ទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា គោរពថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សខួបលើកទី ២០ នៃការគ្រងរាជសម្បត្តិជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕ - ក្រោយ​មិន​រំពឹង​ទុក្ខ​ថា ទទួលបាន​នូវ​ភាពយុត្តិធម៌ បាត់បង់​ទំនុកចិត្ត គ្មាន​សម្លាប់​ភាព អស់​ក្ដីសង្ឃឹម​ចំពោះ​លោក ឆៃ វណ្ណឌី អភិបាល​ស្រុក​កោះធំ បាន​ធ្វើ​របាយការណ៍​ភូតកុហក់​អភិបាលខេត្ត​កណ្តាល ក្រុម​អា​ជីករ​បាន​ស្នើសុំ​សម្តេច​តេជោ និង​សម្តេច​ធិបតី​ជួយ​រក​យុត្តិធម៌​អោយ​ជនរងគ្រោះ​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍ គណៈប្រតិភូ​ប៉ូលីស​ប្រដាប់អាវុធ នៃ​កងទ័ព​រំដោះប្រជាជន​ចិន​! - ប្រធាន​គណបក្ស​នយោបាយ​និង​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​គាំទ្រ​បណ្តុះ​គំនិត​ស្អាត បៃតង និង​ចីរភាព នៅក្នុង​ប្រទេស​កម្ពុជា​ - ឯកឧត្តម ឆាយ ឫទ្ធិ​សែន ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ និង​ស្ពាន​ទ្រុឌទ្រោម ក្នុង​ស្រុក​ព្រះស្ដេច និង​ស្រុក​ស្វាយជ្រំ​ - ល្បែងស៊ីសង​មាន់​ជ​ល់អន​ឡាញ និង​ឡូតូ​8888 ស្ថិត​នៅ​ផ្សារ​ដី​ថ្មី ចំណុច​តារាង​បាល់ទះ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បើ​លេង​យ៉ាង​សប្បាយ មិន​ខ្វល់​ពី​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​ប្រគល់​ថវិកា​ឧបត្ថម្ភ​ដល់​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - មេបញ្ជាការ អាវុធហត្ថ​ខណ្ឌទួលគោក ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ​មេបញ្ជាការរង​ខណ្ឌ ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាលឲ្យ​ដាច់ស​សៃ និង​បាក់​ឆ្អឹងដងកាំបិត​! - លោកស្នងការ ឈឿន សុ​ចិត្ត និង​លោក​ស្នងការរង​នគរបាល​ខេត្តកណ្ដាល​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​កម្មវិធី​!! - បុរស​ម្នាក់​បានបាត់បង់ជីវិត​ភ្លាមៗ ខណៈ​ជិះ​ម៉ូតូ​ដួល ហើយ​ត្រូវ​ជះ​ចូលទៅ​ក្រោម​រថយន្ត​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​
0

ឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋមន្ដ្រី​ក្រសួង​បរិស្ថាន អញ្ជើញ​ប្រារព្ធ​ពិធី​កាន់បិណ្ឌ​នៅ​វត្ដ​ចំនួន ០២ ក្នុងស្រុក​អូ​រាំង​ឪ​

ឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋមន្ដ្រី​ក្រសួង​បរិស្ថាន អញ្ជើញ​ប្រារព្ធ​ពិធី​កាន់បិណ្ឌ​នៅ​វត្ដ​ចំនួន ០២ ក្នុងស្រុក​អូ​រាំង​ឪ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ត្បូងឃ្មុំ​៖ ឯកឧត្ដម អ៊ាង សុផល្លែត បាន​ដឹកនាំ​មន្ដ្រី​ក្រសួង​បរិស្ថាន ប្រារព្ធ​ពិធី​កាន់បិណ្ឌ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៣​រោច ខែ​ភទ្របទ ឆ្នាំ​ថោះ ពស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២៣ គឺជា​ថ្ងៃ​កាន់បិណ្ឌ​ទី​១៣ នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ស្ថិត​នៅ​វត្ដ​អម្ពិលា​រាម និង​វត្ដ​ព្រះ​ធាតុ​បា​ស្រី ក្នុងស្រុក​អូ​រាំង​ឪ ខេត្ដ​ត្បូងឃ្មុំ​។​

គួររំលឹកថា ពិធីបុណ្យ​ភ្ជុំបិណ្ឌ ជា​ពិធីបុណ្យ​សាសនា​ជាតិ ដែល​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស​តែងតែ​ប្រារព្ធ​ធ្វើឡើង​ជា​រៀងរាល់​ឆ្នាំ​ក្នុង​ខែ​ភទ្របទ ហើយ​មាន​រយៈពេល​ចំនួន​១៥​ថ្ងៃ សម្រាប់​ប្រារព្ធ​ពិធី​កាន់បិណ្ឌ​។

ឯកឧត្ដម អ៊ាង សុផល្លែត និង​មន្ដ្រីជាន់ខ្ពស់​របស់​ក្រសួង​បរិស្ថាន ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ព្រមទាំង​មាន​ការចូលរួម​ពី អភិបាល នៃ​គណៈ​អភិបាលស្រុក​អូ​រាំង​ឪ មន្ដ្រី​អាជ្ញាធរ​នានា​ក្នុង​មូលដ្ឋាន អញ្ជើញ​ប្រគេន​ចង្ហាន់ ទ័យ​ទាន គ្រឿងឧបភោគ បរិភោគ ជូន​ព្រះសង្ឃ និង​ធ្វើ​ពិធី​រាប់​បាត ឧទ្ទេស​កុល​ស្យ នៅ​វត្ដ​ចំនួន​០២ ខាង​លើ​ផង​ដែរ​។​

ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្ដម​រដ្ឋមន្ដ្រីក្រសួង​បរិស្ថាន បាន​ប្រគេន និង​ប្រគល់​ប័ណ្ណសរសើរ​មេត្រី​បរិស្ថាន ជូន​ដល់​វត្ដ​ព្រះ​ធាតុ​បា​ស្រី និង​ប្រគេន​ជូន​ព្រះ​សុភា​វត្ថេ​រ កែវ យ៉េន ព្រះគ្រូ​ចៅអធិការ​វត្ដ​ព្រះ​ធាតុ​បា​ស្រី ដែល​បាន​ចូលរួម​ប្រតិ​ប​ត្ដិ​មេត្រី​បរិស្ថាន ក្នុង​កិច្ច​គាំពារ​បរិស្ថាន ការគ្រប់គ្រង​ធនធានធម្មជាតិ ការរស់នៅ​ដោយ​ភាព​ស្អាត ភាព​បៃតង និង​ចីរភាព​។​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល