ទាន់ហេតុការណ៍
ក្រុមការងារ អាវុធហត្ថ​សែន​សុខ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង
0

ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញ​សំណេះសំណាល សួរសុខទុក្ខ ជាមួយ​កងកម្លាំង​នគរបាល​នៃ​ស្នងការ​នគរបាល​ខេត្ត​កណ្តាល​

ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញ​សំណេះសំណាល សួរសុខទុក្ខ ជាមួយ​កងកម្លាំង​នគរបាល​នៃ​ស្នងការ​នគរបាល​ខេត្ត​កណ្តាល​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កណ្ដាល​)៖ ថ្លែង​នៅក្នុង​ពិធី​ជួប​សំណេះសំណាល សួរសុខទុក្ខ ជាមួយ​កងកម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល នា​ព្រឹក​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល បាន​ស្នើ​ដល់​កងកម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល បន្ត​យកចិត្តទុកដាក់ ការពារ​ឱ្យបាន នូវ​សន្តិសុខ សុវត្ថិភាព ជូន​ថ្នាក់ដឹកនាំ និង​ប្រជាពលរដ្ឋ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្ដាល នា​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ កឋិនទាន និង​ពិធី​បុណ្យ​អុំទូក ដែល​ប្រព្រឹត្ត​ទៅ​នៅពេល​ខាងមុខ​ប្រកប​ប្រសិទ្ធភាព​ខ្ពស់​។​

​ឯកឧត្ដម​អភិបាលខេត្ត​កណ្តាល បន្តថា ការយកចិត្តទុកដាក់ និង​ខិតខំ​អនុវត្ត ការងារ​តាម​តួនាទី ភារកិច្ច និង​រចនាសម្ព័ន្ធ​របស់របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ក្រោម​ឱវាទ​ស្នងការដ្ឋាន​នគរបា​ល​ខេត្ត រក្សាបាន​នូវ សុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​បាន​យ៉ាង​ល្អ ធ្វើឱ្យ​ខេត្ត​កណ្តាល បាន​នឹង​កំពុង​ធ្វើ​ការអភិវឌ្ឍ​រីកចម្រើន​ប្រកប ដោយ​ចីរភាព​លើ​គ្រប់​វិស័យ​។ ឯកឧត្ដម បន្ថែមថា រដ្ឋបាលខេត្ត បាន​នឹង​កំពុង​កែប្រែ​ឥរិយាបថ​ជា​វិជ្ជមាន​របស់​មន្ត្រី ពី​អ្នកគ្រប់គ្រង​ឱ្យទៅ​ជា​អ្នក​ផ្តល់​ឬ​បម្រើ​សេវា​រដ្ឋបាល ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​ការឆ្លើយតប ដោយ​ប្រកាន់​ភ្ជាប់​នូវ​ឥរិយាបថ​ទាំង​បួន​របស់​មន្ត្រីរាជការ​គឺ ឆន្ទះ​ម្ចាស់ការ ភក្តីភាព មនសិការ​វិជ្ជាជីវៈ និង​វប្បធម៌​សេវាសាធារណៈ ព្រមទាំង​ប្រកាន់​ភ្ជាប់​នូវ “​អភិក្រម​ទាំង​៥ គឺ​៖​មុជទឹក ឆ្លុះ​កញ្ចក់ ដុស​ក្អែល ព្យាបាល និង​វះកាត់​” ដោយ​រួម​សាមគ្គីភាព​សហការគ្នា​យ៉ាងសកម្ម ក្នុង​ការផ្តល់​សេវា​សា​ធាណៈ ការថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ការកសាង និង​អភិវឌ្ឍ​ខេត្ត​ឱ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ដែល​ជា​មូលដ្ឋាន​ក្នុងការ​ទ្រ​ទ្រ​ង​ដល់​កំណើន​សេដ្ឋកិច្ច និង​ការកាត់បន្ថយ​ភាពក្រីក្រ​នៅក្នុង​មូលដ្ឋាន​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល បាន​ក្រើនរំលឹក​បន្ថែម ដល់​កងកម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល ទាំងអស់​បន្ត​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព ដែល​មាន​លក្ខណៈសម្បត្តិ ៧​យ៉ាង ឱ្យបាន​ល្អ​ប្រសើរ រួមមាន​៖
​ទី​១. ផ្តល់​សេវា​សាធារណៈ ជា​ពិសេស​សេវា​រដ្ឋបាល​ប្រកបដោយ​គុណភាព តម្លាភាព និង​ទទួលបាន​ជំនឿ​ទុកចិត្ត​។​
​ទី​២. គ្មាន​បទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសង​ខុសច្បាប់​និង​បទល្មើស គ្រប់​ប្រភេទ​។​
​ទី​៣. មាន​សណ្តាប់ធ្នាប់​សាធារណៈ​ល្អ ជាពិសេស​គ្មាន​គ្រោះថ្នាក់​ចរាចរណ៍​។​
​ទី​៤. គ្មាន​អំពើ​អនាចារ គ្មាន​ការជួញដូរ​មនុស្ស ពិសេស​ស្ត្រី​និង​កុមារ គ្មាន​អំពើហិង្សា ក្នុង​គ្រួសារ​និង​គ្មាន​ក្មេង​ទំនើង​។​
​ទី​៥. ដោះស្រាយ​វិវាទ​នៅ​មូលដ្ឋាន​ក្រៅ​ប្រព័ន្ធ​តុលាការ​ប្រកបដោយ​គុណភាព​និង ប្រសិទ្ធភាព​។​
​ទី​៦. មាន​អនាម័យ សោភ័ណភាព​ល្អ និង​មាន​បរិស្ថាន​ល្អ​។​
​ទី​៧.​ឆ្លើយតប​បាន​ទាន់ពេលវេលា​ចំពោះ គ្រោះមហន្តរាយ និង​រាល់​ជំងឺឆ្លង​រាតត្បាត កាច​សាហាវ ប្រកបដោយ​ប្រសិទ្ធភាព​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល