ទាន់ហេតុការណ៍
ក្រុមការងារ អាវុធហត្ថ​សែន​សុខ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង
0

ករណី​បើកបរ​ខ្វះ​ការយោគយល់​និង​អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក​បង្ក​ទៅ​ជា​ជម្លោះ និង​បាន​បង្ហោះ​តាម​ហ្វេ​សប៊ុក​ថា​ជនពាល​តាម​កៀបស៊ី និង​មាន​គ្នាច្រើន​…​សូម​ស្តាប់​កា​បកស្រាយ​

ករណី​បើកបរ​ខ្វះ​ការយោគយល់​និង​អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក​បង្ក​ទៅ​ជា​ជម្លោះ និង​បាន​បង្ហោះ​តាម​ហ្វេ​សប៊ុក​ថា​ជនពាល​តាម​កៀបស៊ី និង​មាន​គ្នាច្រើន​…​សូម​ស្តាប់​កា​បកស្រាយ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​រាជធានី​ភ្នំពេញ​ថ្ងៃទី 27 ខែកក្កដា​ឆ្នាំ 2023
​ប្រភព​ព័ត៌មាន​ពី​គណនេយ្យ​ហ្វេ​សប៊ុក​ដែល​មានឈ្មោះ​ថា គួន រដ្ឋា ( Koun ratha) បាន​បង្ហោះ​វីដេអូ នៅ​លើ​គណនេយ្យ​ផ្ទាល់ខ្លួន​នៅ​ថ្ងៃ​ទី 21 ខែកក្កដា​ឆ្នាំ 2023 ដោយ​សរសេរ​ថា​ករណី​ចង់​ធ្វើ​ស៊ី សូម​បងប្អូន​ប្រុងប្រយ័ត្ន​និង​ចំណាំ​ផ្លាក​លេខ​ឡាន​។ ខ្ញុំ​ជួប​ផ្ទាល់​ការ​ពី​ថ្ងៃ​ទី 20 ខែ​07 ឆ្នាំ ២០២៣ .​នៅ​ម្ដុំ​ជិត​ដល់​ព្រែក​ព្នៅ​គ្នា​វា​មិនមែន​តិច​ទេ​។ គោលបំណង​វា ចង់ឱ្យ​យើង​បើក​បុក​គូទ​ឡាន​វា​ដើម្បី​បង្ករឿង​បង់លុយ បើ​ដៃ​បើក​ស្ទើរៗ​ប្រហែល​បុក​វា ហើយ​វា​បង្ករឿង​ហើយ​យប់មិញ​។ និង​មាន​ការចែករំលែក​ជាច្រើន​បន្តបន្ទាប់​គ្នា​.​ត្រូវបាន​ម្ចាស់​រថយន្ត​ធ្វើ​ការទំនាក់ទំនង​ទៅកាន់​ម្ចាស់​គណនេយ្យ​ខាងលើ​និង​បាន​បកស្រាយ​ប្រាប់​ទៅកាន់​គាត់​ថា រថយន្ត​មិនមែន​ជា​ក្រុម​ជនពាល ឬ​គាបស៊ី​នោះ​ទេ​បង​។​

​នៅ​ថ្ងៃ​ទី 20 ម្ចាស់​រថយន្ត នឹង​ក្រុម​ការងារ​បាន​ចុះ​ទៅ​ធ្វើ​ការរៀបចំ និង​ប្រជុំ​ដើម្បី​ចាត់ចែង​នៅ​ថ្ងៃ​ទី 21 ខែ​កក្ត​ដា ដើម្បី​ធ្វើ​យុទ្ធនាការ​បិទ​បញ្ចប់​ការឃោសនា​បោះឆ្នោត​នៅ​ឯ​ស្រុក តាម​បណ្ដោយ​ផ្លូវជាតិ​លេខ 5 រឺ​ឯ​ម្ចាស់​រថយន្ត​សំរាក​នៅ​កន្លែង​រងចាំ​ក្រោក​ពី​ព្រឹក​រៀបចំ​កម្មវិធី រីឯ​រថយន្ត​របស់​គាត់ ត្រូវបាន​ប្អូនប្រុស​របស់​គាត់​ដឹក​សម្ភារៈ​មួយចំនួន​ដូចជា​កាមេរ៉ា និង​ខោ​អាវ​សំរាប់​ហែរ ។ រួច​ធ្វើ​ដំណើរ​នៅវេលា​ម៉ោង​ប្រហែល 9:៣០​នាទី​យប់​ទៅកាន់​ព្រែក​ភ្នៅ ហើយក៏​មាន​បញ្ហា​បែប​នេះ​កើតឡើង​តែ​ម្តង ។​

​ម្ចាស់​រថយន្ត​បានបញ្ជាក់​ថា​គាត់​បាន​សួរចម្លើយ​ទៅកាន់​អ្នកបើកបរ​រួចហើយ អ្នកបើកបរ​រថយន្ត​បាន​ឆ្លើយ​ប្រាប់ថា គាត់​បាន​បើករថយន្ត​ស្រប​ទិស​គ្នា ហើយ​សុំ​វ៉ា​រថយន្ត​ព្រុស​ព័ណ៌​កណ្តុល​ប្រមេះ នៅខាងមុខ ដោយ​វ៉ៃ​ភ្លើង​សុំ​វ៉ា ជាច្រើន​ដង​និង​កាច់​ស៊ីញ៉ូ ប៉ុន្តែ​រថយន្ត​ព្រុស​ខាង​មុខ​បើក​ក្នុង​គន្លង​ផ្លូវ​ល្បឿន​លឿន មិន​អែប​អោយ និង​មិន​អនុញ្ញាត​ឲ្យ​គាត់​វ៉ាន​នោះទេ​។​

​ដោយ​គាត់​ប្រញាប់​ទៅ​មុន​ព្រោះ​ប្រពន្ធ​របស់​ចុកពោះ​ពេក ទើប​ខឹង និង​បាន​វ៉ា​ជែង​ខាងស្តាំ​តែម្តងទៅ ហើយ​អក​ហ្សើ​ឡាន​មុខ​ក៏​ជាន់​ប្រាំង​ខ្លាំង ហើយ​ឡាន​ព្រុស​ខាងក្រោយ​ស៊ី​ផ្លេរ​អោយ​ទៀត ទើប​គាត់​ជាន់​ថែមទៀត ទាំង​កំហឹង ហើយ​រថយន្ត​ព្រុស​ពណ៌​កណ្ដុរ​ប្រមេះ​ព្យាយាម​បន្ថែម​ល្បឿន​ដេញតាម​គាត់ ដូច​ជា​ចង់​ឆ្នេះ​ចាញ់​ជាមួយ​គាត់ រហូត​ដល់​ចំណុច​ដែរ​គាត់​ត្រូវ បត់​ឆ្វេង គាត់​បាន​កាច់​ស៊ីញ៉ូ​បត់​តែម្ដង​។

​ម្ចាស់​រថយន្ត ព្រុស ព័ណ៌​ត្រួយ​ចេក​ពាក់​ផ្លាកលេខ 2BJ- 1216 បានធ្វើការ​សុំទោស​ជំ​នូ​ស​អ្នកបើកបរ ទៅកាន់​ម្ចាស់​រថយន្ត​ព្រុស​មួយទៀត​និង​សូម​កា​យោគយល់ ដោយ​មាន​ការ​វល់​រៀងខ្លួន​ដល់​ថ្ងៃ​បោះឆ្នោត​ផង​នោះ ម្ចាស់​រថយន្ត​ទាំងពីរ​បាន​ព្រមព្រៀង​គ្នា​ដោយ​សន្យាថា ក្រោយ​ការបោះឆ្នោត​រួច គាត់​និង​ហៅ​អ្នកបើកបរ​រថយន្ត​ទៅ​ធ្វើ​កិច្ចសន្យា​អប់់រំ​នៅ​ជំនាញ​ខណ្ឌ ឬ ស្នងការ​នគរបាល​ក្រុង ទៅតាម​ផ្លូវច្បាប់ ជាមួយនឹង​ម្ចាស់​រថយន្ត​ព្រុស​ឈ្មោះ គួន រដ្ឋា និង​ស្វាមី ។ ដោយឡែក​នៅ​ថ្ងៃ​ទី ២៥ ខែកក្កដា​ឆ្នាំ 2023 ក្រោយ​បោះឆ្នោត​រួច​ម្ចាស់​រថយន្ត​ព្រុស​ពណ៌​ត្រួយ​ចេក បាន​ទំនាក់ទំនង​ទៅ​ម្ចាស់​រថយន្ត​ព្រុស​មួយទៀត​ឈ្មោះ​គួន រដ្ឋា …​ដើម្បី​ជូន​ជនបង្ក​ទៅធ្វើ​កិច្ចសន្យា​អប់រំ​នៅ​ខ័ណ្ឌ​និង​ធ្វើ​វីដេអូ​សុំទោស​ជា​សា​ធា​រណះ​។ តែ​ត្រូវបាន​ម្ចាស់​រថយន្ត​មួយទៀត​បដិសេធ​ដោយ​និយាយថា​គាត់​រវល់​ជាប់រវល់​នៅ​ខេត្តហើយ បើ​អោយ​គាត់​ទៅ​ខណ្ឌ​គាត់​មិន​ទៅ​ទេ បើ​មាន​ការ​អី​ទៅ​ជួប​មេធាវី​របស់​គាត់​ទៅ​អ្នកច្បាប់​បាន ឬ​អោយ​ជនបង្ក​ថត​ជា​វី​ដេរ​សូមទោស​ជា​សារ​ណះ​ផ្ញើ​រគាត់​មក និង​ទៅ​ជួប​មេធាវី​គាត់​ទៅ​។​

​សូម​ស្តាប់​កា​រៀបរាប់​….
​ម្ចាស់​រថយន្ត​បាន​ស្នើសុំ​ឲ្យ​បងប្អូន​ដែល​បញ្ចេញមតិ​មិនល្អ និង​ធ្វើការ​ចែករំលែក​ដោយ​ពាក្យ​ពេជ្រ​មិន​សមរម្យ សុំ​មេត្តា​យោគយល់​និង​អធ្យាស្រ័យ​ផង សូម​ស្តាប់​ហេតុផល​សិន មិនមែន​ជនពាល​កៀបស៊ី​នោះទេ​.​និង​សូម​បងប្អូន​ជនរួមជាតិ​ទាំងអស់​ដែល​បើកបរ​នៅតាម​ដងផ្លូវ​សូមមេត្តា​ប្រុងប្រយ័ត្ន​និង​មានការ​អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅវិញទៅមក​។ ទើប​មិន​មាន​បញ្ហា​កើតឡើង​ដូច​ករណី​ខាងលើ អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​រង់ចាំ​ការបំភ្លឺ​ពី​ភាគី​ពាក់ព័ន្ធ​រៀងរាល់​ម៉ោង​ធ្វើការ​តាម​របប​អ្នកសារព័ត៌មាន​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល