ថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ2025
ទាន់ហេតុការណ៍
ចាប់ផ្ដើម​លើកទី១៖​ សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ បាន​រៀបចំ​សិក្ខាសាលា​ ការផ្សព្វផ្សាយ​ ក្រមសីលធម៌​ វិជ្ជាជីវៈ​សារព័ត៌មាន​ និង​សមិទ្ធផល​ថ្នាក់​ខេត្ត​ - ឯកឧត្ដម ង៉ូវ បូរី​ណា អញ្ជើញ​ជា​អធិបតី បិទ​សិក្ខាសាលា ស្ដីពី ការផ្សព្វផ្សាយ ក្រមសីលធម៌ វិជ្ជាជីវៈ សារព័ត៌មាន និង​សមិទ្ធផល​ខេត្ត​ត្បូងឃ្មុំ​ - សមាគម អភិវឌ្ឍន៍ វិជ្ជាជីវៈ អ្នកសារព័ត៌មាន​កម្ពុ​ជា បើក​វគ្គ​សិក្ខាសាលា លើក​ទី​១ ស្ថិត​នៅ​សាលា​ប្រជុំ​អគារ​តេជោ​បូពា​(​ស ស យ ក​)​ត្បូងឃ្មុំ ស្តីពី ការផ្សព្វផ្សាយ ក្រមសីលធម៌ វិជ្ជាជីវៈ​អ្នកសារព័ត៌មាន និង​សមិទ្ធផល​ខេត្ត​ត្បូងឃ្មុំ ដែល​មាន​សិក្ខាកាម ចូលរួម ចំនួន​៤៣២​នាក់​ - ថ្ងៃ​ទិវា​នៃ​សេចក្តីស្រឡាញ់ (១៤​កុម្ភៈ​) សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ដ​ត្បូងឃ្មុំ រៀបចំ​កម្មវិធី​បរិច្ចាគ​ឈាម ក្រោម​ប្រធានបទ «​បរិច្ចាគ​ឈាម​ដើម្បី​សង្គ្រោះ​ជីវិត​» - ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ជម្រាប​ជូន​សាធារណជន និង​បដិសេធ​មិនទាន់​មាន​គណនី​តីក​តុក (TikTok) ផ្លូវការ​នៅឡើយ​នោះទេ​ - ​ឧត្តមសេនីយ៍ត្រី សៀ ទីន ចេញ​ញត្តិ​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ចំពោះ​គម្រោង​វាយប្រហារ​ដោយ​ដ្រូ​ន ចូល​ភូមិគ្រឹះ​របស់​សម្តេច​តេជោ ហ៊ុន សែន​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញ​ញត្តិ​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ចំពោះ​គម្រោង​វាយប្រហារ​ដោយ​ដ្រូ​ន ចូល​ភូមិគ្រឹះ​របស់​សម្តេច​តេជោ ហ៊ុន សែន​ - អបអរសាទរ ឃុំ​-​សង្កាត់​ទាំង​១២៧ របស់​ខេត្ត​កណ្ដាល ទទួលបាន​ប័ណ្ណសរសើរ ប្រភេទ​១ និង​ប្រភេទ​២ នៃ​ការអនុវត្ត​គោលនយោបាយ “​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព​” ពី​ក្រសួង​មហាផ្ទៃ​ - ក្រុមហ៊ុន Win Ta Garment & Finishing Co., Ltd. មិន​គោរព​វិធានការ​របស់​ក្រសួង​បរិស្ថាន លួច​បង្ហូរទឹក​កខ្វក់​ចូល​ទៅក្នុង​ស្ទឹង​ព្រែក​ត្នោត​ - បុគ្គលិក​អង្គការ​អភិរក្ស​បរិស្ថាន និង​អភិវឌ្ឍន៍​ជនបទ ដែល​មាន​កាន់​ឯកសារ​ចុះឈ្មោះ​ក្នុង​បញ្ជី​អង្គការ​មិនមែន​រដ្ឋាភិបាល បាន​បញ្ជា​ទិញ​សាច់​សត្វព្រៃ​ពី​ប្រជាពលរដ្ឋ យក​មក​ចែក​គ្នា​ហូប​អស់ រួច​ហើយ​គំរាម​ទារ​ប្រាក់​ថែម​ទៀត ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​អ្នកពាក់ព័ន្ធ ០៥​នាក់ បញ្ជូនទៅ​តុលាការ​!
0

គម្រោង​អភិវឌ្ឍ​សួន​ចំការ​បុរី​ទេសចរណ៍​រៀបចំ​វគ្គ​សិក្ខាសាលា​ស្ដីពីៈ​ផ្នត់គំនិត​លក់​កម្រិត​ខ្ពស់​”

គម្រោង​អភិវឌ្ឍ​សួន​ចំការ​បុរី​ទេសចរណ៍​រៀបចំ​វគ្គ​សិក្ខាសាលា​ស្ដីពីៈ​ផ្នត់គំនិត​លក់​កម្រិត​ខ្ពស់​”

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ពោធិ៍សាត់ ៖ នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២២ លោក ហោ គន្ធា ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​ក្រុមហ៊ុន​ស្វាស​ធី​កា​អ៊ិន​វេស​មិន​ឯ​.​ក និង​ជា​ប្រធាន​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា​បាន​បើក​វគ្គ​សិក្ខាសាលា​ស្ដី​ពីៈ​ផ្នត់គំនិ​តលក់​កម្រិត​ខ្ពស់​ជូន​បុគ្គលិក​និង​ភ្នាក់ងារ​លក់​គម្រោង​អភិវឌ្ឍ​ដីឡូត៍​លំហែ​”​សួន​ចំការ​បុរី​ទេសចរណ៍​”​ប្រមាណ​ជាង​១០០​នាក់​នៅ​សណ្ឋាគារ​ច័ន្ទ​មណ្ណី​មណ្ណី​ច័ន្ទ​ក្រុង​ពោធិ៍សាត់​ខេត្តពោធិ៍សាត់​។​

​ឆ្លៀត​ក្នុង​ឱកាស​អង្គសិក្ខាសាលា លោក ហោ គន្ធា បាន​លើកឡើង​ថា​វិស័យ​អចលនទ្រព្យ​នៅតែ​ជា​អទិភាព​ក្នុង​ការស្វែងរក​ប្រាក់ចំណូល​ខ្ពស់​ទោះ​ស្ថិតក្នុង​ស្ថានភាព​ការ​រាតត្បាត​នៃ​ជម្ងឺ​កូវី​ដ​១៩​ក៏​ដោយ​ភ្នាក់ងា​រលក់​ឬ​អ្នក​លក់​ចលនទ្រព្យ​គប្បី​រៀន​រស់​និង​បត់បែន​តាម​កាលៈទេសៈ​ព្រមទាំង​ចេះ​ធ្វើការ​វិភាគ​និង​ផ្លាស់ប្ដូរ​ការគិត​ស្វែងរក​តម្រូវ​នៃ​ការចង់បាន​របស់​អតិថិជន​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ទីផ្សារ​បច្ចុប្បន្ន​និង​អ​នា​គត់​។​

​លោក​ហោ​គន្ធា​ថែមទាំង​លើកទឹកចិត្ត​ឱ្យ​អ្នក​មាន​បំណង​លក់​អចលនទ្រព្យ​ចាប់ផ្តើម​ធ្វើ​ការលក់​ឡើង​វិញ ព្រមទាំង​មាន​ជំនាញ​លក់​ឱ្យ​ពិតប្រាកដ ដើម្បី​កសាង​ប្រាក់ចំណូល​ខ្ពស់​សម្រាប់​ជីវភាព​ប្រចាំថ្ងៃ​និង​ប្រចាំខែ ។ ហើយ​លោក​បាន​សង្កត់ធ្ងន់ថា អ្នកលក់​គប្បី​ត្រូវ​យល់​ពី​ជំនាញ​លក់​ឱ្យ​ច្បាស់លាស់ មុន​នឹង​សម្រេច​ចិត្ត​ធ្វើ​ការលក់ ពោល​គឺ​ត្រូវ​ស្វែង​យល់​ឱ្យ​ច្បាស់​ពី​ព័ត៌មាន​ផលិតផល ឬ​សេវាកម្ម​ត្រូវ​ចេះ​ធ្វើ​បទ​បង្ហាញ ឬ​តិច​និច​លក់ ត្រូវមាន​ឥរិយាបថ​លក់​ល្អ ។ លោក​បាន​បន្ដទៀតថា ជំនាញ​លក់​ជា​ចំណុច​អទិភាព ក្នុងការ​ធ្វើ​អាជីវកម្ម ដើម្បី​ស្វែងរក​ប្រាក់​ចំណូល​។​

​សិក្ខាកាម​ដែល​បាន​ចូលរួម​ប្រមាណ​ជាង​១០០​នាក់​មាន​សេចក្ដីរំភើប​រីករាយ​ក្រោយពី​ទទួលបាន​ចំណេះដឹង​និង​បទពិសោធន៍​ថ្មីៗ​ពី​ការលក់​អចលនទ្រព្យ​និង​ពោរពេញ​ដោយ​ស្នាមញញឹម​គ្រប់ៗ​គ្នា ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល