នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នាសាលប្រជុំចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន ខ្ញុំបានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីបញ្ជ្រាបច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងវិធានការទប់ស្កាត់ ធ្វើបទបង្ហាញដោយ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ
អត្ថន័យនៃអំពើពុករលួយ
«ពាក្យអំពើពុករលួយត្រូវបានគេនិយាយ និងស្គាល់ច្បាស់ ប៉ុន្ដែគោលគំនិត និងខ្លឹមសារនៃអំពើពុករលួយ មិនត្រូវបានយល់ដឹងទូលំទូលាយនិងស៊ីជម្រៅទេ ពុំមាននិយមន័យនៃពាក្យអំពើពុករលួយ ហើយគ្រាន់តែមានការរៀបរាប់អំពីអំពើអ្វីខ្លះដែលចាត់ទុកថាជាបទល្មើសពុករលួយ» ។
ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយបានកំណត់ និយមន័យបទល្មើសពុករលួយដោយចាត់ទុកនូវអំពើចែងនៅក្នុង ៥១ មាត្រា ជា ៣៨ បទល្មើស ពុករលួយ និងក្នុងច្បាប់ផ្សេងៗទៀតចំនួន១៧ បទល្មើសពុករលួយទៀត ៕