(ខេត្តកណ្តាល)នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២នេះ លោក អ៊ូ ឈាង ជាគណៈបញ្ចាការឯកភាពស្រុកកៀនស្វាយ ខេត្តកណ្តាល បានបើកកិច្ច ដើម្បីត្រៀមកម្លាំងរក្សាការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងឱកាសរៀបចំពិធីបុណ្យចូលឆ្នាំថ្មីនៃប្រពៃណីជាតិខ្មែរនថ្ងៃទី១៤/១៥/១៦ឆ្នាំ២០២២ ។ មានការចូលរួមពីលោកអភិបាលរងស្រុកកៀនស្វាយនិងកងកម្លាំងប្រដាប់អាវុធទាំងបីនិងមន្ត្រីចំណុះរដ្ឋបាលសាលាស្រុកៀនស្វាយ។
លោក អ៊ូ ឈាង បានថ្លែថា ! នៅថ្ងៃនេះ រដ្ឋបាលស្រុកកៀនស្វាយ បានអញ្ចើញអស់លោកមកប្រជុំ ដើម្បីត្រៀមកម្លាំងរក្សាការពារសន្តិសុខសុវត្ថិភាព ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី នៃប្រពៃណីជាតិខ្មែរនៅថ្ងៃទី១៤/១៥/១៦ ព្រោះយើងអាក់ខានប្រារព្វពិធីបុណ្យចូលឆ្នាំនេះកន្លងមក ដោយសារប្រទេសជាតិយើងមានផ្ទុះជំងឺវីដ១៩ ដោយមានការយកចិត្តទុកដាក់ ទប់ស្គាត់ឆ្លងជំងឺកូវីដ.១៩ ពីមុខរាជរដ្ឋាភិបាលសមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅឆ្នាំនេះ សមេ្តចបានសម្រេចអនុញាតឲ្យមានរៀបចំពិធីបុណ្យចូលឆ្នាំថ្មី។
លោក អ៊ូ ឈាង បន្តថា ! ពិធីបុណ្យចូលឆ្នាំថ្មីរដ្ឋបាលស្រុកកៀនស្វាយ ក្រៅបានរៀបចំសង្ក្រានធ្វើនៅវត្តកៀនស្វាយមានរយៈពេល ៣ ថ្ងៃ ហើយមានរៀបចំស្តង់ដាក់លក់សំភារៈ និងដាក់តាំងពិព័ណ៍ថែមទៀតផង ។
លោកអភិបាលស្រុកកៀនស្វាយបានលើកឡើងថា ! ដោយមានការណែនាំពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលនៅថ្ងៃបុណ្យចូលឆ្នាំថ្មីត្រូវរៀបចំរោងនៅកន្លែងកម្សាន្តសម្រាប់ចាក់ថ្នាំវ៉ាក់សាំងដុស(ជម្រុញ)ជូនប្រជាពលរដ្ឋដែលមិនទាន់បានចាក់ថ្នាំដុសជម្រុញ។
លោកអភិបាលស្រុកកៀនស្វាយបានជម្រុញដល់លោកមេឃុំនិងលោកនាយប៉ុស្តិ៍ត្រូវសហការណ៍គ្នារក្សាការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានល្អក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះមានសន្តិសុខល្អនៅក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ។
ដោយឡែក នៅសាលាស្រុកកៀនស្វាយនឹងមានអ្នកប្រចាំការណ៍ដើម្បីបញ្ចាចុះទៅជួយអន្តរាគមន៍។
លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយមានប្រសាសន៍ថា ! លោកបានត្រៀមកម្លាំងរួចជាសម្រេចហើយនៅ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីដែលមានរយៈពេលបីថ្ងៃ។
លោក ព្រុំ សំណាងបន្តថា ៖ កម្លាំងប៉ុស្តិ៍នគរបាលនិមួយៗនៅទូទាំងស្រុកកៀនស្វាយ ត្រូវមានអ្នកប្រចាំវេននិងរងចាំក្រែងមានបងប្អូនប្រជាពលរដ្ឋគាត់មករកយើងជួយអន្តរាគមន៍ប្រការណាមួយ។
លោកអធិការស្រុកកៀនស្វាយបន្តថា ចំពោះកម្លាំងអន្តរ៉ាគមន៍ត្រូវត្រៀមកម្លាំងប្រចាំការនៅអធិការដ្ឋានស្រុកកៀនស្វាយនិងកម្លាំងផ្នែកចរាចរណ៍ស្រុកកៀនស្វាយក៍ត្រូវមានកម្លាំងប្រចាំការណ៍ដែរនិងក៍មានត្រៀមរថយន្តពន្លត់អគ្គិភ័យរួចជាសម្រេច។
លោកអធិការស្រុកក៍បានលើកឡើងថា ៖ កម្លាំងតាមបណ្តាលប៉ុស្តិ៍ត្រូវឃ្លាំមើលនៅថ្ងៃបុណ្យចូលឆ្នាំថ្មីនឹងមានជនសង្ស័យត្រូវអនុវត្តតាមដីការរបស់តុលាការឲ្យចាប់ខ្លួន នឹងលបលួចចូលផ្ទះ កម្លាំងត្រូវតែមានវិធានការភ្លាម ៕