ភ្នំពេញ៖ មហាជនបានសំណូមពរដល់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមមានវិធានការណ៌ តាមផ្លូវច្បាប់ចំពោះម្ចាស់ ហាងកាហ្វេយីហោ ឆីងណាម ណេត តាមបណ្តោយផ្លូវលេខ២១៥ កែងនឹងផ្លូវលេខ១៥៦ ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។បើកលេងល្បែង«ភ្នាល់បៀរ ចាក់ភ្នាល់បាល់ គ្រប់ប្រភេទជាច្រើន តាមប្រព័ន្ធអនឡាញ ប្រភេទ«កាស៊ីណូ » ផ្គើននិងបទបញ្ជាថ្នាក់ដឹកនាំ ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសង នៅទូទាំងរាជធានីខេត្ត(ពោល)មិនអនុវត្តន៌នូវគោលនយោបាយភូមិ,សង្កាត់ មានសុវត្ថភាពទាំង៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា។
មហាជននៅក្នុងសង្កាត់ វាលវង់ បានលើកឡើងថា?ជាទូទៅ ក្រុមអ្នកញៀនល្បែងតែងតែពពាក់ ពពូន ផ្គុំក្បាលគ្នា ចូលទៅលេងល្បែងស៊ីសង តាមអនឡាញគ្មានញញើតនិងទោសទណ្ឌ បន្តិចណាទាល់តែសោះ។ ក្នុងនោះអស់លោកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ បានរក្សាភាពស្ងៀមស្ងាត់ មិនអនុវត្តន៌ តាមបទបញ្ជារបស់របស់ថ្នាក់ដឹកនាំ ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើស ល្បែងស៊ីសងនៅទូទាំងរាជធានីខេត្ត។
មហាជនខាងលើ បានលើកឡើងទៀតថា? អស់លោកអាជ្ញាធរនិងសមត្ថកិច្ចក្នុងខណ្ឌ៧មករា បានរក្សាភាពស្ងៀមស្ងាត់ ចំពោះទីតាំងល្បែងស៊ីសងចាក់បាល់តាមអនឡាញខាងលើនេះ ក៌ដូចជានាំគ្នាផ្គើននិងបទបញ្ជា របស់ថ្នាក់ដឹកនាំ សង្ស័យតែទីតាំងល្បែងស៊ីសងតាមអនឡាញខាងលើនេះ សង្ស័យជាឆ្នាំងបាយ របស់អស់លោកអាជ្ញាធរនិងសមត្ថកិច្ចក្នុងខណ្ឌ៧មករាទេដឹង?។