ខ្ញុំបាទ ឃីម រដ្ឋា ចាងហ្វាងការផ្សាយសារព័ត៌មាន «រស្មីស្ទឹងត្រង់» និងសហការីទាំងអស់ សូមអបអរសាទរដោយស្មោះជូនចំពោះ ឧកញ៉ា សមូហកបណ្ឌិត ឡី សុភាព ក្នុងឱកាសដែលព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ «មហាសេរីវឌ្ឍន៍»។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំ សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោកតាមជួយបីបាច់ថែរក្សា ឧកញ៉ា សមូហកបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុម គ្រួសារ ជាទីស្រឡាញ់ជួបតែសេចក្ដីសុខ សុភមង្គល ជោគជ័យសម្រាប់ភារកិច្ចថ្មី ។
ខ្ញុំបាទ និងសហការី សូមអបអរសាទរ និងគោរពជូនពរ ឧកញ៉ា សមូហកបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុម គ្រួសារ មានសុខភាពល្អបរិបូរណ៍ និង ទទួលបានជោគជ័យគ្រប់ភារកិច្ច ព្រមទាំងសូមប្រកបដោយឧត្តមព្រះពុទ្ធពរទាំង៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕