កំពង់ចាម ៖ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ លោក ម៉ាត់ កៃសូត្រ អនុប្រធានសមាគមរាជសីហ៍សាខាខេត្តកំពង់ចាម បានសហការជាមួយ លោក លី អះម៉ាត់ និងលោក អ៊ីស្មាអែល ព្រមទាំងសហការីចំនួន ៧ រូបផ្សេងទៀត បានចុះចែកអំណោយជាអង្ករ ចំនួន ២០០ គីឡូក្រាម សម្រាប់ ២០ គ្រួសារ នៅឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
ដោយក្នុងនោះ មួយគ្រួសារទទួលបានអង្ករ ១០ គីឡូក្រាម ។
សរុបជាថវិកា ស្មើនឹង ៤៨០ ០០០រៀល ៕