ទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា គោរពថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សខួបលើកទី ២០ នៃការគ្រងរាជសម្បត្តិជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕ - ក្រោយ​មិន​រំពឹង​ទុក្ខ​ថា ទទួលបាន​នូវ​ភាពយុត្តិធម៌ បាត់បង់​ទំនុកចិត្ត គ្មាន​សម្លាប់​ភាព អស់​ក្ដីសង្ឃឹម​ចំពោះ​លោក ឆៃ វណ្ណឌី អភិបាល​ស្រុក​កោះធំ បាន​ធ្វើ​របាយការណ៍​ភូតកុហក់​អភិបាលខេត្ត​កណ្តាល ក្រុម​អា​ជីករ​បាន​ស្នើសុំ​សម្តេច​តេជោ និង​សម្តេច​ធិបតី​ជួយ​រក​យុត្តិធម៌​អោយ​ជនរងគ្រោះ​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍ គណៈប្រតិភូ​ប៉ូលីស​ប្រដាប់អាវុធ នៃ​កងទ័ព​រំដោះប្រជាជន​ចិន​! - ប្រធាន​គណបក្ស​នយោបាយ​និង​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​គាំទ្រ​បណ្តុះ​គំនិត​ស្អាត បៃតង និង​ចីរភាព នៅក្នុង​ប្រទេស​កម្ពុជា​ - ឯកឧត្តម ឆាយ ឫទ្ធិ​សែន ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ និង​ស្ពាន​ទ្រុឌទ្រោម ក្នុង​ស្រុក​ព្រះស្ដេច និង​ស្រុក​ស្វាយជ្រំ​ - ល្បែងស៊ីសង​មាន់​ជ​ល់អន​ឡាញ និង​ឡូតូ​8888 ស្ថិត​នៅ​ផ្សារ​ដី​ថ្មី ចំណុច​តារាង​បាល់ទះ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បើ​លេង​យ៉ាង​សប្បាយ មិន​ខ្វល់​ពី​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​ប្រគល់​ថវិកា​ឧបត្ថម្ភ​ដល់​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - មេបញ្ជាការ អាវុធហត្ថ​ខណ្ឌទួលគោក ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ​មេបញ្ជាការរង​ខណ្ឌ ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាលឲ្យ​ដាច់ស​សៃ និង​បាក់​ឆ្អឹងដងកាំបិត​! - លោកស្នងការ ឈឿន សុ​ចិត្ត និង​លោក​ស្នងការរង​នគរបាល​ខេត្តកណ្ដាល​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​កម្មវិធី​!! - បុរស​ម្នាក់​បានបាត់បង់ជីវិត​ភ្លាមៗ ខណៈ​ជិះ​ម៉ូតូ​ដួល ហើយ​ត្រូវ​ជះ​ចូលទៅ​ក្រោម​រថយន្ត​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​
0

កិច្ចប្រជុំ​រវាង​គណៈប្រតិភូ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រតិភូ​មជ្ឍមណ្ឌល​ជាតិ​បច្ចេកវិទ្យា​សមុទ្រ នៃ​សាធារណរដ្ឋ​ប្រជា​មា​និត្យ​ចិន នៅ​ខេត្ត​ធាន​ជិន

កិច្ចប្រជុំ​រវាង​គណៈប្រតិភូ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រតិភូ​មជ្ឍមណ្ឌល​ជាតិ​បច្ចេកវិទ្យា​សមុទ្រ នៃ​សាធារណរដ្ឋ​ប្រជា​មា​និត្យ​ចិន នៅ​ខេត្ត​ធាន​ជិន

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នា​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២៣ គណៈប្រតិភូ​កម្ពុជា ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​នៃ​ក្រសួង​បរិស្ថាន នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបប្រជុំ​ជាមួយ​លោក​បណ្ឌិត​សាស្ត្រាចារ្យ ផេង វៃ អគ្គនាយក និង​អ្នកជំនាញ​នៃ​មជ្ឍមណ្ឌល​ជាតិ​បច្ចេកវិទ្យា​សមុទ្រ នៃ​សាធារណរដ្ឋ​ប្រជា​មា​និត្យ​ចិន នៅ​ខេត្ត​ធាន​ជិន ដើម្បី​ពិនិត្យ​ពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​អនុស្សរណៈ​រវាង​ស្ថាប័ន​ទាំងពីរ និង​ពិនិត្យ​លទ្ធភាព​លើ​ការពង្រីក​កិច្ចសហប្រតិបត្តិកា​រកា​រងារ​បន្ថែមទៀត​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ ឯកឧត្តម​រដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​ចំពោះ​ក្រុម​ការងារ​ទាំង​ពីរ​ភាគី​ដែល​បាន​សម្រេច​នូវ​សមិទ្ធផល​ការងារ​ជាច្រើន​។ ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ពី​អាទិភាព​របស់​ក្រសួង​បរិស្ថាន ពិសេស​គឺ​ការកាត់បន្ថយ​ការបំពុល​សមុទ្រ តាមរយៈ​ការកាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិក​។​

​ក្នុងឱកាស​នោះ​ផងដែរ លោក​បណ្ឌិត​សាស្ត្រាចារ្យ ផេង វៃ បាន​សម្តែង​នូវ​ការគាំទ្រ​និង​ចូលរួម​ជាមួយ​ក្រសួង​បរិស្ថាន​នៅ​ក្នុង​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិក ដោយ​បង្កើត​ជា Platform រួម​មួយ​សម្រាប់​ធ្វើការ​ផ្សព្វផ្សាយ​កិច្ចការ​នេះ​ឱ្យ​កាន់តែ​ទូលាយ និង​បន្ត​ពង្រីក​កិច្ចសហប្រតិបត្តិកា​រកា​រងារ​ជាមួយ​ក្រសួង​បរិស្ថាន​នៅលើ​វិស័យ​សមុទ្រ​នេះ​បន្ថែម​ទៀត​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល