ទាន់ហេតុការណ៍
ក្រុមការងារ អាវុធហត្ថ​សែន​សុខ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង
0

ទំនិញ​មកពី​ប្រទេស​វៀតណាម សម្រុក​ចូលតាមរយៈ​ទូក មក​កម្ពុជា យក​មក​ស្តុក​ទុក​នៅ​ចំនុច​ភូមិ​ក្បាលជ្រោយ សង្កាត់​ឈើខ្មៅ ក្រុង​សំពៅ​ពូន តើ គយ និង​រដ្ឋាករ​ជ្រៃ​ធំ​បាន​ត្រួតពិនិត្យ​ដែរ​ឬទេ​?

ទំនិញ​មកពី​ប្រទេស​វៀតណាម សម្រុក​ចូលតាមរយៈ​ទូក មក​កម្ពុជា យក​មក​ស្តុក​ទុក​នៅ​ចំនុច​ភូមិ​ក្បាលជ្រោយ សង្កាត់​ឈើខ្មៅ ក្រុង​សំពៅ​ពូន តើ គយ និង​រដ្ឋាករ​ជ្រៃ​ធំ​បាន​ត្រួតពិនិត្យ​ដែរ​ឬទេ​?

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្តាល ÷ ក្រុម​ឈ្មួញ​កំពុង​សម្រុក​ដឹកជញ្ជូន​ទំនិញ នំ​កញ្ចប់ និង​ទំនិញ​ផ្សេងៗ​ទៀត​រាប់សិប​កេស តាមរយៈ​ទូក​ឈើ ចេញពី​ផ្សារ (​ឡុង​បិ​ន ប្រទេស​វៀតណាម​) យក​មក​ស្តុក​ទុក​នៅ​ចំនុច​ភូមិ​ក្បាលជ្រោយ សង្កាត់​ឈើខ្មៅ ក្រុង​សំពៅ​ពូន ខេត្ត​កណ្តាល យ៉ាង​អនាធិបតេយ្យ ដោយ​ពុំ​ដឹងថា ទំនិញ​ខាងលើនេះ បាន​ត្រួតពិនិត្យ​តាម​ស្តង់ដារ​បច្ចេកទេស របស់​សាខា​គយ និង​រដ្ឋាករ​ជ្រៃ​ធំ សាខា​គយ​និង​រដ្ឋាករ​ព្រែក​ជ្រៃ​-​កោះ​ទន្លា ដែរ​រឺ​មួយ​យ៉ាងណា​?

​​មជ្ឈដ្ឋាន​ជុំវិញ​បាន​លើក​ជា​សំណួរ​ថា បើ​ទំនិញ​ទាំងអស់​នេះ​ស្រប​ច្បាប់ ហេតុ​ម្តេច​មិន​ដឹកជញ្ជូន​តាម​ច្រក​ផ្លូវធំ ងាយស្រួល​ក្នុង​ការដឹកជញ្ជូន​? ហើយ​មួយវិញទៀត បើ​ទំនិញ​ទាំងអស់​នេះ​ស្រប​ច្បាប់ និង​បាន​ត្រួតពិនិត្យ​តាម​ស្តង់ដារ ហេតុអ្វី​បានជា​ត្រូវ​បង់លុយ​គ្រប់កន្លែង​? ហើយ​ដឹកជញ្ជូន​តាម​ទូក លិប​លរៗ​ដូច​ចោរលួច​សេះ​យ៉ាងនេះ​?

ជាក់ស្ដែង​នៅ​រសៀល​ថ្ងៃទី​ ១៧ ខែតុលា ឆ្នាំ​២០២៣ មាន​សកម្មភាព​ដឹកជញ្ជូន​ទំនិញ​តាម​ទូក​មក​ពី​ប្រទេស​វៀតណាម ចូលមក​កម្ពុជា អ្នកសារព័ត៌មាន​បាន​សាកសួរ​ទៅ​អ្នក​បើកទូក​ឈើ​ដឹក​ទំនិញ​ខាងលើ ( មិន​ស្គាល់​អត្តសញ្ញាណ ) បាន​រៀបរាប់​ថា ចំពោះ​ទំនិញ​ដែល​នាំចូល​មកពី​ប្រទេស​វៀតណាម​នេះ​បាន​បង់ពន្ធ​រួចរាល់​ហើយ ហើយក៏​មិន​មែន​បង់​តែ​មួយ​ស្ថាប័ន​នោះទេ គឺ​បង់ ០៦-០៧ ស្ថាប័ន​ឯណោះ​តាមតិច តាមច្រើន ចាប់ពី ១០​ម៉ឺន​រៀល ទៅ ៦០​ម៉ឺន​រៀល តាម​កន្លែង ប៉ុន្តែ​មិន​មាន​វិក័យប័ត្រ​ត្រួតពិនិត្យ​ត្រឹមត្រូវ​នោះ​ទេ​។​

​តាម​ការអះអាង​ពី​ប្រជាពលរដ្ឋ​ម្នាក់​ដែល​រស់នៅ​ទីនោះ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយថា ចំពោះ​ទីតាំង​ស្តុក និង​ការដឹកជញ្ជូន​ខាង​លើ​នេះ ហាក់​មិន​ប្រក្រតី​នោះ​ទេ ប្រហែល​ជា​ត្រូវដង​ត្រូវផ្លែ អស់ហើយ​មើល​ទៅ​ដោយសារ​គេ​សង្កេតឃើញថា បន្ទាប់​ពី​ដឹក​ទំនិញ​យកមក​ស្តុក​ទុក​នៅ​ពេល​ល្ងាច​រួចរាល់ លុះដល់​យប់​ម៉ោង​ប្រមាណ​៨.៩​យប់ មាន​ឡាន​កូរ៉េ​បិត​ជិត​ឈឹង ពាក់​ស្លាក​លេខ ភ្នំពេញ 3E- 7471 និង​មួយ​គ្រឿង​ទៀត ពាក់​ស្លាក​លេខ​ភ្នំពេញ 3E- 0772​ចូល​មក​ដឹកយក​ទៅ​លក់​ចែកចាយ​បន្ត នៅ​តាម​ដេប៉ូ​នានា​ក្នុង​រាជធានី​ខេត្ត​ជា​រៀងរាល់ថ្ងៃ ដោយ​ពុំ​មាន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ចុះមក​ត្រួតពិនិត្យ​ម្តងណា​ឡើយ​។​

​តាម​ការ​បង្ហើប​ពី​ប្រជាពលរដ្ឋ​បាន​ប្រាប់​អោយដឹង​ទៀត​ថា មិនមែន​មាន​តែ​ចំនុច​ភូមិ​ក្បាលជ្រោយ សង្កាត់​ឈើខ្មៅ​ខាងលើ​នោះ​ទេ នៅ​ចំនុច​ភូមិ​ព្រែក​ជ្រៃ សង្កាត់​ព្រែក​ជ្រៃ​ឯណោះ​ក៏​អញ្ចឹង​ដែរ មាន​ទាំង​ទា​ហ៊ាន ដាក់​កុងត្រូល​មិនដឹង​ជា​ទា​ហ៊ាន​ខាង​ណា​អោយ​ពិតប្រាកដ មាន​ទាំង​ស្នាក់ការ​នគរបាល​ការពារ​ព្រំដែន​គោក តែ​មិន​ដែល​ឃើញ​អនុវត្ត​ច្បាប់​ក្នុងនាម​ខ្លួន​ជា​អាជ្ញាធរ​ឡើយ​។​

​ជុំវិញ​ការចុះផ្សាយ​ខាងលើ​នេះ​ ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​មន្ត្រី​អត់​លិ​ឌ្ឍ​ដែល​មាន​ការព្រួយបារម្ភ​ជាខ្លាំង ចំពោះ​ចំណី​អាហារ​ដែល​ចូល​មក​គ្មាន​ការ​ត្រូតពិនិត្យ​ជា​ពន់ពេក​មិនដឹងថា​ចំណីអាហារ​ទាំងនោះ មាន​គុណភាព​យ៉ាង​ណា រឺ​ហួស​ការកំណត់ ដែល​បណ្តាល​អោយ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ចាស់ និង​កូនក្មេង​គ្រប់រូប គ្រប់​មជ្ឈដ្ឋាន បានធ្វើការ​សំណូមពរ និង​គោរព​ស្នើរ​សុំ​ដល់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្តាល ពិសេស​ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ មេត្តា​ចាត់​កំលាំង​ក្រោម​ឱវាទ​ត្រួតពិនិត្យ​ឡើងវិញ​នូវ​គ្រឿង​ឧបភោគ​បរិភោគ​
​នៅ​ចំនុច​ទីតាំង​ខាងលើ​ផង​ទាន​! ។​

​ពាក់ព័ន្ធ​ការលើកឡើង​ខាងលើ​នេះ​ដែរ​អង្គភាព​សារព័ត៌មាន​យើង​មិន​សុំ​ការបកស្រាយ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ណាមួយ​ទេ ដោយ​មិន​មាន​លេខ​ទូរ​សព្ទ​ទំនាក់ទំនង​។​

​អង្គភាព​សារព័ត៌មាន​យើង ស្នើសុំ​ឲ្យមាន​ការបកស្រា​យ​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច ឬ​ស្ថាប័ន​ពាក់ព័ន្ធ ដែល​សារព័ត៌មាន​យើងខ្ញុំ​គ្មាន​គោលបំណង​ធ្វើឲ្យប៉ះពាល់​ដល់​អាជ្ញាធរ​មូលដ្ឋាន ឬ​បុគ្គល​ណា​ម្នាក់​នោះឡើយ ក្រៅពី​ផ្សព្វផ្សាយ​ជា​ព័ត៌មាន​ពិត និង​សេចក្តីរាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ខាងលើ លោក​បាន​ជ្រាប​ជា​ព័ត៌មាន ពី​មន្ត្រី​ថ្នាក់ក្រោម មាន​ភាពកម្សោយ​មិន​គោរព​តួរ​នាទី និង​កាតព្វកិច្ច​ដែល​ខ្លួន​គ្រប់គ្រង​នោះ​ឡើយ ធ្វើការ​របៀប​អ៊ែលៗ​កន្ទេល​ធំ​បន្លំ​ដេក​ជាមួយ​ក្រុម​ឈ្មួញ​តែប៉ុណ្ណោះ ។​

​អង្គភាព​សារព័ត៌មាន​យើង​រងចាំ​ធ្វើការ​បកស្រាយ​បំភ្លឺ ពី​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់ពេលវេលា នៅ​រៀងរាល់​ម៉ោង​ធ្វើការ សូម​អរគុណ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល