ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាបេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាមណ្ឌលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីជួបជុំ និងបិទយុទ្ធនាការឃោសនាបោះឆ្នោត របស់ គណបក្សប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដែលមានការចូលរួមពីអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិជាច្រើនរូប នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។