រដ្ឋបាលខេត្តកំពង់ចាម នាថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០២២នេះ បានចេញសេចក្ដីជូនដំណឹងមួយច្បាប់ ស្ដីពីការផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ន ចាប់ពីរង្វង់មូលស្ពានគីហ្សូណា ដល់រង្វង់មូលត្រើង ស្ថិតនៅភូមិអូស្វាយ ស្រុកកំពង់សៀម នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២២ ចាប់ពីម៉ោង ៦:00 នាទីព្រឹកដល់ម៉ោង ៩:00 នាទីព្រឹក ដើម្បីសម្រួលចរាចរណ៍ក្នុងពិធីហែរសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង ។