ទាន់ហេតុការណ៍
សារលិខិត​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស "​ទិវា​មនុស្ស​ចាស់​កម្ពុជា និង​ទិវា​មនុស្ស​ចាស់​អន្តរជាតិ​" ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២៣ ក្រោម​ប្រធានបទ "​ការជួយ​មនុស្ស​ចាស់ គឺ​ជួយ​យើងទាំងអស់គ្នា​" - សម្តេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ទទួល​ព្រះរាជដំណើរ​យាង​និវត្តន៍ របស់​ព្រះមហាក្សត្រ និង​សម្តេចម៉ែ - ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា បានដាក់​ទិសដៅ​ការងារ​មួយចំនួន​ក្នុង​កិច្ចប្រជុំ រយៈពេល​៩​ខែ - ថវិកា​ចំនួន ៥​លាន​រៀល របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា ត្រូវបាន​ប្រគល់ជូន គ្រួសារ​សព អតីតមន្ត្រី អាវុធហត្ថ​រាជធានី​ភ្នំពេញ​! - ​វេទិការ​ធុរកិច្ច​សំបុក​ត្រចៀកកាំ​កម្ពុជា ដែល​រៀបចំឡើង​ដោយ សមាគម​អ្នក​ផលិត និង​នាំចេញ​សំបុក​ត្រចៀកកាំ​កម្ពុជា ដែល​នឹង​ប្រព្រឹត្តទៅ​នៅ ទីក្រុង​កោះ​ពេជ្រ​ថ្ងៃទី ២៤ - ២៥ ខែតុលា ឆ្នាំ​២០២៣ ខាងមុខនេះ ! សូម​ចូលរួម​ដោយ​សេរី​! - ឯកឧត្តម នេ​ត ភ​ក្ត្រា រដ​មន្ត្រី​ក្រសួង​ព័ត៌មាន និង​លោកជំទាវ រួម​នឹង​មន្ត្រីរាជការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​១ នៅ​វត្ត​ពិ​ភ​ទ្ទ​រង្ស៊ី ហៅ​វត្ត​ចិន​ដំ​ដែក​ខាងជើង សង្កាត់​ស្រះចក ខណ្ឌដូនពេញ​ - ប្រាក់​ឈ្នួល​កម្មករ​និយោជិក​អប្បបរមាទ​ទួលបាន​២០៤​ដុល្លា សម្រាប់​ឆ្នាំ​២០២៤ - លោក ឧកញ៉ា លាន អាហ្វ្រីលគីនីន ចេញលិខិត ១ ច្បាប់ ដោយស្នើសុំអោយអង្គភាពចំនួន ៥ លុបចោលខ្លឹមសារដែលចុះផ្សាយពាក់ពន្ធនឹងរូបលោក ដោយថាជាករណីបុគ្គល ពុំមានពាក់ព័ន្ធផលប្រយោជន៍សារធារណៈនោះឡើយ - អាវុធហត្ថ​ក្លែងក្លាយ​ម្នាក់​ទៀត​ហើយ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​! - កម្មវិធី​ទទួលស្គាល់​ថ្នាក់ដឹកនាំ​កំពូល​​ដ៏​ឆ្នើម ប្រចាំ​អាស៊ីអាគ្នេយ៍ ដ៏​អស្ចារ្យ​នៅ​រដូវ​កាលទី​៣ ប្រព្រឹត្ត​ឡើង​នៅក្នុង​ប្រទេស​ថៃ ដ៏​ឧត្តុងឧត្តម​បំផុត ថ្ងៃទី 25 ខែ​កញ្ញា ឆ្នាំ 2023 សមាជិក​សមាជិកា 15 ប្រទេស​នៃ​អាស៊ីអាគ្នេយ៍ ចូលរួម​ជិត 5.000 នាក់​!
0

អុញ​នោះ​យ៉ាងម៉េច​ចេះ មហាជន​ផ្ទុះ​ការ​ងឿង​ឆ្ងល់​យ៉ាងខ្លាំង អំពី​ការ​ចេញ​បំភ្លឺ របស់​ក្រុម​ការងារ​ព័ត៌មាន និង​ប​ត្រិ​កម្មរ​ហ័ស នៃ​ស្នងការដ្ឋាន​គនរ​បាល​ខេត្ដ​កណ្ដាល ជុំវិញ ការចុះផ្សាយ​ព័ត៌មាន​ជាច្រើន​អង្គភាព ពី​កាស៊ីណូ​ហ្កា​ឡា​ក់​ស៊ី​ជ្រៃ​ធំ​!

អុញ​នោះ​យ៉ាងម៉េច​ចេះ មហាជន​ផ្ទុះ​ការ​ងឿង​ឆ្ងល់​យ៉ាងខ្លាំង អំពី​ការ​ចេញ​បំភ្លឺ របស់​ក្រុម​ការងារ​ព័ត៌មាន និង​ប​ត្រិ​កម្មរ​ហ័ស នៃ​ស្នងការដ្ឋាន​គនរ​បាល​ខេត្ដ​កណ្ដាល ជុំវិញ ការចុះផ្សាយ​ព័ត៌មាន​ជាច្រើន​អង្គភាព ពី​កាស៊ីណូ​ហ្កា​ឡា​ក់​ស៊ី​ជ្រៃ​ធំ​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង011 40 37 29 | 097 72 88 071

http://www.rasmeistoengtrang.com

ខេត្ត​កណ្ដាល​៖ ជុំវិញ​ការ​បង្ហោះ​របស់​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បាន​រៀប​រ៉ាប់​បំភ្លឺ ជំនួស​ម្ចាស់​កាស៊ីណូ​កាឡាក់ស៊ី​ជ្រៃ​ធំ ក្នុង​គណនី​ហ្វេ​សប៊ុក​ផេក​មានឈ្មោះ ស្នងការដ្ឋាន​គ​នរគ​បាល​ខេត្ដ​កណ្ដាល – Police Commissatiat Kondal Provice កាល​ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ​២០២៣ កន្លង​ទៅ​ម្សិលមិញ មហាជន បាន​កើតការ​ងើយ​ឆ្ងល់​យ៉ាងខ្លាំង និង​ដាក់​ជា​សំនួរ​ថា ហេតុអ្វី​បានជា​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កណ្ដាល​ចេញ​បំភ្លឺ​ទៅវិញ​។​

​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ សូម​ធ្វើ​ការផ្សាយ​ជូន​សាធារណជន នូវ​សំណេរ​ដើម និង​ខ្លឹមសារ​ទាំងស្រុង​តាម​គណនី​ហ្វេ​សប៊ុក​ផេក​ដូចខាងក្រុ​មការ​ងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កណ្ដាល សូម​មាន​កិត្ដិយស សូម​តប​ជូន​សាធារណជន​ទៅ​នឹង​ផេក​ហ្វេក​ហ៊ុក​ឈ្មោះ Flush News បាន​ចុះផ្សាយ​ជា​វី​ឌី​អូ និង​ខ្លឹមសារ​ថា​៖ កាស៊ីណូ កា​.​ឡាក់​ស៊ី​ជ្រៃ​ធំ គ្មាន​អា​.​ជ្ញាប័​ណ្ណ ឬ​ហួស​សពុល​ភាព កំពុងបើក​លេង​យ៉ាង​គ​គ្រឹ​.​កគ​គ្រែ​.​ង នៅ​ជ្រៃ​ធំ ព្រំ​.​ដែន​កម្ពុជា​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កណ្ដាល សូម​បញ្ជាក់​ជូន​សាធារណជន​ឲ្យបាន​ជ្រាបថា​៖ ក្រោយ​ពី​សមត្ថ​.​កិច្ច​បាន​ធ្វើ​ការស្រាវជ្រាវ​យ៉ាង​យកចិត្ដទុកដាក់​រួច​បាន​ឃើញ​ថា ក្រុមហ៊ុន​កាស៊ីណូ​កាឡាក់ស៊ី​ជ្រៃ​ធំ ដែល​មាន​ទីតាំង​នៅ​ផ្លូវ​លេខ​២១ ភូមិ​ជ្រៃ​ធំ សង្កាត់​សំពៅ​ពូន ក្រុង​សំពៅ​ពូន ខេត្ដ​កណ្ដាល គឺៈ​
១. មាន​អា​ជា្ញ​.​ប័ណ្ណ​កាស៊ីណូ លេខ ០៨៥ គ ល ក ចេញ​ដោយ​គណៈកម្មការ​គ្រប់គ្រង​ល្បែ​.​ង​ពាណិជ្ជកម្ម​កម្ពុជា និង​មាន​សពុល​ភាព រហូត​ដល់​ថ្ងៃ​ទី ៣១ ខែ​ធ្នូ ឆ្នាំ​២០២៦​។​

២. មាន​បង់ពន្ធ​ប៉ាតង់ ឆ្នាំ​២០២៣ ចំនួន ៣,០០០,០០០ (​បី​លាន​រៀល​)
​អាស្រ័យហេតុនេះ សូម​សាធារណ​ជន​មេត្ដា​ជ្រាប និង​កុំ​មាន​ការភាន់ច្រឡំ​។​

​នឹង​មាន​ភ្ជាប់​នូវ​រូប ៣​សន្លឹក ១. រូបថត​ចេញពី​ហ្វេ​ក​ប៊ុក​ផេ​ក Flust News ២. រូប​អាជ្ញាប័ណ្ណ​កាស៊ីណូ ៣. រូប​ប័ណ្ណ​ប៉ាតង់ របស់​កាស៊ីណូ​កាឡាក់ស៊ី​។​

​ចំពោះ​ទីតាំង​ខាងលើ ពុំ​មាន​ពលរដ្ឋ​ខ្មែរ​ដែល​ញៀន​ល្បែង​ចូល​លេង​ដូច​ការចុះផ្សាយ​នោះទេ តែមាន​បុគ្គលិក​ជនជាតិខ្មែរ កំពុង​បម្រើ​ការងារ​ជា​បុគ្គលិក​នៅ​ទី​នោះ​ប្រាកដ​មែន​។​.. សូម​ទស្សនា​រូបភាព​វីដេអូ​និង​ស្ដាប់​សម្លេង​ចេញ​ពី​ខាង​ក្នុង​កាស៊ីណូ​កាឡាក់ស៊ី​ជ្រៃ​ធំ​………….

​តែ​ទោះជា​យ៉ាងនេះ​ក្តី​មហាជន​នៅ​តែ​គោរព​ស្នើសុំ​ដល់ ឯកឧត្ដម អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ សូម​ឯកឧត្តម​បង្កើត​ក្រុមការងារ​ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត (​កាស៊ីណូ​កាឡាក់ស៊ី​ជ្រៃ​ធំ​) តើ​មិន​មាន​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ដូច​ការបំភ្លឺ​របស់​ក្រុមការងារ​ព័ត៌មាន និង​ប​ត្រិ​កម្មរ​ហ័ស នៃ​ស្នងការដ្ឋាន​គនរ​បាល​ខេត្ដ​កណ្ដាល​ឬ​មួយ​យ៉ាងណា​។​

​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ ផ្សាយ​ចេញ​តាម​ការ​ងើយ​ឆ្ងល់​របស់​មហាជន​តែប៉ុណ្ណោះ ពុំ​មាន​ចេនា បំភ្លៃ​ការពិត ឬ​ធ្វើ​ការចោទប្រកាន់​នោះទេ និង​ធ្វើ​ការផ្សាយ​ចេញ​ស្របតាម​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន និង​ក្រមសីលធម៌​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 40 37 29 | 097 72 88 071 ឬ តាម Whatsapp | Telegram : 011 40 37 29 | 097 72 88 071 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 011 40 37 29 | 097 72 88 071 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល