កណ្តាល ៖ រថយន្តសង្គ្រោះថ្មីស្រឡាងមួយគ្រឿង មានបំពាក់ឧបករណ៍សង្គ្រោះបឋមមួយកំផ្លេ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបានប្រគល់ជូនដល់ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរ បាលខេត្តកណ្តាល ទុកសម្រាប់ប្រើប្រាស់នៅក្នុង អង្គភាពស្នងការដ្ឋាន ពិធីប្រគល់-ទទួលនេះធ្វើឡើងស្នងការដ្ឋាននគរបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ដោយលោកឧត្តមសេនីយ៍ត្រី សំ អុន តំណាងបញ្ជាការដ្ឋានជាតិ កម្លាំពិសេសប្រឆាំភេរវកម្ម ជាអ្នកប្រគល់ ហើយលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្តស្នងការនគរបាលខេត្តកណ្តាលជាអ្នកទទួល ។
លោកឧត្តមសេនីយ៍ត្រី សំ អុន តំណាងឲ្យបញ្ជាការដ្ឋាន ជាតិ កម្លាំពិសេសប្រឆាំភេរវកម្ម បានអោយដឹងថា រថយន្តសង្គ្រោះដែលជាអំណោយ ដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ នោះជាប្រភេទរថយន្តម៉ាកស្តារិច ពណ៌ស ស៊េរីឆ្នាំ២០០៨ ក្នុងរថយន្តនេះមានបំពាក់ឧបករណ៍ សម្រាប់សង្គ្រោះបឋមរួចជាស្រេច
ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត បានថ្លែងអំណរគុណដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានឧបត្ថម្ភរថយន្តសង្គ្រោះដល់ ស្នងការដ្ឋាននគរ បាលខេត្តកណ្តាល រថយន្តដែលជាអំណោយដ៏ថ្លៃថ្លានេះ លោកនឹងប្រគល់ទៅអោយ ការិយាល័យសុខាភិបាលជាអ្នកគ្រប់គ្រង ប្រើប្រាស់ទុកសម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបគ្រោះអាសន្ន ឬឧបទវហេតុគ្រោះថ្នាក់ជាយថាហេតុណាមួយ ។
លោកស្នងការ ផ្តាំផ្ញើរដល់លោកនាយការិយាល័យសុខាភិបាល ពិសេសអ្នកប្រើប្រាស់ផ្ទាល់ ត្រូវខិតខំថែរក្សារថយន្តសង្គ្រោះមួយគ្រឿងនេះអោយបានល្អប្រសើ
ធានាដល់គុណភាពប្រើប្រាស់បានយូរអង្វែង៕(វុទ្ធីតាម៉ៅ)