ទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា គោរពថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សខួបលើកទី ២០ នៃការគ្រងរាជសម្បត្តិជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕ - ក្រោយ​មិន​រំពឹង​ទុក្ខ​ថា ទទួលបាន​នូវ​ភាពយុត្តិធម៌ បាត់បង់​ទំនុកចិត្ត គ្មាន​សម្លាប់​ភាព អស់​ក្ដីសង្ឃឹម​ចំពោះ​លោក ឆៃ វណ្ណឌី អភិបាល​ស្រុក​កោះធំ បាន​ធ្វើ​របាយការណ៍​ភូតកុហក់​អភិបាលខេត្ត​កណ្តាល ក្រុម​អា​ជីករ​បាន​ស្នើសុំ​សម្តេច​តេជោ និង​សម្តេច​ធិបតី​ជួយ​រក​យុត្តិធម៌​អោយ​ជនរងគ្រោះ​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍ គណៈប្រតិភូ​ប៉ូលីស​ប្រដាប់អាវុធ នៃ​កងទ័ព​រំដោះប្រជាជន​ចិន​! - ប្រធាន​គណបក្ស​នយោបាយ​និង​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​គាំទ្រ​បណ្តុះ​គំនិត​ស្អាត បៃតង និង​ចីរភាព នៅក្នុង​ប្រទេស​កម្ពុជា​ - ឯកឧត្តម ឆាយ ឫទ្ធិ​សែន ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ និង​ស្ពាន​ទ្រុឌទ្រោម ក្នុង​ស្រុក​ព្រះស្ដេច និង​ស្រុក​ស្វាយជ្រំ​ - ល្បែងស៊ីសង​មាន់​ជ​ល់អន​ឡាញ និង​ឡូតូ​8888 ស្ថិត​នៅ​ផ្សារ​ដី​ថ្មី ចំណុច​តារាង​បាល់ទះ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បើ​លេង​យ៉ាង​សប្បាយ មិន​ខ្វល់​ពី​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​ប្រគល់​ថវិកា​ឧបត្ថម្ភ​ដល់​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - មេបញ្ជាការ អាវុធហត្ថ​ខណ្ឌទួលគោក ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ​មេបញ្ជាការរង​ខណ្ឌ ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាលឲ្យ​ដាច់ស​សៃ និង​បាក់​ឆ្អឹងដងកាំបិត​! - លោកស្នងការ ឈឿន សុ​ចិត្ត និង​លោក​ស្នងការរង​នគរបាល​ខេត្តកណ្ដាល​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​កម្មវិធី​!! - បុរស​ម្នាក់​បានបាត់បង់ជីវិត​ភ្លាមៗ ខណៈ​ជិះ​ម៉ូតូ​ដួល ហើយ​ត្រូវ​ជះ​ចូលទៅ​ក្រោម​រថយន្ត​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​
0

មិនទាន់បាន​៧​ម៉ោង​ផង​, ស្នងការ​ខេត្តកណ្តាល​បញ្ជា​យ៉ាង​ម៉ឹងម៉ាត់​រហូត​ចាប់​ឃាត់ខ្លួន​ចោរ​និង​រក​រថយន្ត​ឃើញ​ហើយ ពាក់ព័ន្ធ​ករណី​ចោរលួច​រថយន្ត​អង្គរក្ស​សម្ដេច​នៅ​ក្រុង​តាខ្មៅ​ព្រឹក​មិញ​នេះ​

មិនទាន់បាន​៧​ម៉ោង​ផង​, ស្នងការ​ខេត្តកណ្តាល​បញ្ជា​យ៉ាង​ម៉ឹងម៉ាត់​រហូត​ចាប់​ឃាត់ខ្លួន​ចោរ​និង​រក​រថយន្ត​ឃើញ​ហើយ ពាក់ព័ន្ធ​ករណី​ចោរលួច​រថយន្ត​អង្គរក្ស​សម្ដេច​នៅ​ក្រុង​តាខ្មៅ​ព្រឹក​មិញ​នេះ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ក្រោយ​បទបញ្ជា​យ៉ាង​ម៉ឹងម៉ាត់​ពី​លោក​ឧត្ដមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កម្លាំង​ស្រាវជ្រាវ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ឡាក់ ម៉េង​ធី ស្នងការរង​ទទួល​ផែន​ការងារ​ព្រហ្មទណ្ឌ​ខេត្ត​កណ្តាល សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រៃវែង នៅ​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២៣​នេះ បាន​បើក​ការស្រាវជ្រាវ​រហូត​កំណត់​មុខសញ្ញា​ឈាន​ដល់​ការចុះ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​បានធ្វើ​សកម្មភាព​លួច​រថយន្ត​របស់​អង្គរក្ស​សម្ដេច​តេជោ នៅ​ក្រុង​តាខ្មៅ​កាលពី​ព្រឹក​មិញ​នេះ​បាន​ហើយ នៅ​ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង​។​

​បើ​តាម​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា កម្លាំង​សមត្ថកិច្ច​ខេត្ត​កណ្តាល​បាន​រកឃើញរ​ថយ​ន្ ត​ម៉ាក IZUZU ពណ៌ ស ស្លាក​លេខ ភ្នំពេញ 2BQ-8540 ដែល​ចោរ​បាន​លួច​កាលពី​ព្រឹក​មិញ​នៅ​ចំណុច​ក្រោយ​ពន្ធដារ​ខេត្តកណ្ដាល​ហើយ ព្រមទាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ផងដែរ នៅ​ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង​។​

​ទាក់ទិន​ករណី​ខាងលើ​នេះ ម្ចាស់​រថយន្ត​ខាង​ពិតជា​ត្រេកអរ​យ៉ាង​ខ្លាំងក្លា​បំផុត និង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​បំផុត​ចំពោះ​សមត្ថកិច្ច​នគរបាល​ខេត្ត​កណ្តាល​ក្រោម​ការដឹកនាំ​របស់​លោក​ឧត្ដមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល​ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់ ជួយ​អន្តរាគមន៍​បាន​ភ្លាមៗ​ទាន់​ពេលវេលា​រហូត​ឈាន​ដល់​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​និង​រក​ឃើញ​រថយន្ត​រប​ស់លោក​ប្រកបដោយ​សុវត្ថិភាព​។​

​គួរ​ជម្រាបជូន​ថា កាលពី​ព្រឹក​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២៣​នេះ​មាន​ករណី​ចោរលួច​រថយន្ត​មួយគ្រឿង ម៉ាក IZUZU ពណ៌ ស ស្លាក​លេខ ភ្នំពេញ 2BQ-8540 ជា​របស់​អង្គរក្ស​សម្ដេច​តេជោ​នៅ​ចំណុចក្រោយ​ពន្ធដា​រ​ខេត្តកណ្ដាល​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល