ទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា អញ្ជើញសំណេះសំណាល ក្នុងសន្និបាតលើកទី១ និងកម្មវិធីពិសាអាហារសាមគ្គីមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា (មានវីដេអូ) - កម្លាំង​ប៉ុស្តិ៍​គគីរ​ធំ​និង​សហកា​រណ៍​ជាមួយ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​កៀនស្វាយ​ធ្វើកា​រ​បង្គ្រាប​គ្រឿងញៀន​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ - ​មាន់​ជល់​តាម​ប្រព័ន្ធ​អន​ឡា​ញ និង​ឡូតូ ចាប់​បើក​ដំណើរការ​លេង​វិញ​ហើយ ក្រោយ​ស្ងាត់​បាន​មួយ​ចំអិន​កំពិស លោក​អធិការ​ខណ្ឌ​អើយ​បាន​ជ្រាប​ដែររឺទេ​ទាន​? - កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ ស្ដីពី​ការលើកកម្ពស់​ការគ្រប់គ្រង​រដ្ឋបាល​ដែនដី សន្តិសុខ​ជាតិ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ឆ្នាំ​២០២៤-២០២៨ របស់​ក្រសួង​មហាផ្ទៃ​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែរ​ព្រះមហាក្សត្រ ក្នុង​ពិធី​លៀង​សាយភោជន៍ ជូន​ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ - ឯកឧត្តម​ប្រធាន​រដ្ឋ​ឡាវ ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង​ឡាវ​-​កម្ពុជា ដើម្បី​ផលប្រយោជន៍​ប្រជាជន និង​ប្រទេស​ទាំង​ពីរ - ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ​ឡាវ​ - ​ភាព​ស្អាត​នៃ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​បាន​ផ្សព្វផ្សាយ​ដល់​ទីតាំង​វប្បធម៌​និង​ធម្មជាតិ​នៅ​តាម​តំបន់ការពារធម្មជាតិ​ - លោក​វរសេនីយ៍ ញឹម ប៉ក់ តាំងខ្លួន​ជា​ប្រធាន​ក្រុមហ៊ុន​នាំ​សត្វ​ជ្រូក​ដ៏​ធំ បង្ករ​ព្យុះភ្លៀង​នៅ​ខេត្ត​ជាប់​ព្រំប្រទល់​នៃ​ប្រទេស​ថៃ មាន​អំណាច​ប៉ុណ្ណា​.? - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាអោយ​អនុប្រធាន​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​ប្ដេជ្ញា​ចូលរួម​ចំណែក​គាំទ្រ​កម្ពុជា​ក្នុង​ការរៀបចំ​កីឡា​យុវជន អូឡាំពិក​អាស៊ី​នា​ឆ្នាំ​២០២៩ (the Asian Youth Games)
0

​លោក ងួន ណា​រ៉ា ត្រូវ​ប្រកាស​តែងតាំង ជា​ប្រធាន​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ជំនួស​លោក ជឺ សុខ ផ្លាស់​ទៅ​ជា​ប្រធាន​សាលាដំបូង​ខេត្ត​សៀម​រាប​

​លោក ងួន ណា​រ៉ា ត្រូវ​ប្រកាស​តែងតាំង ជា​ប្រធាន​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ជំនួស​លោក ជឺ សុខ ផ្លាស់​ទៅ​ជា​ប្រធាន​សាលាដំបូង​ខេត្ត​សៀម​រាប​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេ​ត្ត​បន្ទាយមានជ័យ ៖ ព្រឹក​ថ្ងៃ​ទី​២៤​ខែមិថុនា ឆ្នាំ​២០១៩​នេះ​នៅ​សាលប្រជុំ​សាលាខេត្ត​បន្ទាយ​មា​ន័យ​បានធ្វើ​ពិធី​ប្រកាស​ផ្ទេរ និង​ចូល​កាន់​មុខតំណែង ប្រធាន​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​ដោយ​មាន​មន្ត្រីជាន់ខ្ពស់​រូ​ល​រួម​លោក អង្គ វង្ស វឌ្ឍា​នា រ​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ មន្ត្រី​ជាន់​ខ្ពស់​មក​ពី​ក្រសួង​យុត្តិធម៍ លោក​អ៊ុំ​រាត្រី​អភិបាល​ខេត្ត​បន្ទាយមានជ័យ អង្គភាព​អាវុធហត្ថ អង្គភាព​នគរបាល អង្គភាព​យោធា រដ្ឋបាល​សាលាខេត្ត រដ្ឋបាល​ស្រុក ក្រុង និង​អ្នកពាក់ព័ន្ធ​ជាច្រើន​នាក់​ទៀត​បាន​ចូលរួម​។​

​យោង​តាម​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៦១៩/៨១១ ចុះ​ថ្ងៃ​ទី ១៣ ខែ មិថុនា ឆ្នាំ ២០១៩ បាន​ត្រាស់បង្គាប់​តែងតាំង និង​ផ្ទេរ​មុខតំណែង​១​លោក ជឺ​សុខប្រធាន​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ត្រូវបាន​ផ្ទេរ​មុខតំណែង​ឲ្យមក​បម្រើ​ការងារ​ជា​ប្រធាន​សាលាដំបូង​ខេត្តសៀមរាប ២​លោក ងួន​ណា​រ៉ា ប្រធាន​សាលាដំបូង​ខេត្តសៀមរាប ត្រូវបាន​ផ្ទេរ​មុខតំណែង​ឲ្យមក​បម្រើ​ការងារ​ជា​ប្រធាន​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​។​

​លោក ជឺ សុខ ប្រធាន​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ដែល​ត្រូវ​ផ្លាស់​ចេញ​បាន​មានប្រសាសន៍​ថា​អស់​រយះ​ដែល​គាគ់​កាន់កាប់​៥​ឆ្នាំ​កន្លងមកនេះ​លោក​បាន​ខិតខំ​បំពេញ​តួនាទី​ភារកិច្ច​តាម​ការទទួលខុសត្រូវ​ដោយ​បាន​ធ្វើការ​រួម​ជាមួយ​ព្រះរាជអាជ្ញា ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជូូ​និង​មន្ត្រី​ក្នុង​ស្ថាប័ន ក្រៅ​ស្ថាប័ន ។​

​ក្នុងនោះ ស្ថិតិ​សំណុំរឿង​ប្រចាំឆ្នាំ​២០១៨ សំណុំរឿង​សល់​ពី​មុន​៩០១​រឿង សំណុំរឿង​ចូល​ថ្មី​៦៥២​រឿង ក្នុងនោះ​សំណុំរឿង​ចាត់ការ​រួច​ចំនួន​៧៧៨​រឿង កំពុ​ចាត់ការ​៧៧៥​រឿង និង​ក៏​មាន​សំណុំរឿង​ព្រហ្មទ័ណ្ឌ​ជំនុះជម្រះ សំណុំរឿង​រដ្ឋប្បវេណី សំណុំរឿង​អនុវត្ត​ជាច្រើន​ទៀត ។​

​លោក​បាន​បន្តថា ក្រៅពី​នោះ​ទាំងអស់​គ្នា​ក្នុង​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ក៏​បាន​សង់​អគារ​១​ខ្នង​កម្ពស់​២​ជាន់​សម្រាប់​មន្ត្រី​ធ្វើការ​សាល​សវនាការ​ឃ្លាំង​សម្ភារ​:​និង​សម្រាប់​រក្សា​ឯកសារ​វត្ថុតាង ។
​លោក ងួន​ណា​រ៉ា​ប្រធាន​ថ្មី​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​បាន​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់លើ​ក្នុង​ការបន្ត​ការតែងតាំង​រូបលោក ហើយ​លោក​សូម​ប្តេជ្ញាចិត្ត​ខិតខំ​ទ្វេរ​ដង​ដើម្បី​បំពេញ​ការងារ​តាម​តួនាទី​ភារកិច្ច​ឲ្យបាន​លទ្ធផល​និង​មាន​ប្រសិទ្ធភាព​ល្អ​ប្រកបដោយ​ការទទួលខុសត្រូវ​។ ក្នុងនោះ​លោក អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ​ទទួលស្គាល់​លទ្ធផល​ការងារ​របស់​ប្រធាន​ចាស់ ហើយ​សង្ឃឹម​ថា​ប្រធាន​ថ្មី​សាលាដំបូង​ខេត្ត​នេះ​នឹង​បន្ត​ស្នាដៃ​ឲ្យ​កាន់តែ​ល្អ ពិសេស​សហការ​និង​រក​យុត្តិធម៍​ជូន​ពលរដ្ឋ​ជាភា​គីក្តី ។​លោក​អង្គ វង្សវឌ្ឍានា​មានប្រសាសន៍ថា ថ្វី​ត្បិត​ការផ្លាស់ប្តូរ​កន្លែង តួនាទី​ភារកិច្ច​របស់​មន្ត្រី​ជា​ដំណើរ​ប្រព្រឹត្តិ​ទៅ​ធម្មតា​នៃ​រដ្ឋបាល​ការងារ​ប៉ុន្តែ​វា​ក៏​ដើម្បី​ពង្រឹង​លទ្ធផល​និង​ប្រសិទ្ធិភាព​ការងារ​ផង​និង​លើកទឹកចិត្ត​មន្ត្រី​ដែល​ខិតខំ​ធ្វើការ​ផង ។​

​លោក​ម​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៍​បាន​ផ្តាំផ្ញើ​និង​ណែនាំ​ការងារ​មួយចំនួន ហើយ​ជម្រុញ​ឲ្យ​ចៅក្រម​ម្នាក់​កាត់ក្តី​យ៉ាងហោច​អោយបាន​១​ទៅ​២​រឿង​ក្នុង​១​ថ្ងៃៗ ពោល​គឺ​១​ឆ្នាំ​ឲ្យបាន​ប្រមាណ​២០៥​រឿង​ចៅក្រម​ម្នាក់ៗ​ក្នុងកា​រ​ពន្លឿន​ការកាត់ក្តី​សំណុំរឿង​គ្រឿងញៀន​ដែល​កើន​ខ្ពស់​រាល់ថ្ងៃ​ដូចដែល​សម្តេច​ក្រឡាហោម​ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​បាន​ស្នើឡើង ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល