(ចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២)
ខេត្តកំពត ÷ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងកំពត ដែលមិនពេញចិត្តនូវល្បែងស៊ីសង កំពុងតែរិះគន់យ៉ាងខ្លាំងថា អាជ្ញាធរពាក់ព័ន្ធមានអំណាចក្នុង ក្រុងកំពត មិនយកចិត្តទុកដាក់ក្នុងការអើតពើរចុះបង្ក្រាបទីតាំងល្បែងអនឡាញ ជល់មាន់ តាមកញ្ចក់ទូរទស្សន៍ ខុសច្បាប់ និងឆ្នោតឡូតូ បង្កប់នៅក្នុងហាងកាហ្វេជាច្រើនកន្លែង យ៉ាងពេញទំហឹងក្នុងក្រុងកំពត ដោយឡែកលោលោកនាយប៉ុស្តិ៍នគរបាលក្រុងកំពត មិនមានចំណាត់ការទប់ស្កាត់ឬបង្ក្រាបនោះទេ ឬមួយលោក អសមត្ថភាពក្នុងការបង្ក្រាប បានជាបណ្តែតបណ្ដោយ ឲ្យល្បែងអនឡាញ ជល់មាន់ តាមកញ្ចក់ទូរទស្សន៍ ខុសច្បាប់ និង ឆ្នោតឡូតូ លេងយ៉ាងគគ្រឹកគគ្រេងរាល់ថ្ងៃ សមត្ថកិច្ចពាក់ព័ន្ធក្ក្នុក្រុងកំពត សម្ងំទទួលផលប្រយោជន៍ ជាថ្នូរមិនបង្ក្រាប។
ករណីនេះសូមលោកអធិការក្រុងកំពត ពិនិត្យឡេីងវិញខ្លះផង ចំពោះភាពអសកម្ម របស់លោក នាយប៉ុស្តិ៍នគរបាលក្រុងកំពត បណ្ដែតបណ្តោយឲ្យមានល្បែងស៊ីសងបញ្ជល់មាន់តាមកញ្ចក់ទូរទស្សន៍ ខុសច្បាប់ និងឆ្នោតឡូតូជាច្រើនទីតាំង មិនចាត់វិធានការបង្ក្រាប ឲ្យស្របតាមគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាពទាំង ៧ចំណុចដែលប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញឱ្យក្រសួងមហាផ្ទៃអនុវត្តនោះទេ។
ករណីខាងលើនេះ សូមលោកអធិការក្រុងកំពត មានចំណាត់ការផង(ចៀសវាងគេងមិនលក់ធ្វើជាសម្រាន្តលក់) និងជួយមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ/ឃុំ/សង្កាត់ ខាងលើនេះផង តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង បង្កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយសេរីបែបនេះ?
ប្រជាពលរដ្ឋកន្ទឹងរង់ចាំមើលថា តើចំណាត់ការអាជ្ញាធរពាក់ព័ន្ធពិសេសលោកអធិការក្រុងកំពត តើលោកហ៊ាន រឺ មិនហ៊ាន? នៅការបង្ក្រាបទីតាំងល្បែងអនឡាញ ជល់មាន់តាមកញ្ចក់ទូរទស្សន៍ ខុសច្បាប់ ដ៏ធំជាច្រើនកន្លែងនេះ។
ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ រៀងរាល់ម៉ោងធ្វើការ..សូមអគុណ៕