នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ នៅសាលាខណ្ឌកំបូល បានរៀបចំកិច្ចប្រជុំស្តីពី “របៀបរបបបំពេញការងាររដ្ឋបាលសង្កាត់ទាំង៧ ក្នុងខណ្ឌកំបូល” ក្រោមអធិបតីភាពលោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល។
សមាសភាពចូលរួមកិច្ចប្រជុំរួមមាន៖ លោក-លោកស្រីអភិបាលរងខណ្ឌ គណៈនាយករដ្ឋបាលសាលាខណ្ឌ លោកប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិក លោកចៅសង្កាត់ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧ និងស្មៀនទាំង៧សង្កាត់៕