ទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា គោរពថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សខួបលើកទី ២០ នៃការគ្រងរាជសម្បត្តិជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕ - ក្រោយ​មិន​រំពឹង​ទុក្ខ​ថា ទទួលបាន​នូវ​ភាពយុត្តិធម៌ បាត់បង់​ទំនុកចិត្ត គ្មាន​សម្លាប់​ភាព អស់​ក្ដីសង្ឃឹម​ចំពោះ​លោក ឆៃ វណ្ណឌី អភិបាល​ស្រុក​កោះធំ បាន​ធ្វើ​របាយការណ៍​ភូតកុហក់​អភិបាលខេត្ត​កណ្តាល ក្រុម​អា​ជីករ​បាន​ស្នើសុំ​សម្តេច​តេជោ និង​សម្តេច​ធិបតី​ជួយ​រក​យុត្តិធម៌​អោយ​ជនរងគ្រោះ​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍ គណៈប្រតិភូ​ប៉ូលីស​ប្រដាប់អាវុធ នៃ​កងទ័ព​រំដោះប្រជាជន​ចិន​! - ប្រធាន​គណបក្ស​នយោបាយ​និង​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​គាំទ្រ​បណ្តុះ​គំនិត​ស្អាត បៃតង និង​ចីរភាព នៅក្នុង​ប្រទេស​កម្ពុជា​ - ឯកឧត្តម ឆាយ ឫទ្ធិ​សែន ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ និង​ស្ពាន​ទ្រុឌទ្រោម ក្នុង​ស្រុក​ព្រះស្ដេច និង​ស្រុក​ស្វាយជ្រំ​ - ល្បែងស៊ីសង​មាន់​ជ​ល់អន​ឡាញ និង​ឡូតូ​8888 ស្ថិត​នៅ​ផ្សារ​ដី​ថ្មី ចំណុច​តារាង​បាល់ទះ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បើ​លេង​យ៉ាង​សប្បាយ មិន​ខ្វល់​ពី​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​ប្រគល់​ថវិកា​ឧបត្ថម្ភ​ដល់​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - មេបញ្ជាការ អាវុធហត្ថ​ខណ្ឌទួលគោក ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ​មេបញ្ជាការរង​ខណ្ឌ ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាលឲ្យ​ដាច់ស​សៃ និង​បាក់​ឆ្អឹងដងកាំបិត​! - លោកស្នងការ ឈឿន សុ​ចិត្ត និង​លោក​ស្នងការរង​នគរបាល​ខេត្តកណ្ដាល​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​កម្មវិធី​!! - បុរស​ម្នាក់​បានបាត់បង់ជីវិត​ភ្លាមៗ ខណៈ​ជិះ​ម៉ូតូ​ដួល ហើយ​ត្រូវ​ជះ​ចូលទៅ​ក្រោម​រថយន្ត​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​
0

ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត បាន​ថ្លែងអំណរគុណ មន្ត្រី​ឧទ្យានុ​រក្ស កំពុងតែ​ឈរជើង​ការពារ​តំបន់ការពារធម្មជាតិ និង​បាន​លះបង់​កម្លាំងកាយ កម្លាំងចិត្ត បំពេញភារកិច្ច បាន​យ៉ាង​ល្អ​បំផុត​ដើម្បី​កម្ពុជា​យើង​

ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត បាន​ថ្លែងអំណរគុណ មន្ត្រី​ឧទ្យានុ​រក្ស កំពុងតែ​ឈរជើង​ការពារ​តំបន់ការពារធម្មជាតិ និង​បាន​លះបង់​កម្លាំងកាយ កម្លាំងចិត្ត បំពេញភារកិច្ច បាន​យ៉ាង​ល្អ​បំផុត​ដើម្បី​កម្ពុជា​យើង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្នុងនាម​ថ្នាក់ដឹនាំ មន្ត្រីរាជការ​ទាំងអស់ បាន​ថ្លែងអំណរគុណ​ដល់​មន្ត្រី​ឧទ្យានុ​រក្ស និង​អាជ្ញាធរ រួម​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដែល​កំពុងតែ​ឈរជើង​ការពារ​តំបន់ការពារធម្មជាតិ និង​បាន​លះបង់​កម្លាំងកាយ កម្លាំងចិត្ត បំពេញភារកិច្ច បាន​យ៉ាង​ល្អ ដោយ​មិន​ខ្លាច​នឿយហត់ និង​គ្រោះថ្នាក់​ក្នុង​ការចុះ​ល្បាត ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ក៏​ដូចជា​ទប់ស្កាត់​និង បង្ក្រាប​បទល្មើស លួច​កាប់​បំផ្លាញ​ព្រៃឈើ ការ​រុករាន ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​ធ្វើ​ជា​ដី​កម្មសិទ្ធិ និង​ការ​បរបាញ់​សត្វព្រៃ​ខុស​ច្បាប់ ។​

​ឯកឧត្តម អ៊ាង សុផល្លែត បាន​គូសបញ្ជាក់ថា ព្រៃឈើ​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ការធានា​ការផ្គត់ផ្គង់​ទឹក​និង​ថាមពល កាត់បន្ថយ​ផល​ប៉ះពាល់​ពី​គ្រោះមហន្តរាយធម្មជាតិ និង​រួមចំណែក​ដល់​ការកាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​និង​ភារកិច្ច​របស់​មន្ត្រី​ឧទ្យានុ​រ​ក្ស​ទាំងអ​ស់​គ្នា​រួម​ទាំង​ក្រុម​គ្រួសារ ស្វាមី ភរិយា ដែល​បាន​ស្ម័គ្រចិត្ត​បំពេញការងារ​ក្នុង​បុព្វហេតុ​បរិស្ថាន​និង​ធនធានធម្មជាតិ ឲ្យបាន​គង់វង្ស​សម្រាប់​មនុស្ស ត​ជំនាន់​ទៅមុខទៀត​។​

​ឯកឧត្តម រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​គូសបញ្ជាក់ថា អាស្រ័យ​ដោយសារ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការគ្រប់គ្រង និង​អភិរក្ស​តំបន់ការពារធម្មជាតិ​បាន​ល្អប្រសើរ ដើម្បី​កម្ពុជា​លក់​កាបូ​ន សម្រាប់​ទ្រទ្រង់​ដល់​ការការពារ​និង​អភិរក្ស ក៏ដូចជា​ជួយ​លើកកម្ពស់​ជីវភាព របស់​ប្រជា​សហគមន៍​មូលដ្ឋាន ដែល​ឆ្លើយតប​ទៅ​នឹង​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​តួនាទី​សំខាន់​ក្នុង​ការការពារ​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ភពផែនដី​។

​សូមបញ្ជាក់​ថា ប្រទេស​កម្ពុជា​ត្រូវបានគេទទួលស្គាល់​ថា​មាន​ធនធានធម្មជាតិ និង​ជីវៈចម្រុះ​ដ៏​សំបូរបែប​ផងដែរ មកទល់​បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល​បាន​បង្កើន​ផ្ទៃដី​តំបន់ការពារធម្មជាតិ​ចំនួន​៧៤ តំបន់ ដែល​ស្ថិតនៅក្រោម​យុត្តាធិការ​របស់​ក្រសួង​បរិស្ថាន ។ មន្ត្រី​ឧទ្យានុ​រក្សរ​បស់​ក្រសួងបរិស្ថាន សរុប​មាន​ចំនួន ១,១៧៨​នាក់ ក្នុងនោះ​នារី​ចំនួន ៤២​នាក់ កំពុង​ឈរជើង​ការពារ​តំបន់ការពារធម្មជាតិ​ទូទាំង​ប្រទេស​៕
​អ៊ាង សុផល្លែត Sophalleth
#moe​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល