កាលនៅតូច កូនមកឈរចាំម្ដាយ កាលណាម៉ែមកពីផ្សារវិញ ពេលធំឡើងម៉ែអ្នកឈរចាំកូន កាលណាបានកូនៗត្រលប់មកផ្ទះ
………………………………………
កូនមានកំណើតមិនភ្លេច
អ្នកមានគុណរបស់ខ្លួន
………………………………………
សុភមង្គលរបស់ម្តាយគឺពេលបានមើលឃើញកូនសើច ឃើញកូនរីកលូតលាស់ឡើងដោយមានសេរីភាព និងមានអនាគតភ្លឺស្វាង។ ម្ចាស់ជីវិតម្តាយអើយ! តើកូនដឹងទេថាវត្តមានរបស់កូនជាសុភមង្គលដ៏ធំធេងរបស់ម្តាយទេ? ប្រសិនបើប្រៀបធៀបកូនជាមួយវត្ថុមានតម្លៃផ្សេងទៀត កូនគឺមានតម្លៃបំផុតគ្មានអ្វីប្រៀបប្រដូចបាននោះឡើយ។ ទឹកចិត្តរបស់ម្តាយចំពោះកូនគឺមិនអាចកាត់ថ្លៃបាននោះឡើយ ប៉ុន្តែកូនគ្រាន់តែចាំថាម្តាយនឹងនៅក្បែរកូនជានិច្ចរៀងរាល់ពេលកូនត្រូវការម្តាយបំផុត។
#មោទនភាពជាតិ #សូមចែកផ្សាយបន្តផង!