ខេត្តកំពត៖ លោក ឈឹម ម៉ៅ ប្រធានសមាគមរាជសីហ៍សាខាខេត្តកំពត រួមនឹងសហការី ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន សិស្សានុសិស្សជាច្រើនរូប បានរៀបចំកម្មវិធីប្រកួតបាល់ទាត់មនុស្សធម៌ និងផ្តល់អំណោយដល់សិស្សក្រីក្រចំនួន២០នាក់ ស្ថិនៅវិទ្យាល័យហ៊ុនសែនដងទង់ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២
ដោយសិស្សម្នាក់ៗទទួលបាន៖
– អង្ករ ១បាវ (២០ គក)
– មី ១កេស
– សៀវភៅ ១០ក្បាល និងប៊ិច ១០ដើម
– ថវិកា ២០,០០០រៀល
?បានផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សានៅវិទ្យាស្ថានតេជោសែនភូមិភាគកំពត ចំនួន១០កន្លែង ដល់សិស្សក្រីក្រនៅស្រុកដងទង់
?បានផ្តល់ អាល់កុល ៣០លីត្រ និងម៉ាស់ ២០ប្រអប់ ដល់មណ្ឌលសុខភាពឃុំទទុង ស្រុកដងទង់ ខេត្តកំពត
?បានផ្តល់ដល់ក្រុមបាល់ទាត់ស្រុកដងទង់ បាល់ទាត់២គ្រាប់ និងថវិកា ២០០,០០០រៀល
ជាចុងក្រោយ លោក ឈូក ថាន អភិបាលរងស្រុកដងទង់ បានថ្លែងអំណរគុណដល់ លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ ដែលបានអនុញ្ញាតអោយសមាគមរាជសីហ៍ខេត្តកំពត រៀបចំកម្មវិធីបាល់ទាត់មនុស្សធម៌នេះឡេីង ក្រោមបរិយាកាសរីករាយ។
លោកអភិបាលរងសូមជូនពរថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមរាជសីហ៍ទាំងអស់ សូមជួបតែពុទ្ធពរ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ។