នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម នេត ភក្ត្រា និងភរិយា បានអញ្ជើញចែកអំណោយជាអង្ករ និងថវិកា ដល់មន្ត្រីរាជការទាំង៥ អគ្គនាយកដ្ឋាន ចំណុះអោយក្រសួងព័ត៌មាន ដែលមានជីវភាពខ្វះខាត នាទីស្តីការក្រសួងព័ត៌មាន ។
ពិធីចែកអំណោយនាឱកាសនេះធ្វើឡើងដើម្បីអបអរពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ដែលមានមន្ត្រីរាជការសរុបជាង ២០០ នាក់ បានមកទទួលអំណោយអង្ករម្នាក់ ២៥គីឡូក្រាម និងថវិកា ៤ ម៉ឺនរៀល ៕