ទាន់ហេតុការណ៍
ក្រុមការងារ អាវុធហត្ថ​សែន​សុខ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង
0

ពលរដ្ឋ​ចំនួន​៤០០​គ្រួសារ មកពី​ឃុំ​ចំនួន​៧ ក្នុង​ស្រុក​ឆ្លូង បាន​ទទួល​អំណោយ​ស្រូវពូជ​ពី រដ្ឋាភិបាល​ដើម្បី​ស្ដារ​ដំណាំ​ស្រូវ​ឡើងវិញ

ពលរដ្ឋ​ចំនួន​៤០០​គ្រួសារ មកពី​ឃុំ​ចំនួន​៧ ក្នុង​ស្រុក​ឆ្លូង បាន​ទទួល​អំណោយ​ស្រូវពូជ​ពី រដ្ឋាភិបាល​ដើម្បី​ស្ដារ​ដំណាំ​ស្រូវ​ឡើងវិញ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​ក្រចេះ ៖​ឯកឧត្តម គង់ គឹម​នី អភិបាលរង​ខេត្ត​និង​ប្រធាន​លេខាធិការដ្ឋាន​នៃ​គ​ណះ​កម្មា​ធិ​ការគ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត និង ឯកឧត្តម ឡឹ​ក សុធារ អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម អមដំណើរ​ដោយ​លោក ស្រី​អភិបាលស្រុក​ឆ្លូង ព្រមទាំង​ឯកឧត្តម លោក លោកស្រី​មន្ត្រី កងកម្លាំង​ជាច្រើនរូប នៅ​ព្រឹក​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២៣​នេះ បាន​អញ្ជើញ​ចែក​ស្រូវពូជ​ដែលជា​អំណោយ​រដ្ឋាភិបាល ដល់​ពលរដ្ឋ​ចំនួន​៤០០​គ្រួសារ​រង​ការខូចខាត​ដោយ​ទឹកជំនន់ ក្នុង​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ដើម្បី​ស្ថារ​ដំណាំ​ស្រូវ​ឡើងវិញ​។​

​យោងតាម​របាយការណ៍​ស្វាគមន៍​របស់​លោកស្រី គង់ លឹម​ហូ អភិបាល ស្រុក​ឆ្លូង បានបញ្ជាក់​ថា ទឹកជំនន់​បាន​ធ្វើឱ្យ​ប៉ះពាល់ និង​ខូចខាត​ផ្លូវលំ​ជនបទ ទំនប់ ប្រឡាយ និង​ផលដំណាំ ពិសេស​ដំណាំ​ស្រូវ​ប៉ះពាល់​ចំនួន ៣៣២​ហ​.​ត ក្នុងនោះ​ខូចខាត​ចំនួន ២៤៥​ហ​.​ត ស្មើនឹង ៤០០ គ្រួសារ ដើម្បី​ជា​ការអន្តរាគមន៍ និង​ឆ្លើយតប គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត ស្រុក និង​មន្ទីរ​ជំនាញ​បាន​ចុះ​ពិនិត្យ វាយតម្លៃ​ផល​ប៉ះពាល់ ការខូចខាត និង​តម្រូវការ​ស្ដារ​ដំណាំ​ស្រូវ ឡើងវិញ ជា​លទ្ធផល​ផ្ទៃដី​ស្តារ​ការដាំដុះ​ដំណាំ​ស្រូវ​មាន​ចំនួន ២៤៥​ហិកតា ដែល​មាន​តម្រូវការ​គ្រាប់​ពូជស្រូវ​សរុប​ចំនួន ៤០.០០០​គីឡូក្រាម (​សែសិប​តោន​) សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​ឆ្លូង​ចំនួន​៤០០ គ្រួសារ​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម គង់ គឹម​នី អភិបាលរង​ខេត្ត បាន​លើកឡើង​ថា ក្នុង​នាម​ថ្នាក់ដឹកនាំ​ខេត្ត និង​ក្នុងនាម​រូបលោក​ផ្ទាល់ ខ្ញុំ​សូម​សម្ដែង​នូវ​ការ កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការយកចិត្តទុកដាក់ ខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​ស្រុក ឃុំ និង​ផ្នែក​ជំនាញ​ពាក់ព័ន្ធ​ដែល​បាន​សហការ​ចុះ​ត្រួតពិនិត្យ និង​តាមដាន​ជាប់​ជាប្រចាំ​លើ​ផល​ប៉ះពាល់ ការខូចខាត​របស់​ប្រជាពលរដ្ឋ និង​លើក​សំណើសុំ​គ្រាប់​ពូជស្រូវ​មក​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ មហន្តរាយ​ខេត្ត បាន​យ៉ាង​ទាន់ពេលវេលា ដើម្បី​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត មាន​មូលដ្ឋាន​លើក​ជូន​ប្រធាន​គណៈកម្មាធិការ​ប្រព័ន្ធ​ស្បៀង​បម្រុង​កម្ពុជា ទើប​ថ្នាក់ជាតិ​មាន​មូលដ្ឋាន ផ្តល់​គ្រាប់​ពូជស្រូវ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​លទ្ធភាព​ស្តារឡើងវិញ និង​ចែក​ជូន​ដល់​បងប្អូន ប្រជាពលរដ្ឋ​ធ្វើ​ការដាំដុះ​បាន​ទាន់ពេលវេលា​។​

​នៅក្នុង​ពិធី​នោះ​ផង​ដែរ លោក​វរសេនីយ៍ឯក ឆុង តូ​រ៉ា​ន់​អធិការនគរបាល​ស្រុក​ឆ្លូង​ក៏​បាន​ធ្វើ​ការផ្សព្វផ្សាយ​ស្ដីពី​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ដូចខាងក្រោម​÷
១. ផ្សព្វផ្សាយ​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក អនុក្រឹត្យ​លេខ​៣៩ ថ្មី​
២. សេចក្ដីជូនដំណឹង​ស្ដីពី​ការ​បើកបរ​យានយន្ត​ចំពោះ​អនីតិជន នឹង ចែក សារ​សម្រាប់​អប់រំ​អំពី​ផលប៉ះពាល់​គ្រោះថ្នាក់​នៃ​គ្រឿងញៀន ។​
៣. ផ្សព្វផ្សាយ​រួម​គ្នា​បង្ការ​ការប្រើ​អំពើហឹង្សា​ទាក់ទង​នឹង​យេនឌ័រ​,​អំពើ​ជួញដូរ​ស្ដ្រី​និង​កុមារ​
៤. ផ្សព្វផ្សាយ​គ្រោះថ្នាក់​ដោយសារ​យុទ្ធភ័ណ្ឌ​គ្រាប់​មិន​ទាន់​ផ្ទុះ​
៥. ផ្សព្វផ្សាយ អំពី​ការ​លេងល្បែង​សុីសង​ខុសច្បាប់​គ្រប់​ប្រភេទ​
៦. ផ្សព្វផ្សាយ​អំពី​គ្រោះ​អគ្គីភ័យ និង​បាន​ណែនាំ​អោយ​ពួកគាត់ ទុកដាក់​សត្វ​គោក្របី និង​សម្ភា​រះ​មានតម្លៃ​ផ្សេងៗ អោយបាន​ល្អ​ជៀសវាង​ចោរលួច នៅក្នុង​នោះ​កម្លាំង​យើង​បាន​ធ្វើ​ការផ្សព្វផ្សាយ​នូវ​លក្ខណះសម្បត្តិ​ទាំង​៧​យ៉ាង​របស់​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។​

​ឯកឧត្តម គង់ គឹម​នី អភិបាលរង​ខេត្ត សូម​ថ្លែងអំណរគុណ​ដ៏​ខ្ពង់ខ្ពស់​ចំពោះ សម្តេច​ម​ហាវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន ដាក់ចេញ​នូវ​គោលនយោបាយ និង​ការចង្អុល​ណែនាំ​យ៉ាង​គត់មត់​ក្នុង​ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ពិសេស​ការផ្តល់​គ្រាប់​ពូជស្រូវ​ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ជំនន់ ទឹកភ្លៀង និង​ទឹកជំនន់​ទន្លេមេគង្គ​នៅក្នុង​ខេត្ត​ក្រចេះ​យើងខ្ញុំ ។​
​បញ្ជាក់​ក្នុង​ពិធី​សំណេះសំណាល និង​ចែ​ស្រូវពូជ​នោះ​មាន​ប្រជាពលរដ្ឋ​ចូលរួម​ចំនួន ៤០០​នាក់​/​ស្រី​៨០​នាក់ ដោយ​ក្នុង​១​គ្រួសារ​ទទួល​ស្រូវពូជ​ចំនួន​១០០​គីឡូក្រាម​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល