ទាន់ហេតុការណ៍
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​អបអរសាទរ​សន្និបាត​លើក​ទី​១ និង​កម្មវិធី​ពិសា​អាហារ​សាមគ្គី​មហា​គ្រួសារ​សមាគម​ឧកញ៉ា​កម្ពុជា​ - សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា អញ្ជើញសំណេះសំណាល ក្នុងសន្និបាតលើកទី១ និងកម្មវិធីពិសាអាហារសាមគ្គីមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា (មានវីដេអូ) - កម្លាំង​ប៉ុស្តិ៍​គគីរ​ធំ​និង​សហកា​រណ៍​ជាមួយ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​កៀនស្វាយ​ធ្វើកា​រ​បង្គ្រាប​គ្រឿងញៀន​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ - ​មាន់​ជល់​តាម​ប្រព័ន្ធ​អន​ឡា​ញ និង​ឡូតូ ចាប់​បើក​ដំណើរការ​លេង​វិញ​ហើយ ក្រោយ​ស្ងាត់​បាន​មួយ​ចំអិន​កំពិស លោក​អធិការ​ខណ្ឌ​អើយ​បាន​ជ្រាប​ដែររឺទេ​ទាន​? - កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ ស្ដីពី​ការលើកកម្ពស់​ការគ្រប់គ្រង​រដ្ឋបាល​ដែនដី សន្តិសុខ​ជាតិ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ឆ្នាំ​២០២៤-២០២៨ របស់​ក្រសួង​មហាផ្ទៃ​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែរ​ព្រះមហាក្សត្រ ក្នុង​ពិធី​លៀង​សាយភោជន៍ ជូន​ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ - ឯកឧត្តម​ប្រធាន​រដ្ឋ​ឡាវ ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង​ឡាវ​-​កម្ពុជា ដើម្បី​ផលប្រយោជន៍​ប្រជាជន និង​ប្រទេស​ទាំង​ពីរ - ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ​ឡាវ​ - ​ភាព​ស្អាត​នៃ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​បាន​ផ្សព្វផ្សាយ​ដល់​ទីតាំង​វប្បធម៌​និង​ធម្មជាតិ​នៅ​តាម​តំបន់ការពារធម្មជាតិ​ - លោក​វរសេនីយ៍ ញឹម ប៉ក់ តាំងខ្លួន​ជា​ប្រធាន​ក្រុមហ៊ុន​នាំ​សត្វ​ជ្រូក​ដ៏​ធំ បង្ករ​ព្យុះភ្លៀង​នៅ​ខេត្ត​ជាប់​ព្រំប្រទល់​នៃ​ប្រទេស​ថៃ មាន​អំណាច​ប៉ុណ្ណា​.?
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​បិទ​សន្និបាត របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​បិទ​សន្និបាត របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​រសៀល ថ្ងៃ​ពុធ ១១​រោច ខែ​ចេត្រ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ​២០២២​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​សិក្សា​២០២០-២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​សិក្សា​២០២១-២០២២​។​

​ពិធី​បិទ​សន្និបាត​អប់រំ​យុវជន​និង​កីឡា​នេះ​ធ្វើឡើង​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​(​តិច​ណូ​)​។ សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​សិក្សា​២០២០-២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​សិក្សា​២០២១-២០២២ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវបាន​ធ្វើឡើង​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០២២​។ សន្និបាត​អប់រំ​នេះ បាន​លើក​មក​ពិនិត្យ និង​ពិភាក្សា​លើ​ការងារ​ជាច្រើន ពាក់ព័ន្ធ​ការអប់រំ​នៅ​កម្ពុជា ព្រមទាំង​បាន​លើក​នូវ​ទិសដៅ​ជាច្រើន ដើម្បី​កែលំអរ​ការអប់រំ និង​បណ្តុះបណ្តាល​ឱ្យ​កាន់តែ​ល្អប្រសើរ​ក្នុង​ឆ្នាំ​សិក្សា​២០២១-២០២២​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​កោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​អង្គសន្និបាត ដែល​ទទួលបាន​សមិទ្ធ​ផល​គួរ​ជាទី​មោទនៈ​លើ​ការងារ​អប់រំ ការអភិវឌ្ឍ​យុវជន ការអប់រំ​កាយ និង​កីឡា​ជាមួយនឹង​កម្មវិធី​កែទម្រង់​អប់រំ​ស៊ីជម្រៅ ៨ ចំណុច ស្រប​តាម​បរិការណ៍​ថ្មីៗ​នៃ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ទាំង​ក្នុង​តំបន់ និង​ពិភពលោក ជាពិសេស​ការរក្សាបាន​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង ម៉ាក្រូសេដ្ឋកិច្ច ការជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា តាម​គន្លង​ប្រក្រតី​-​ភាព​ជាមួយនឹង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ទាំង​បច្ចុប្បន្ម និង​អនាគត ។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បានបង្ហាញ​មោទនភាព​ចំពោះ​ក្រសួង​អប់រំ​យុវជន និង​កីឡា​ដែល​បាន​ធ្វើ​កិច្ចសហការ​ជិត​ស្អិត​ជាមួយ​ថ្នាក់ដឹកនាំ បុគ្គលិក​អប់រំ​គ្រប់​លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ មាតាបិតា សហគមន៍ និងឤ​ជ្ញាធរ​- ដែនដី ក្នុង​ការស្តារ និង​អភិវឌ្ឍ​វិស័យ​អប់រំ​ឱ្យមាន​ការរីកចម្រើន​ស្រប​តាម​តួនាទី ភារកិច្ច​រៀងៗ​ខ្លួន ជាមួយ​នឹង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។ សម្តេច​តេ​ជោមាន​មានប្រ​សាសន៍ថា ជានិច្ចកាល​រាជរដ្ឋាភិបាល​តែងតែ​ផ្តល់​អាទិភាព​ទី​១ លើ​ការអភិវឌ្ឍ​ធនធានមនុស្ស ដើម្បី​លើកស្ទួយ និង​អភិវឌ្ឍ​វិស័យ​អប់រំ​កម្ពុជា​។​

​ក្នុង​ពិធី​បិទ​សន្និបាត​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​ផ្តល់​អនុសាសន៍​ចំនួន​០៦​ចំនុច​ដូចខាងក្រោម​:
១- បន្ត​ពង្រឹង​ប្រព័ន្ធ​អប់រំ​ឲ្យមាន​ភា​ពធន់​បុរេ​សកម្ម ឆ្លើយតប​ទៅ នឹង​បរិ​ការណ៏​ជាតិ​អន្តរជាតិ ដែល​កំពុង​មាន​ការប្រែប្រួល​។ បន្ត​ធានា​នូវ​សេវា​អប់រំ​ដែល​មាន​គុណភាព​ប្រកបដោយ​សមធម៌ និង​បរិ​យា​បន្ន​ព្រមទាំង​លើកកម្ពស់​ឱកាស​ការសិក្សា​ពេញ​មួយ​ជីវិត​សម្រាប់​ទាំងអស់គ្នា និង​ដោះស្រាយ​ការខាតបង់​ការរៀនសូត្រ​របស់​សិស្ស​និស្សិត និង​យុវជន​ដែល​រង​ផលប៉ះពាល់​ដោយកូវី​ដ​-១៩​។​

២- ណែនាំ​ឱ្យ​កសាង​ប្រព័ន្ធ និង​អភិវឌ្ឍ​សមត្ថភាព​ប្រព័ន្ធ​អប់រំ តាមរយៈ​ធានា​ភាពជា​អ្នកដឹកនាំ និង​ការគ្រប់គ្រង​របស់​មន្ត្រី​អប់រំ​គ្រប់​លំដាប់ថ្នាក់ រួម​មាន​ការកែទម្រង់​គ្រឹះស្ថាន​បណ្តុះបណ្តាល​គ្រូ ការលើកកម្ពស់​ប្រសិទ្ធភាព​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ ការកសាង​គោលនយោបាយ និង​ផែនការ​អប់រំ ការអភិវឌ្ឍ​វិជ្ជាជីវៈ​ជាប្រចាំ សម្រាប់​បុគ្គលិក​អប់រំ និង​គ្រូ​បង្រៀន​។​

៣- បន្ត​អភិវឌ្ឍ​ការអប់រំ​ឌីជីថល​សម្រាប់​ការបណ្តុះបណ្តាល ធនធានមនុស្ស ក្នុង​បរិការណ៍​បរិវត្ត​កម្ម​សង្គម និង​សេដ្ឋកិច្ច​ឌីជីថល តាមរយៈ​ការធ្វើសមាហរណកម្ម​បច្ចេកវិទ្យា​ឌីជីថល ទៅក្នុង​គ្រប់​កម្រិត​កម្មវិធីសិក្សា បំពាក់​បន្ទប់ពិសោធន៍​ឌីជីថល​នៅតាម​គ្រឹះស្ថានសិក្សា លើកកម្ពស់​សមត្ថភាព​គ្រូបង្រៀន​ផ្នែក​ឌីជីថល ផលិត វីដេអូ​បង្រៀន និង​មាតិកា​ឌីជីថល​លើ​មុខវិជ្ជា​គោល​សម្រាប់​ថ្នាក់​ប្រឡង ព្រមទាំង​ផ្សព្វផ្សាយ​ការងារ​ទាំងនេះ​ឱ្យ​កាន់តែ​ទូលំទូលាយ​។​

៤- បន្ត​អនុវត្ត​ឱ្យ​កាន់តែ​សកម្ម​លើ​ការងារ​កាយ​រឹទ្ធ និង យុវជន ដោយ​ប្រកាន់ខ្ជាប់​នូវ​ទង្វើ​វិជ្ជមាន​ក្នុងសង្គម តាមរយៈ​ការ​បំផុស​ចលនា «​កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ ពលរដ្ឋ​ល្អ​» កម្មវិធី​យុវជន​ស្ម័គ្រចិត្ត​ចុះជួយ​មូលដ្ឋាន​នៅតាម​សហគមន៍​ជាមួយនឹង​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​ជំនាញ​ទន់​ដល់​យុវជន ដើម្បី​ឆ្លើយតប​ទាន់​ពេលវេលា​ទៅ​នឹង​ឱកាស​ការងារ​នៅក្នុង​សង្គម ។​

៥- បន្ត​ត្រៀមលក្ខណៈ​ឱ្យបាន​ពេញលេញ ដើម្បី​ធ្វើ​ជា​ម្ចាស់ផ្ទះ​ប្រកួត​កីឡា ស៊ី​ហ្គេម ឆ្នាំ ២០២៣ ដោយ​សហការ​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ ក្នុង​ការអភិវឌ្ឍ​សមាគម​កីឡា​មហាជន សហព័ន្ធ​-​កីឡា បំប៉ន និង​ហ្វឹក​ហាក់​កីឡាករ​ជម្រើស​ជាតិ និង​កីឡាករ​ថ្នាល​ឱ្យបាន​ដិតដល់ ជំរុញ​សកម្មភាព​អប់រំ​កាយ​និង​កីឡា​នៅតាម​គ្រឹះស្ថានសិក្សា​ឱ្យ​បាន​ផុសផុល​។​

៦- បន្ត​លើកកម្ពស់​សុខភាព​អនាម័យ​នៅតាម​គ្រឹះស្ថានសិក្សា ដោយ​បន្ត​អនុវត្ត​អភិក្រម «៣​កុំ និង ៣​ការពារ​» ហើយ​ចូលរួម​ទប់ស្កាត់​ការឆ្លង​ចូល​គ្រឹះស្ថានសិក្សា រួម​ទាំង​បង្កើន​ការអប់រំ​អំពី​សុវត្ថិភាព​សុខភាព​សិក្សា ការរក្សា​គម្លាត​សុវត្ថិភាព និង​សុវត្ថិភាព ចំណីអាហារ​ដល់​បុគ្គលិក​អប់រំ និង​សិស្សានុសិស្ស ។ បន្ត​យកចិត្តទុកដាក់​គាំទ្រ​សុខភាព​ផ្លូវចិត្ត និង​ផ្លូវកាយ​សិស្សានុសិស្ស ដែល​ទទួលរង​ផលប៉ះពាល់​ដោយ​ផ្ទាល់ ឬ ប្រយោល ដោយសារ​ជំងឺ កូវី​ដ​-១៩​។ ត្រង់​ចំនុច​នេះ សម្តេច​តេ​ជោបាន​មានបា​ន​ប្រសាសន៍ថា បើទោះបី​កាតព្វកិច្ច​ពាក់​ម៉ាស ត្រូវបាន​លើកលែង តែ​សម្តេច​នៅតែ​លើកទឹកចិត្ត​ឱ្យ​មាន​ការ​ពាក់​ម៉ាស​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល