ទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា គោរពថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សខួបលើកទី ២០ នៃការគ្រងរាជសម្បត្តិជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕ - ក្រោយ​មិន​រំពឹង​ទុក្ខ​ថា ទទួលបាន​នូវ​ភាពយុត្តិធម៌ បាត់បង់​ទំនុកចិត្ត គ្មាន​សម្លាប់​ភាព អស់​ក្ដីសង្ឃឹម​ចំពោះ​លោក ឆៃ វណ្ណឌី អភិបាល​ស្រុក​កោះធំ បាន​ធ្វើ​របាយការណ៍​ភូតកុហក់​អភិបាលខេត្ត​កណ្តាល ក្រុម​អា​ជីករ​បាន​ស្នើសុំ​សម្តេច​តេជោ និង​សម្តេច​ធិបតី​ជួយ​រក​យុត្តិធម៌​អោយ​ជនរងគ្រោះ​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍ គណៈប្រតិភូ​ប៉ូលីស​ប្រដាប់អាវុធ នៃ​កងទ័ព​រំដោះប្រជាជន​ចិន​! - ប្រធាន​គណបក្ស​នយោបាយ​និង​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​គាំទ្រ​បណ្តុះ​គំនិត​ស្អាត បៃតង និង​ចីរភាព នៅក្នុង​ប្រទេស​កម្ពុជា​ - ឯកឧត្តម ឆាយ ឫទ្ធិ​សែន ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ និង​ស្ពាន​ទ្រុឌទ្រោម ក្នុង​ស្រុក​ព្រះស្ដេច និង​ស្រុក​ស្វាយជ្រំ​ - ល្បែងស៊ីសង​មាន់​ជ​ល់អន​ឡាញ និង​ឡូតូ​8888 ស្ថិត​នៅ​ផ្សារ​ដី​ថ្មី ចំណុច​តារាង​បាល់ទះ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បើ​លេង​យ៉ាង​សប្បាយ មិន​ខ្វល់​ពី​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​ប្រគល់​ថវិកា​ឧបត្ថម្ភ​ដល់​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - មេបញ្ជាការ អាវុធហត្ថ​ខណ្ឌទួលគោក ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ​មេបញ្ជាការរង​ខណ្ឌ ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាលឲ្យ​ដាច់ស​សៃ និង​បាក់​ឆ្អឹងដងកាំបិត​! - លោកស្នងការ ឈឿន សុ​ចិត្ត និង​លោក​ស្នងការរង​នគរបាល​ខេត្តកណ្ដាល​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​កម្មវិធី​!! - បុរស​ម្នាក់​បានបាត់បង់ជីវិត​ភ្លាមៗ ខណៈ​ជិះ​ម៉ូតូ​ដួល ហើយ​ត្រូវ​ជះ​ចូលទៅ​ក្រោម​រថយន្ត​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​
0

​ភោជនីយដ្ឋាន ភូមិ​រីករាយ ចូលរួម​អនុវត្ដ​យុទ្ធនាការ ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់ប្លាស្ទិក​ទេ​!

​ភោជនីយដ្ឋាន ភូមិ​រីករាយ ចូលរួម​អនុវត្ដ​យុទ្ធនាការ ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់ប្លាស្ទិក​ទេ​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​សៀមរាប​៖ ក្រោយពី​ទទួលបាន​ការផ្សព្វផ្សាយ យុទ្ធនាការ​កា​ត់ប​ន្ថ​ការប្រើប្រាស់​ប្លា​ស្ទិក​របស់​ក្រសួង​បរិស្ថាន ដែល​ជា​ផែនការ​យុទ្ធសាស្ដ្រ​ដំណាក់កាល​ដំបូង របស់ ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រី​ក្រសួង​បរិស្ថាន ដាក់​ចេញ​ឱ្យ​អនុវត្ដ​កាលពី​ថ្ងៃ​ទី​០១ ខែ​កញ្ញា ឆ្នាំ​២០២៣ ក្រោម​ពាក្យស្លោក “​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់ប្លាស្ទិក​ទេ​” គឺ​ពិតជា​មាន​ការ​ការចូល​រួម​ជា​ច្រើន​កុះករ តាម​បណ្ដា សាលារៀន និង​ទីកន្លែង​ផ្សេងៗ ទូទាំង​ប្រទេស នៃ​ព្រះរាជាណាចក្រ​កម្ពុជា យ៉ាងណាមិញ ក៏​មាន​ឃើញ​ភោជនីយដ្ឋាន​មួយកន្លែង ស្ថិតនៅ​ភូមិ​ត្រពាំង​ត្រែង សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្ដ​សៀមរាប មានឈ្មោះ​ថា​ភោជនីយដ្ឋាន “​ភូមិ​រីករាយ​” ក៏​បាន​ចូលរួម​អនុវត្ដ​នូវ​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិក ក្នុង​បរិវេណ​ភោជនីយដ្ឋាន​របស់​ខ្លួន​ផង​ដែរ ដោយ​មាន​ការ​ស្ម័គ្រចិត្ដ និង​ចូលរួម​គាំទ្រ​យ៉ាង​ពេញទំហឹង​អំពី​យុទ្ធនាការ​ដែល​ដាក់ចេញ​ដោយ​ក្រសួង​បរិស្ថាន ព្រមទាំង​ចូលរួម​ផ្សព្វផ្សាយ​បន្ដ នូវ​យុទ្ធនាការ​នៃ​ការកាត់បន្ថយ​ប្រើប្រាស់​ប្លា​ស្ទិក​ជូន​អតិថិជន ឬ ភ្ញៀវ ដែល​មក​កម្សាន្ដ​នៅ​ភោជនីយដ្ឋាន ភូមិ​រីករាយ ក្រោម​ពាក្យស្លោក​ពីរ​ឃ្លា “​យើង​រួម​កម្លាំង​គ្នា ការពារ​បរិស្ថាន​កម្ពុ​ជា​” និង “​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់ប្លាស្ទិក​ទេ​”​។

​លោក ឆាត វណ្ណ​ឆា ម្ចាស់​ភោជនីយដ្ឋាន​ភូមិ​រីករាយ បាន​ចូលរួម​ប្ដេជ្ញា​ជា​មួយ​ក្រសួង​បរិស្ថាន ក្នុង​ការផ្សព្វផ្សាយ​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិក ដោយបាន ភ្ជាប់​នូវ​ឈ្មោះ​ទីតាំង​កញ្ចុះ​មួយ​កន្លែង​ជា​គំរូ មានឈ្មោះ​ថា “​ផ្ទះ​បរិស្ថាន​” ព្រមទាំង​ពាក្យស្លោក​ពីរ​ឃ្លា សម្រាប់​ទុក​ជា​ការផ្សព្វផ្សាយ​ជូន​ភ្ញៀវ​ដែល​មក​កម្សាន្ដ​ឱ្យ​ចូលរួម​អនុវត្ដ ដើម្បី​បរិស្ថាន​ស្អាត សោភ័ណ្ឌភាព​ល្អ និង​សុខភាព​ល្អ​។​

​លោក ឆា វណ្ណ​ឆា បាន​បន្ដថា ទីតាំង​ភោជនីយដ្ឋាន​ភូមិ​រីករាយ បច្ចុប្បន្ន​កំពុង​ដាក់ឱ្យ​ប្រើប្រាស់​ឧបករណ៍​កែឆ្នៃ​ដោយ រុក្ខជាតិ ចេញ​ពី​ធម្មជាតិ ដូចជា ចាន ច​ង្កឹះ ស្លាបព្រា និង ទ្រនាប់ ធ្វើ​ពី​ដើមត្នោត និង​រុក្ខ​ផ្សេងៗ​ជា​អត្តសញ្ញាណ​ខ្មែរ ព្រមទាំង​មិន​អនុញ្ញាត​ឱ្យ​មាន​ការប្រើប្រាស់​កែវ​ធ្វើ​ពី​ប្លា​ស្ទិក​ទេ​។​

​គួរកត់សំគាល់​ថា ភោជនីយដ្ឋាន ភូមិ​រីករាយ បាន​ធ្វើ​ការតុបតែង​ទីតាំង​តាម​បែប​ធម្មជាតិ ដែល​មាន​សោភ័ណ្ឌភាព​យ៉ាង​ស្រស់ស្អាត និង​មាន​ផាសុខភាព ព្រមទាំង​មាន​ម្ហូបអាហារ​ឆ្ងាញ់ៗ​ជាច្រើន​មុខ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល