នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ មានករណីអគ្គិភ័យកំពុងឆាបឆេះឃ្លាំងស្តុកកំណាត់ យ៉ាងសន្ធោរសន្ធៅ នៅចំណុចភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ក្រោយពីទទួលបានព័ត៌មាន លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាអោយកម្លាំងនគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ និងកម្លាំងនគរបាលក្រុងតាខ្មៅ សហការជាមួយកម្លាំងពន្លត់អគ្គិភ័យបញ្ជាការដ្ឋានអង្គរក្ស ជួយអន្តរាគមន៍ពន្លត់និងសង្គ្រោះ និងគ្រប់គ្រងស្ថានការណ៍បាន១០០%។