ទាន់ហេតុការណ៍
ទោះ​ជា​កម្លាំង​ជំនាញ​ចាប់​បង្ក្រាប​ជា​ច្រើនលើក​ច្រើនសារ​ក៏ដោយ​ក៏​មេ​ឈ្មួញ​ដ៏​ល្បី​ប្រចាំ​ព្រៃ​ឡង់​ឈ្មោះ​ធា នៅតែ​មាន​ឥទ្ធិពល​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​បាន​យ៉ាង​រលូន​ដដែល​តើ​មកពី​កត្តា​អ្វី​? - សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា គោរពថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សខួបលើកទី ២០ នៃការគ្រងរាជសម្បត្តិជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕ - ក្រោយ​មិន​រំពឹង​ទុក្ខ​ថា ទទួលបាន​នូវ​ភាពយុត្តិធម៌ បាត់បង់​ទំនុកចិត្ត គ្មាន​សម្លាប់​ភាព អស់​ក្ដីសង្ឃឹម​ចំពោះ​លោក ឆៃ វណ្ណឌី អភិបាល​ស្រុក​កោះធំ បាន​ធ្វើ​របាយការណ៍​ភូតកុហក់​អភិបាលខេត្ត​កណ្តាល ក្រុម​អា​ជីករ​បាន​ស្នើសុំ​សម្តេច​តេជោ និង​សម្តេច​ធិបតី​ជួយ​រក​យុត្តិធម៌​អោយ​ជនរងគ្រោះ​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍ គណៈប្រតិភូ​ប៉ូលីស​ប្រដាប់អាវុធ នៃ​កងទ័ព​រំដោះប្រជាជន​ចិន​! - ប្រធាន​គណបក្ស​នយោបាយ​និង​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​គាំទ្រ​បណ្តុះ​គំនិត​ស្អាត បៃតង និង​ចីរភាព នៅក្នុង​ប្រទេស​កម្ពុជា​ - ឯកឧត្តម ឆាយ ឫទ្ធិ​សែន ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ និង​ស្ពាន​ទ្រុឌទ្រោម ក្នុង​ស្រុក​ព្រះស្ដេច និង​ស្រុក​ស្វាយជ្រំ​ - ល្បែងស៊ីសង​មាន់​ជ​ល់អន​ឡាញ និង​ឡូតូ​8888 ស្ថិត​នៅ​ផ្សារ​ដី​ថ្មី ចំណុច​តារាង​បាល់ទះ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បើ​លេង​យ៉ាង​សប្បាយ មិន​ខ្វល់​ពី​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​ប្រគល់​ថវិកា​ឧបត្ថម្ភ​ដល់​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - មេបញ្ជាការ អាវុធហត្ថ​ខណ្ឌទួលគោក ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ​មេបញ្ជាការរង​ខណ្ឌ ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាលឲ្យ​ដាច់ស​សៃ និង​បាក់​ឆ្អឹងដងកាំបិត​! - លោកស្នងការ ឈឿន សុ​ចិត្ត និង​លោក​ស្នងការរង​នគរបាល​ខេត្តកណ្ដាល​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​កម្មវិធី​!!
0

​ឯកឧត្តម សាយ សំ​អាល់ អញ្ជើញ​ប្រគេន​ទៀន​ចំណាំ​ព្រះវស្សា និង​ទេយ្យវត្ថុ​ដល់​ព្រះសង្ឃ​ចំនួន​៤១​វត្ត ក្នុង​ខេត្ត​ព្រះសីហនុ​

​ឯកឧត្តម សាយ សំ​អាល់ អញ្ជើញ​ប្រគេន​ទៀន​ចំណាំ​ព្រះវស្សា និង​ទេយ្យវត្ថុ​ដល់​ព្រះសង្ឃ​ចំនួន​៤១​វត្ត ក្នុង​ខេត្ត​ព្រះសីហនុ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ព្រះសីហនុ ៖ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ប្រគេន​ទៀន​ចំណាំ​ព្រះវស្សា និង​ទេយ្យវត្ថុ​ដល់​ព្រះសង្ឃ​ចំនួន​៤១​វត្ត ក្នុង​ខេត្ត​ព្រះសីហនុ នា​បរិវេណ​មជ្ឈមណ្ឌល​វិបស្សនាធុរៈ គិរី​នាគ​វ័ន ស្ថិតក្នុង​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នា​ព្រឹក​ថៃ្ង​ព្រហស្បតិ៍ ១០​កើត ខែ​ទុតិយាសាឍ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២៣ ។ ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ក្រសួង ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត អាជ្ញាធរខេត្ត និង​មន្ត្រីរាជការ​ក្នុង​ខេត្ត​យ៉ាងច្រើន​កុះករ ។​

​សូមជម្រាបថា ៖ ពិធី​បុណ្យ​ចូល​ព្រះវស្សា គឺជា​ពិធី​បុណ្យ​មួយ ដែលមាន សារៈសំខាន់ ក្នុង​ព្រះពុទ្ធសាសនា ជា​ពេលវេលា​ដ៏​សំខាន់ សម្រាប់​ភិក្ខុសង្ឃ និង​សាមណេរ បាន​រៀន​ធម៌ និង​វិន័យ​យ៉ាង​ខ្ជាប់ខ្ជួន តាម​ពុទ្ធឱវាទ រយៈពេល​០៣​ខែ ចាប់ផ្តើម​ពី​ថ្ងៃ​០១​រោច ខែ​អាសាឍ ដល់​ថ្ងៃ​១៥​កើត ខែ​អស្សុជ ។ ការ​ប្រគេន​ទៀន​ព្រះវស្សា​ព្រមទាំង​គ្រឿងឧបភោគ បរិភោគ និង​បច្ច័យ​យក​មក​វេរ​ប្រគេន​ព្រះសង្ឃ​នាពេលនេះ ដើម្បី​ព្រះសង្ឃ​យក​ទៅ​ដុត​បំភ្លឺ​បូជា​ថ្វាយ​ព្រះ និង​សិក្សា​រៀនសូត្រ​នូវ​គម្ពីរ​ធម៌ វិន័យ​ព្រះ​ស​ម្មាសា​ម្ពុ​ទ្ធ ព្រះ​បរមគ្រូ​នៃ​យើង​។​

​ប្រជាពលរដ្ឋ ដែលជា​អ្នក​មាន​ជំនឿ​ទៅលើ ព្រះពុទ្ធសាសនា តែងតែ​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ ដោយ​នាំយក​ជា ទាន​ព្រះវស្សា សា​ដក អង្ករ ភេសជ្ជៈ និង​របស់​ប្រើប្រាស់​ផ្សេងៗ​ទៅ ប្រគេន​ព្រះសង្ឃ​តាម​លទ្ធភាព​រៀងៗ​ខ្លួន ។​

​ទេយ្យទាន​ដែល​ឯកឧត្តម ប្រគេន​ដល់​ព្រះសង្ឃ​ទាំង​៤១​វត្ត​ក្នុង​ខេត្ត​ព្រះសីហនុ ក្នុង​មួយ​វត្ត​ទទួលបាន ទាន​វស្សា​១​គូ អង្ករ​១០០​គីឡូក្រាម មី​២​កេស​ធំ ត្រីខកំប៉ុង​២​កេស​ធំ ទឹកត្រី​៦​យួរ ទឹក​សុ​ី​អុីវ​៦​យួរ ទឹកក្រូច​៦​កេស ខា​រ៉ា​ប៉ាវ​៦​កេស ទឹក​សុទ្ធ​១០​កេស ទឹកដោះគោ​ខាប់​២​កេស ស្ករស​៦​គី​ឡូ តែ​៦​កញ្ចប់ ប្រគេន​ព្រះសង្ឃ​ក្នុង​មួយ​អង្គ មាន​សាដក​១ បច្ច័យ​២០​មុឺន​រៀល និង​បច្ច័យ​កសាង​វត្ត ក្នុង​មួយ​វត្ត​១​លាន​រៀល ៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល