(ខេត្តកំពត)៖ នៅព្រឹក ថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០២០ នៅសាលប្រជុំសាលាខេត្តកំពត លោក នៃ គង់ អភិបាលខេត្តស្តីទី បានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែ មេសា ឆ្នាំ២០២០ ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត អភិបាលក្រុង ស្រុក និងប្រធានទីស្នាក់ការច្រកទ្វារ សរុបចំនួន ៧៨នាក់ ។
កិច្ចប្រជុំនេះមានរបៀបវារៈដូចខាងក្រោម៖
១-ពិនិត្យពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២០ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត
២-ពិនិត្យពិភាក្សាលើប្រតិទិនកិច្ចប្រជុំគណៈអភិបាលខេត្ត រយៈពេល ១២ខែបន្ត
៣-ពិនិត្យពិភាក្សាលើប្រតិទិនកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត រយៈពេល ១២ខែបន្ត
៤-ពិនិត្យពិភាក្សាលើការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ក្នុងការសិក្សារៀបចំ និងកំណត់និមិត្តសញ្ញា
៥-សេចក្តីផ្សេងៗ។
ក្នុងកិច្ចប្រជុំនេះដែរ ក៏មានសេចក្តីរាយការណ៍អំពីស្ថានភាពកូវីដ-១៩ ,សេចក្តីរាយការណ៍អំពីការធ្វើបច្ចុប្បន្នភាពលទ្ធផលវេទិកាក្រុមប្រឹក្សាខេត្ត ឆ្នាំ២០១៩ ,និងសេចក្តីរាយការណ៍ស្តីអំពីការផ្អាកការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដល់មន្ត្រីរាជការក្នុងសាលាខេត្តកំពតផងដែរ៕
សេង ណារិទ្ធ