ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញ​ចុះ​សួរ​សុខ​ទុក​គ្រួសារ​អាវុធហត្ថ​ក្រុង​ច្បារមន​ទើប​ឆ្លងទន្លេ​(​លំហែ​មាតុភាព​) - សមត្ថកិច្ច​រកឃើញ​ទីតាំង​លាក់​ឈើ​ខុសច្បាប់​កប់​ក្នុង​ដី​នៅ​ខេត្ត​មណ្ឌល​គី​រី​  - មន្ត្រី​ក្រសួង​បរិស្ថាន​ចុះ​ពិនិត្យ​និង​អនុវត្ត​ច្បាប់​ចំពោះ​ការបញ្ចេញ​ទឹក​កខ្វក់​ប៉ះពាល់​ប្រភពទឹក​សាធារណ​របស់​រោងចក្រ​១​កន្លែង​នៅក្នុង​ខេត្ត​ព្រះសីហនុ​ - លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវ:អ្នកសារព័ត៌មានកម្ពុជា ផ្ញើលិខិតរំលែកមរណៈទុក្ខ គោរពជូន ចំពោះក្រុមគ្រួសារសព ឯកឧត្តម តូច សារ៉េត រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដែលបានទទួលមរណៈភាព - អង្គភាព​ចីរភាព​បរិស្ថាន​កម្ពុជា (CESO) ចេញ​ញ្ញតិ គាំទ្រ​ការអនុវត្ត​ការងារ​របស់​ក្រសួង​បរិស្ថាន​លើ​យុទ្ធនាការ​ភាព​ស្អាត​ភាព​បៃតង​ក្នុងអំឡុងពេល​ជាង ១៥ ខែ ក្រោម​ការដឹកនាំ​របស់ ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្នុង​នីតិកាល​ទី ៧ នៃ​រដ្ឋ​សភា​កម្ពុជា - សាលារៀន​ចំនួន ៧៦ ក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ គាំទ្រ​ពេញ​បេះដូង ចំពោះ​សមិទ្ធផល​របស់​ក្រសួង​បរិស្ថាន​រយៈពេល​ជាង​មួយឆ្នាំ - ក្រសួង​បរិស្ថាន ជូនដំណឹង​ស្តីពី​វិធានការ​ការពារ និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ - ក្រោម​ការដោះស្រាយ​នឹង​សម្របសម្រួល​របស់​ឯកឧត្តម​បណ្ឌិត គង់​សុីថា អគ្គនាយករង​ក្រសួង​រ៉ែ​និង ថាមពល​ - លោកបណ្ឌិត​ ហោ​ សេរី​វឌ្ឍន៍​ ដឹកនាំ​សមាជិក​សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ចូល​រួម​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ ថ្នាល​ឌីជីថល​ចុះឈ្មោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ - ​លោក​បណ្ឌិត ហោ សេរី​វឌ្ឍន៍ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ និង​ពិនិត្យ​ទីកន្លែង​សម្រាប់​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ថ្នាល​ឌីជីថល​ចុះ​ឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រាប់​ពី​អារម្មណ៍​ភ្ញាក់ផ្អើល​និង​ក្តុកក្តួល ដល់​មិត្តភក្តិ​រួម​ជំនាន់​សាលា​បាក់​ទូក ក្នុងឱកាស​ចុះ​សួរសុខទុក្ខ អតីត​អ្នកគ្រូ សាលា​បាក់​ទូក ជួប​ការលំបាក​!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រាប់​ពី​អារម្មណ៍​ភ្ញាក់ផ្អើល​និង​ក្តុកក្តួល ដល់​មិត្តភក្តិ​រួម​ជំនាន់​សាលា​បាក់​ទូក ក្នុងឱកាស​ចុះ​សួរសុខទុក្ខ អតីត​អ្នកគ្រូ សាលា​បាក់​ទូក ជួប​ការលំបាក​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ពាក្យចាស់​លោក​ពោល​ថា ផឹកទឹក​នឹក​ដល់​ប្រភព ជ្រក​ម្លប់​នឹក​ដល់​អ្នក​ដាំ បាន​ដិតដាម​ចាំ ដល់​ជនជាតិខ្មែរ​គ្រប់​ជំនាន់ ព្រម​ជាមួយគ្នានេះ ក៏​មាន​អតីត​សិស្សសាលា​បាក់​ទូក​មួយ​ក្រុម ឋិត​ក្នុង​វ័យ​បច្ឆិម ក៏​បាន​ប្រមូលផ្តុំ​គ្នា បំពេញ​នូវ​កត្តញ្ញូតាធម៌ និង​គុណធម៌ ជួយ​ដល់​អតីត​លោកគ្រូ​អ្នកគ្រូ​ដែល​បាន​ចូលនិវត្តន៍​ឋិត​ក្នុងស្ថានភាព​ចាស់ជរា ជួប​ការខ្វះខាត​ឬ​ធ្លាក់​ខ្លួន​មាន​ជំងឺ ក៏ដូចជា ជួយ​ដល់​មិត្ត​ឯទៀត​ដែល​ជួប​ការលំបាក តាមរយៈ​ការបរិច្ចាគ​ពេលវេលា​និង​ធនធាន​ផ្ទាល់ខ្លួន ចែករំលែក​ជូន​ដល់​ពួកគាត់ ស្រប​តាម​សុភាសិត​បុរាណ​ខាងលើ និង​ស្រប​តាម​ពាក្យស្លោក​ដែល​ក្រុម​ពួកគាត់​បាន​បង្កើតឡើង​ថា “​សាមគ្គី​មិត្តភាព បង្កើត​ចិត្តរ​មនា ចែករំលែក​ជួយ​គ្នា គ្រប់​គ្រា​លំបាក​”​។​

​ជាថ្មី​ម្តងទៀត​នា​រសៀល​ថ្ងៃ​ទី​០៧ ខែ​សីហា ឆ្នាំ​២០២២ អតីត​មិត្តភក្តិ​រួម​ជំនាន់​សាលា​បាក់​ទូក​មួយ​ក្រុម​នេះ​ដដែល នាំមុខ​ដោយ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​នាំយក​ថវិកា​ចំនួន​២០​លាន​រៀល ផ្លែឈើ​២​កន្ត្រក និង ភេសជ្ជៈ​ជាច្រើន ទៅ​ប្រគល់ជូន អតីត​អ្នកគ្រូ​នៃ​សាលា​បាក់​ទូក​ចំនួន​០២​នាក់​គឺ​អ្នកគ្រូ ថា​យ ឈី​វ ដែល​បាន​ចូលនិវត្តន៍ ធ្លាក់ខ្លួន​ជរា​និង​មាន​ជំងឺ ទៅណា​ពុំរួច សម្រាក​នៅ​តែ​ផ្ទះ និង អ្នកគ្រូ អៀង សុជាតិ បាន​ចូលនិវត្តន៍​ដូចគ្នា ជរា​ជួប​ការលំបាក​និង​មាន​ជំងឺ​ប្រចាំកាយ​លើសឈាម សម្រាក​នៅ​ផ្ទះ​ដូច​អ្នកគ្រូ ថា​យ ឈី​វ ផងដែរ​។​

​អតីត​សិស្ស​សាលា​បាក់​ទូក​ស្ថិតក្នុង​ក្រុម​ដែល​បាន​ទៅសួរសុខទុក្ខ​អ្នកគ្រូ​ទាំងពីរ បាន​បង្ហាញ​នូវ​មនោសញ្ចេតនា​នឹករលឹក និង​ក្តុកក្តួល បំផុត​ពេល​បាន​ឃើញ​ស្ថានភាព​របស់​អតីត​អ្នកគ្រូ​ពួកខ្លួន​ជួប​ការលំបាក​យ៉ាង​ដូច្នេះ​។ ក្នុងឱកាស​នោះ ស្រាប់តែ​លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រាប់​ពី​អារម្មណ៍​ភ្ញាក់ផ្អើល​លាយឡំ​ដោយ​ការ​ក្តុកក្តួល​ជាពិសេស​លើសគេ ប្រាប់​ដល់​មិត្តភក្តិ​ទាំងអស់ ឲ្យដឹងថា ក្រៅ​ពី​មនោសញ្ចេតនា​នឹករលឹក​និង​អាណិតអាសូរ​ដល់​អ្នកគ្រូ អ្វី​ដែល​ធ្វើឲ្យ​លោក​ភ្ញាក់ផ្អើល​បំផុត​នោះ គឺ​ផ្ទះ​ដែល​អ្នកគ្រូ ថា​យ ឈី​វ កំពុង​រស់នៅ ក៏​ជា​ផ្ទះ​ដែល​លោក​ធ្លាប់​រស់នៅ​កាលពី​ជាង​៣០​ឆ្នាំមុន​ផងដែរ គឺ​នៅ​ពេល​ដែល​លោក​ទើប​រៀបការ​ថ្មីៗ ផ្ទះ​ជាន់​ទី​១​នេះហើយ ជា​ផ្ទះ​ដែល​លោក​បាន​ប្រជ្រៀត​គ្នា​រស់នៅ​ជាមួយ​ភរិយា​ព្រមទាំង​សាច់ថ្លៃ​និង​ឪពុក​ម្តាយក្មេក រហូត​បាន​កូនប្រុស​ទី​១ ហើយ​ក្រោយមក​លោក​ត្រូវបាន​ថ្នាក់លើ​ផ្លាស់ប្តូរ​ឲ្យទៅ​បំពេញការងារ​នៅតាម​ព្រំដែន​វៀតណាម​និង​ព្រំដែន​ថៃ លោក​និង​ភរិយា​ព្រមទាំង​កូន ក៏​បាន​ចាកចេញ​ពី​ផ្ទះ​ដ៏​កំសត់​នេះ ទៅ​រស់នៅ​តាម​តម្រូវការ​ការងារ ហើយ​ផ្ទះ​នេះ​ក៏​ត្រូវបាន​ម្តាយក្មេក ដាក់​លក់​បន្ត​គ្នា រហូត​បាន​មក​ជា​កម្ម​សិទ្ធិ អ្នកគ្រូ ថា​យ ឈី​វ តែម្តង​។ បាន​ឃើញ​ផ្ទះ​អ្នកគ្រូ ថា​យ ឈី​វ នាពេលនេះ ក៏​បាន​ធ្វើឲ្យ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នឹក​ស្រណោះ​ដល់​ថ្ងៃ​ចាប់ដៃ​កសាង​ជីវិត​ជា​មួយ​ភរិយា និង​ធ្លាប់​រស់នៅ​ក្នុង​ផ្ទះ​កម្សត់កម្រ​នេះ​ជាមួយគ្នា តាំងពី​នៅ​បាតដៃ​ទទេ រហូត​រើចេញ ទើប​ត្រឡប់​មក​វិញ​ម្តងទៀត​ក្នុង​ថ្ងៃនេះ​ផងដែរ បើទោះបីជា​ស្ថានភាព​ខ្លះ​នៃ​ផ្ទះ​ត្រូវ​បាន​ផ្លាស់ប្តូរ តែ​មនោសញ្ចេតនា​របស់​លោក ដែល​ដិតដាម​ជាមួយ​ផ្ទះ​នេះ គឺ​នៅតែ​ជ្រាលជ្រៅ​ដដែល​។​

​រយៈពេល​ជាង​៣០​ឆ្នាំ​មកហើយ ដែល​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ចាកចេញ​ពី​ភ្នំពេញ ទៅ​បំពេញ​ការងារ​នៅឯ​ខេត្ត​ជាប់​ព្រំដែន​វៀតណាម​និង​ថៃ គឺ​លោក​មិន​ដែល​សូវ​បាន​ជួប​មុខ​អតីត​មិត្ត​រួម​ជំនាន់​សាលា​បាក់​ទូក ក៏​ដូច​ជា​អតីត​លោកគ្រូ​អ្នកគ្រូ​នោះទេ តែ​បន្ទាប់​ពី​លោក​បាន​ផ្លាស់ប្តូរ​ពី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ មក​បំពេញ​ការងារ​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ឆ្នាំ​២០១៣ លោក​ក៏​បាន​ស្វះស្វែង​រក​ជួប​មិត្តភក្តិ​និង​អតីត​លោកគ្រូ​អ្នកគ្រូ និង​បាន​ចងក្រង​ជា​ក្រុម ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​WhatsApp ជាច្រើន​រយ​នាក់ ដើម្បី​បាន​ធ្វើ​ការទំនាក់ទំនង​សួរសុខទុក្ខ​គ្នា ផ្តល់​កម្លាំងចិត្ត​ឲ្យ​គ្នា ជួយ​គ្នា​ទៅវិញទៅមក ជួយ​ដល់​អតីត​លោកគ្រូ​អ្នកគ្រូ ជាពិសេស​គឺ​បាន​រួមគ្នា បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន​កសាង​សមិទ្ធិផល​នានា​ជាច្រើន ក្នុង​សាលា​ដែល​ពួកខ្លួន​ធ្លាប់​រៀន​ជាមួយគ្នា រហូត​ក្លាយទៅជា វប្បធម៌​សាមគ្គី​មួយ ជួយ​គ្នា​គ្រប់​ពេល​មាន​ទុក្ខ​លំបាក ជា​គំរូ​ដល់​អ្នកជំនាន់ក្រោយ​ផងដែរ​៕
#PhnomPenhGRK

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល