ទាន់ហេតុការណ៍
ក្រុមការងារ អាវុធហត្ថ​សែន​សុខ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង
0

ក្រសួង​បរិស្ថាន​ចេញ​នូវ​វិធានការ​ទប់ស្កាត់​បទល្មើស​ធនធានធម្មជាតិ​

ក្រសួង​បរិស្ថាន​ចេញ​នូវ​វិធានការ​ទប់ស្កាត់​បទល្មើស​ធនធានធម្មជាតិ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ឯកឧត្តម ​អ៊ាង សុផល្លែត ​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​បាន និង​បន្ត​ជំរុញ​នូវ​យុទ្ធនាការ​ដាំ​ដើមឈើ​យ៉ាង​តិច​មួយ​លាន​ដើម​ក្នុង​មួយឆ្នាំ ។​ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ដាក់ចេញ​នូវ​វិធានការ​៤​ចំណុច​ទប់ស្កាត់​បទល្មើស​ធនធានធម្មជាតិ ។

១. បញ្ចប់​វប្បធម៌​ចុះកិច្ចសន្យា​ដោះលែង​អ្នកប្រព្រឹត្ត​បទល្មើស​ជំរុញ​ការអនុវត្ត​ច្បាប់​១០០%​។​

២. ក្រសួង​/​មន្ទីរ​បរិស្ថាន​សហកា​រ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ទប់ស្កាត់​បទល្មើស ។​

៣. ក្រសួង​/​មន្ទីរ​បរិស្ថាន​សហកា​រ​ជាមួយ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដើម្បី​បង្ក្រាប​បទល្មើស​។​

៤.  ជំរុញ​ការស្ដារ និង​ដាំ​ដើមឈើ​ឡើងវិញ​ដើម្បី​ពង្រីក​គម្រប​ព្រៃឈើ ឲ្យបាន ៦០% នៅ​ឆ្នាំ ២០៥០

​ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បានអោយដឹងថា «​ការអនុវត្ត​ច្បាប់ ដោយ​គ្មាន​ការលើកលែង និង​បញ្ចប់​វប្បធម៌ ធ្វើ​កិច្ចសន្យា ហើយ​ដោះលែង គឺជា​ការ​មិន​គោរព​ច្បាប់​»​។​

​ថ្លែង​នៅ​ចំពោះមុខ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃ​អគ្គនាយកដ្ឋាន​តំបន់ការពារធម្មជាតិ កាលពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ ២០២៣ ឯកឧត្តម​រដ្ឋមន្ត្រី បានអោយដឹងថា គ្រប់​ករណី​ប្រព្រឹត្តិ​បទល្មើស​ទាំងឡាយ ឲ្យតែ​ចាប់បាន គឺ​មិន​អនុញ្ញាត​ឲ្យធ្វើ​កិច្ចសន្យា ហើយ ដោះលែង​នោះទេ គឺ​ត្រូវតែ​កសាង​សំណុំរឿង និង​ដាក់​បន្តទៅ​តុលាការ ជាដាច់ខាត ហើយ​ប្រសិនបើ​ករណី​ទាំងនោះ មាន​ពាក់ព័ន្ធ​នឹង​កត្តានយោបាយ សូម​ផ្តល់​ព័ត៌មាន និង​សិទ្ធិ​ទុក​ជូន​ឯកឧត្តម​ជា​អ្នកសម្រេច​។​

​ការអនុវត្ត​ភារកិច្ច កាតព្វកិច្ច​របស់​មន្ត្រី​ក្រោម​ឱវាទ ឱ្យបាន​ត្រឹមត្រូវ ហ្មត់ចត់ គឺ​ដើម្បី​លើកស្ទួយ​ប្រសិទ្ធភាព​ការងារ ប្រកប​ដោយ​ប្រសិទ្ធ​ផល ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ដំណាក់កាល​ទី​១​នេះ​។​
​ជាមួយគ្នានេះដែរ​ក្រសួង​បរិស្ថាន បាន​និង​កំពុង​អនុវត្ត​រួចទៅហើយ លើ​អាទិភាព ចំនួន​៣ រួមមាន ៖ ទី​១. កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិក លើ​ប្រធានបទ “​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់ប្លាស្ទិក​ទេ​” ទី​២. ការបង្កើត​ថ្នាល​បណ្តុះ​កូនឈើ​ទូទាំងប្រទេស​ជាង ១​លាន​ដើម ក្នុង​មួយ​ឆ្នាំៗ សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ ដែល​មាន​តម្រូវការ​ដាំ​ដើមឈើ និង​ទី​៣. អេកូ​ទេសចរណ៍ នៅតាម​តំបន់ការពារធម្មជាតិ​ព្រៃ​សហគមន៍ ធ្វើយ៉ាងណា​រក្សា​ឱ្យបាន​គម្រប​ព្រៃឈើ មាន​អព្យាក្រឹត​កាបូ​ន និង​លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ ដោយ​ចីរភាព (​យើង​រួម​កម្លាំង​គ្នា​ការពារ​បរិស្ថាន​កម្ពុជា​) ។​

​នាយកដ្ឋាន​ទាំងអស់​ខាងលើនេះ គ្រប់គ្រង​លើ​តំបន់ការពារធម្មជាតិ ចំនួន​៤៦០​តំបន់ ដែល​ចាំបាច់​ត្រូវមាន​ការរួបរួម​ពី​មន្ត្រី​គ្រប់​ជាន់ថ្នាក់ និង​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ផង​ដែរ ក្នុង​កិច្ចការពារ អភិរក្ស​ធនធានធម្មជាតិ ដើម្បី​សម្រេច​ឱ្យបាន​ផែនការ​យុទ្ធសាស្ត្រ​រួម​របស់​កម្ពុជា ៕​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល