ទាន់ហេតុការណ៍
ក្រុមការងារ អាវុធហត្ថ​សែន​សុខ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង
0

នាយករដ្ឋមន្ត្រី​ចិន បាន​ឯកភាព​តាម​សំណើ​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា ពាក់ព័ន្ធ​នឹង​គម្រោង​នៃ​ការ​កំណត់​យក​ឆ្នាំ​២០២៤ ជា​ឆ្នាំ​នៃ​ការផ្លាស់ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន ដែល​ជា​មូលដ្ឋាន​នៃ​ការលើកកម្ពស់​វិស័យ​ទេសចរណ៍ និង​ការតភ្ជាប់​រវាង​ប្រទេស និង​ប្រទេស​

នាយករដ្ឋមន្ត្រី​ចិន បាន​ឯកភាព​តាម​សំណើ​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា ពាក់ព័ន្ធ​នឹង​គម្រោង​នៃ​ការ​កំណត់​យក​ឆ្នាំ​២០២៤ ជា​ឆ្នាំ​នៃ​ការផ្លាស់ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន ដែល​ជា​មូលដ្ឋាន​នៃ​ការលើកកម្ពស់​វិស័យ​ទេសចរណ៍ និង​ការតភ្ជាប់​រវាង​ប្រទេស និង​ប្រទេស​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នា​រសៀល​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៣, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុងឱកាស​នៃ​ការចូលរួម​ក្នុង “​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ លើក​ទី​៣” នៅ​រដ្ឋធានី​ប៉េកាំង ។​

​ក្នុងឱកាស​នៃ​ជំនួប​នេះ ឯកឧត្តម លី ឈាង បាន​ស្វាគមន៍​ចំពោះ​វត្តមាន​របស់ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា នៅក្នុង​ប្រទេស​ចិន សា​ជា​ថ្មី​ម្តងទៀត ក្នុង​ឆ្នាំ​២០២៣​នេះ ជា​ឆ្នាំ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥ នៃ​ចំណង​ការទូត​ផ្លូវការ​កម្ពុជា​-​ចិន ដែល​ជា​ចំណង​មិត្តភាព​ជិតស្និទ្ធ រឹងមាំ និង​យូរអង្វែង សំដៅ​ឆ្ពោះទៅ​កាន់​ការកសាង​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន ។ ឯកឧត្តម​នាយករដ្ឋមន្ត្រី​ចិន ក៏​បាន​រំលេច​ផងដែរ​នូវ​សមិទ្ធផល​នានា​ជាច្រើន ដែល​កើតចេញ​ពី​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​យើង​ទាំង​ពីរ លើ​គម្រោង​ជា​ច្រើន ជាពិសេស ការបើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី នៅក្នុង​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៣ ថ្មីៗ​នេះ ក៏ដូចជា​ការចុះ​អនុស្សារណៈ​នៃ​ការយោគយល់ (MOU) ពាក់ព័ន្ធ​នឹង​គម្រោង​មួយចំនួន នៅក្នុង​ក្របខ័ណ្ឌ​នៃ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ ។​

​ជា​ការឆ្លើយតប សម្តេច​ធិបតី បាន​ថ្លែងអំណរគុណ​ចំពោះ​បដិសណ្ឋារកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​បក្ស និង​រដ្ឋាភិបាល​ចិន​ចំពោះ​គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា និង​បាន​បង្ហាញ​នូវ​ក្តី​សោមនស្ស​រីករាយ ដែល​បាន​ជួប ឯកឧត្តម​នាយករដ្ឋមន្ត្រី លី ឈាង ជា​លើក​ទី​៤ ក្នុង​រយៈពេល​ត្រឹម​ប៉ុន្មាន​ខែ​កន្លងទៅនេះ ព្រម​ជាមួយនឹង​ការ​អរគុណ​ផង​ដែរ​ចំពោះ​ការរៀបចំ​ទទួល​ដំណើរ​យាង​ពិនិត្យ​ព្រះរាជសុខភាព ថ្វាយ​ព្រះករុណា​ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី និង សម្ដេច​ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ។ ឆ្លៀត​ក្នុង​ឱកាស​នោះ សម្តេច​ធិបតី ក៏​បាន​ចូលរួម​អបអរសាទរ​ចំពោះ​ជោគជ័យ​នៃ​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា Asian Games លើក​ទី​១៩ នៅក្នុង​ប្រទេស​ចិន ព្រមទាំង​បាន​ចូលរួម​សម្តែង​នូវ​មរណៈទុក្ខ និង​ការសោកស្តាយ​ចំពោះ​ការបាត់បង់​ជីវិត​របស់​ប្រជាជន​ចិន​ចំនួន​បួនរូប និង​បាត់​ខ្លួន​ពីររូប នៅក្នុង​ប្រទេស​អ៉ីស្រាអែល ។ ចំពោះ​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា​-​ចិន​, សម្តេច​ធិបតី បាន​សម្តែង​នូវ​ក្តីពេញចិត្ត​ចំពោះ​ការសម្រេច​បាននូ​វ​ការចុះហត្ថលេខា​លើ MOU ចំនួន​ប្រាំបី ដែល​នឹង​ជួយ​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត ។

​ក្រៅពីនេះ ថ្នាក់ដឹកនាំ​ទាំង​ពីរ ក៏​បាន​ពិភាក្សា​ផងដែរ​អំពី​ទិសដៅ​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ផ្សេងៗ​ទៀត រួមមាន​៖ វិស័យ​វិនិយោគ​, កសិកម្ម​, ពាណិជ្ជកម្ម​, អប់រំ​, កី​ទ្បា​, ការពារជាតិ​, សុខាភិបាល និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ក្នុង​ក្របខ័ណ្ឌ​នៃ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ ។ សំខាន់​ផង​ដែរ​នោះ ឯកឧត្តម លី ឈាង ក៏​បាន​ឯកភាព​តាម​សំណើ​របស់ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ពាក់ព័ន្ធ​នឹង​គម្រោង​នៃ​ការ​កំណត់​យក​ឆ្នាំ​២០២៤ ជា​ឆ្នាំ​នៃ​ការផ្លាស់ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន ដែល​ជា​មូលដ្ឋាន​នៃ​ការលើកកម្ពស់​វិស័យ​ទេសចរណ៍ និង​ការតភ្ជាប់​រវាង​ប្រទេស និង​ប្រទេស ដោយ​យក​កត្តា​ប្រជាជន​ជា​គោល ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល