កាលពីថ្ងៃទី ០៩ ខែមិថុនា យោងទៅតាមហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានជូនដំណឹងដល់បងប្អូនសាធារណជនទាំងអស់ ឲ្យបានជ្រាបថា នៅសល់ ២២ ថ្ងៃទៀត ការអនុវត្តពិន័យលើសេវាសាធារណ:ដឹកជញ្ជូន នឹងចាប់អនុវត្ត ដូចនេះសូមមេត្តារួសរាន់មកធ្វើការបន្តសុពលភាពសេវាសាធារណ: ឲ្យបានមុនថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០។
ពាក់ព័ន្ធទៅនឹងការពិន័យលើសេវាសាធារណ:ដឹកជញ្ជូនមានដូចជា៖
1- លិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មដឹកជញ្ជូន
2- ការចុះបញ្ជីរថយន្ត AT (រថយន្តនាំចូលក្រោមរបបអនុញ្ញាតនាំចូលបណ្តោះអាសន្ន) ឡើងវិញ
3- ការត្រួតពិនិត្យលក្ខណ:បច្ចេកទេសយានយន្តគ្រប់ប្រភេទ និងអាជីវកម្មត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត
4- បណ្ណបើកបរយានយន្ត វិញ្ញាបនបត្របញ្ជាក់សមត្ថភាពគ្រូបង្រៀនបើកបរយានយន្ត និងលិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មបង្រៀនបើកបរយានយន្ត ៕