយការណ៍ និង​កំណត់ត្រា​បទល្មើស​ព្រហ្មទណ្ឌ ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៤ និង​ការងារ​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​/​សង្កាត់ មាន​សុវត្ថិភាព - ក្រុមអ្នកលេង​ដាវ កាំបិត ៤​នាក់ ត្រូវបាន អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​បាន​ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - ក្រុមហ៊ុន​FAFA24h វេ​បផ្សាយ​កីឡា​និង​កាស៊ីណូ​ពេញនិយម​នៅ​ប្រទេស​កម្ពុជា រង​ការចោទប្រកាន់​ពី​អតិ​ថ​ជន​លេងល្បែង​ហ៊ានស៊ី ប៉ុន្តែ​មិន​ហ៊ាន​សង​
0

សម្តេច​ធិបតី​៖ កុំ​ខ្លាច​មក​ទទួល​សេវា ពេទ្យ​ធំ​ខ្នាត​អន្តរជាតិ គឺ​សម្រាប់​ពលរដ្ឋ​ទាំងអស់​

សម្តេច​ធិបតី​៖ កុំ​ខ្លាច​មក​ទទួល​សេវា ពេទ្យ​ធំ​ខ្នាត​អន្តរជាតិ គឺ​សម្រាប់​ពលរដ្ឋ​ទាំងអស់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​សេវាកម្ម​នៅ​មន្ទីរពេទ្យ​ជាតិ​តេជោ​សន្តិភាព ដែល​បាន​បើក​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៤ ខែតុលា ឆ្នាំ​២០២៣ នេះ​។ ក្នុងន័យនេះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អះអាងថា សម្តេច​ចង់​តែ​ឃើញ​ពលរដ្ឋ​សុខភាព​ល្អ ប៉ុន្តែ​បើ​ពលរដ្ឋ​ត្រូវការ​ប្រើប្រាស់​សេវា ពួក​គាត់​អាច​ទៅកាន់​មន្ទីរពេទ្យតេជោ​សន្តិភា​ព​។​

​សម្តេច​ធិបតី​៖ «​បើ​ត្រូវការ មក​ប្រើប្រាស់​សេវា​នៅទីនេះ កុំ​ខ្លាច គឺ​ធ្វើ​សម្រាប់​បងប្អូន​ហើយ ពេទ្យ​ធំ​ខ្នាត​អន្តរជាតិ មិនមែន​ធ្វើ​ឱ្យ​អ្នកណា​ទេ គឺ​សម្រាប់​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា ដែល​នឹង​ទទួលផល​»​។​

​ការសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ «​មន្ទីរពេទ្យ​ជាតិ តេជោ​សន្តិភាព​» គឺជា​ការអនុវត្ត​ជា​ផ្លូវការ​នូវ​កម្មវិធី​គោលនយោបាយ​អាទិភាព​ទី​១ នៃ​គោលនយោបាយ​ជា​អាទិភាព​ទាំង ៦ របស់​រដ្ឋាភិបាល​អាណត្តិទី​៧ ក្រោម​ការដឹកនាំ​របស់​សម្តេច ហ៊ុន ម៉ា​ណែ​ត ពោល​គឺ «​ការពង្រីក​វិសាលភាព​មូលនិធិ​សមធម៌​ដល់​គ្រួសារ​ងាយ​រង​ហានិភ័យ​»​។​

​សូម​ជម្រាប​ជូន​ថា «​មន្ទីរពេទ្យ​ជាតិ តេជោ​សន្តិភាព​» គឺជា​មន្ទី​ពេទ្យ​ដ៏​ធំ​ជាងគេ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា ដែល​បាន​ចាប់ផ្តើម​សាងសង់ កាលពី​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០២២ ដោយ​ក្រុមហ៊ុន ស៊ីជេ​អ៉ី​ស៊ី CJEC co,Ltd សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ នៅលើ​ផ្ទៃដី​ប្រមាណ ៧.៥៨​ហិកតា ស្ថិតក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ មន្ទីរពេទ្យ​ជាតិ​នេះ មាន​គ្រែ​សរុប​ទាំងអស់​ចំនួន ៩,៤៩៦​គ្រែ ក្នុងនោះ​គ្រែ​សម្រាក​ព្យាបាល​សម្រាប់​អ្នកជំងឺ​មាន​ចំនួន​សរុប ៩,២៤៤​គ្រែ គ្រែ​សម្រាប់​គ្រូពេទ្យ​ប្រចាំការ​ចំនួន ៤៦​គ្រែ និង​គ្រែ​សម្រាប់​បុគ្គលិក​ស្នាក់នៅ​ចំនួន​២០៦​គ្រែ​។​

​មន្ទីរពេទ្យ​ជាតិ​តេជោ​សន្ដិភាព មាន​ចំនួន​១១​អគារ ដែល​មាន​អគារ​ព្យាបាល និង​សង្គ្រោះ​បន្ទាន់ (E) មាន​ទំហំ ៧,៤៨០ ម៉ែត្រការ៉េ​, អគារ​ព្យាបាល​កម្រិតធ្ងន់ (H1 និង H2) មាន​គ្រែ​សរុប​ចំនួន​៥២៧​គ្រែ​, អគារ​ព្យាបាល​កម្រិត​ស្រាល (H3,H4,H5, H6 និង H7), អគារ​បច្ចេកទេស​(T1), អគារ​បច្ចេកទេស (T2), អគារ​ផ្គត់ផ្គង់ និង​ព័ត៌មាន (A) មាន​ទំហំ​២,៨៣៥ ម៉ែត្រការ៉េ​, អគារ​ស្នាក់​នៅ​សម្រាប់​បុគ្គលិក (S) មាន​គ្រែ​សរុប​ចំនួន ២៣៤ គ្រែ​។ ចំណត​រថយន្ត​មាន​ផ្ទៃក្រឡា ៧,០២៦ ម៉ែត្រការ៉េ ដែល​អាច​ចត រថយន្ត​បាន​ចំនួន ២១០ គ្រឿង មាន​សួនច្បារ​ព័ណ៌​បៃតង​ទំហំ ៤,៤៩០ ម៉ែត្រការ៉េ​ផងដែរ​៕​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល