(ខេត្តកែប)៖ នៅព្រឹកថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នេះ រដ្ឋបាល ខេត្ត កែប បានបេីកកិច្ចប្រជុំវិសាមញ្ញ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ដោយមានការអញ្ចើញចូលរួមជាអធិបតីភាព លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្ត។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ លោក លោកស្រីជាសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធនានា និងមន្ត្រីចំណុះក្នុងរដ្ឋបាលខេត្ត។
នៅក្នុងកិច្ចប្រជុំវិសាមញ្ញ នេះដែរ អង្គប្រជុំបានលើកយកនូវរបៀបវារ:សំខាន់ៗចំនួន៣៖
១- ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ(២០២០ ដល់ ២០២៤)របស់រដ្ឋបាលខេត្តកែប
២- ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងប្រតិទិនកសាងកម្មវិធី វិនិយោគបីឆ្នាំរំកិលខេត្តឆ្នាំ២០២០ដល់ឆ្នាំ២០២២)របស់រដ្ឋបាលខេត្ត
៣-បញ្ហាផ្សេងៗ។
មានមតិក្នុងកិច្ចប្រជុំនេះដែរ លោក កែន សត្ថា អភិបាលខេត្តកែប បានគូសបញ្ជាក់ដោយលើកយកទិសដៅអាទិភាពសំខាន់ៗជាច្រើន ដើម្បីអភិវឌ្ឍន៍ខេត្តកែបឱ្យក្លាយជាខេត្តគោលដៅទេសចរណ៍កាន់តែមានសត្តានុពលខ្លាំងក្លា៕