ទាន់ហេតុការណ៍
ក្រុមការងារ អាវុធហត្ថ​សែន​សុខ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង
0

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​កំណាត់​ផ្លូវជាតិ​លេខ​៧​ក្នុង​ខេត្ត​ក្រចេះ​

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​កំណាត់​ផ្លូវជាតិ​លេខ​៧​ក្នុង​ខេត្ត​ក្រចេះ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៦​កើត ខែ​មាឃ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២២​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ឯកឧត្តម វ៉ាង វិន​ធៀន ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កំណាត់​ផ្លូវជាតិ​លេខ​៧ ពី​ចំណុច​រង្វង់​មូល​ខ្លា​ស្ទុះ ក្រុង​ក្រចេះ ទៅ​ភូមិ​រមាត ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្ត​ក្រចេះ ប្រវែង​ប្រមាណ ៩៣.៥៦​គីឡូម៉ែត្រ ដែល​សាងសង់​ក្រោម​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ចិន ក្នុង​ទឹកប្រាក់​ប្រមាណ​ជាង ៣៣​លាន​ដុល្លារ​អាមេរិក​។​

​ឯកឧត្តម ស៊ុន ចាន់ថុល​បាន​អោយដឹងថា កំណាត់​ផ្លូវជាតិ​លេខ​៧​នេះ​ត្រូវបាន​សាងសង់​លើ​ក​កម្រិត​គុណភាព​ឡើងវិញ ដោយ​ក្រាល​បេតុង​កៅស៊ូ​(AC) មាន​ទទឹង​តួ​ផ្លូវ​ប្រវែង ១១​ម៉ែត្រ ចែកជា ២​គន្លង សម្រាប់​រថយន្ត​ចរាច​រណ៍ ដោយ​គន្លង​នីមួយៗ​មាន​ទទឹង ៣.៥​ម៉ែត្រ និង​ផ្លូវ​សម្រាប់​ទោចក្រយានយន្ត មាន ២​គន្លង គន្លង​នីមួយៗ​មាន​ទទឹង ១.៥០​ម៉ែត្រ និង​ចិញ្ចើម​ដីក្រហម​សងខាង​មាន​ទទឹង ០.៥០​ម៉ែត្រ​។ កំណាត់​ផ្លូវជាតិ​លេខ​៧ គឺជា​ខ្សែ​ផ្លូវ​ដ៏​មាន​សក្ដានុពល​មួយ ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ ឆ្លងកាត់​ខេត្ត​សំខាន់ៗ ដូចជា​៖ ខេត្ត​កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង និង​ឆ្ពោះទៅ​តំបន់​ប៉ូល​សេដ្ឋកិច្ច​ទី​៤ របស់​កម្ពុជា ស្ថិត​នៅ​ភូមិភាគ​ឦសាន​នៃ​ប្រទេស ដែល​បម្រើឱ្យ​ចរាចរណ៍​សម្រាប់​សកម្ម​ភាព​ផ្លាស់ប្តូរ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ទេសចរណ៍​នៅក្នុង​ប្រទេស​។​

​ឯកឧត្តម វ៉ាង វិន​ធាន បាន​ថ្លែង​នូវ​ការអបអរ​អរសាទរ​ចំពោះ​សមិទ្ធផល​នៃ​កំណាត់​ផ្លូវជាតិ​លេខ​៧​នេះ​។ ឯកឧត្តម​បន្តថា គម្រោង​លើកកម្ពស់​កម្រិត​គុណភាព​កំណាត់​ផ្លូវជាតិ​លេខ​៧​នេះ គឺជា​ជំនួយ​ឥត​សំណង​ពី​រដ្ឋាភិបាល​ចិន ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ចាប់ផ្តើម​ការដ្ឋាន​សាងសង់​កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៦ និង​បញ្ចប់​ការសាងសង់​នៅ​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០១៨ ប្រើ​រយៈពេល​សាងសង់​ចំនួន ២៤​ខែ​។ សមិទ្ធផល​ថ្មី​នេះ គឺ​ជា​ចំណងដៃ​ដ៏​ថ្លៃថ្លា​មិន​អាច​កាត់ថ្លៃ​បាន ដែល​កើតចេញ​ពី​ចំណង​មិត្តភាព​ដែកថែប និង​កិច្ចសហប្រតិបត្តិកា​ររ​វាង រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខេត្ត​ក្រចេះ ព្រមទាំង​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ផងដែរ ដើម្បី​ប្រើប្រាស់​ជា​ប្រយោជន៍​ទូទៅ និង​យូរអង្វែង​។ កំណាត់​ផ្លូវជាតិ​លេខ​៧ គឺជា​ខ្សែ​ផ្លូវ​ដ៏​មាន​សក្ដានុពល​មួយ ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ ឆ្លងកាត់​ខេត្ត​សំខាន់ៗ ដូចជា​៖ ខេត្ត​កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង និង​ឆ្ពោះទៅ​តំបន់​ប៉ូល​សេដ្ឋកិច្ច​ទី​៤ របស់​កម្ពុជា ស្ថិត​នៅ​ភូមិភាគ​ឦសាន​នៃ​ប្រទេស ដែល​បម្រើឱ្យ​ចរាចរណ៍​សម្រាប់​សកម្ម​ភាព​ផ្លាស់ប្តូរ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ទេសចរណ៍​នៅក្នុង​ប្រទេស​។​

​សម្តេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន អញ្ជើញ​មក​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​នូវ​កំណាត់​ផ្លូវជាតិ​លេខ​៧​នាពេលនេះ ។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​មកកាន់​ភាគ​ឦសាន​នេះ គឺ​មិត្ត​ចិន​បាន​ជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ច្រើន មានដូចជា​ក្រចេះ ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី​ជាដើម​។ សម្តេច​តេជោ នឹង​ប្រែក្លាយ​ខេត្ត​ភាគ​ឦសាន​ឱ្យ​ក្លាយជា​ប៉ូល​សេដ្ឋកិច្ច​ទី​៤​របស់​កម្ពុជា ដែល​ផ្តោត​សំខាន់​ពាក់ព័ន្ធ​នឹង​កសិឧស្សាហកម្ម និង​ធនធាន​រ៉ែ​។​

​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា សម្តេច​ពិតជា​រីករាយ​ចំពោះ​សមិទ្ធផល​ទាំងឡាយ​ដែល​កើតចេញ​ពី​ការគូសវាស​របស់​សម្តេច​ផ្ទាល់ ក្រោយពេល​ដែល​កម្ពុជា​យើង​បាន​បិទ​បញ្ចប់​នូវ​ភ្លើងសង្គ្រាម​ដ៏​រាំ​រ៉ៃ​នៅ​ចុងឆ្នាំ​១៩៩៨​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា បច្ចុប្បន្ននេះ បណ្តា​ខេត្ត​នានា​នៅ​ទូទាំងប្រទេស​បាន​ចងភ្ជាប់​គ្នា​ដោយ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ជាច្រើន នៅសល់​តែ​ការចងភ្ជាប់​ពី​ភាគ​ពាយ័ព្យ ទៅ​ភាគ​និរតី​ប៉ុណ្ណោះ​។ សម្តេច​បន្តថា ស្ថានភាព​កម្ពុជា​បច្ចុប្បន្ន មិន​ដូច​ពី​ពេល​មុន​ទៀត​នោះទេ ពីព្រោះ​ពេលនេះ ផ្លូវ​ជា​ច្រើន​ត្រូវបាន​កសាង មណ្ឌល​សុខភាព និង​សាលារៀន​ក៏​ត្រូវ​បាន​ពង្រាយ​ជាច្រើន​កន្លែង​ផងដែរ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែងថា នៅ​ខែ​អំឡុង​មីនា ខាងមុខនេះ មន្ទីរពេទ្យ​ធំៗ​ចំនួន​ពីរ​តម្លៃ​ជិត ៨០​លាន​ដុល្លារ ដែល​ជា​ជំនួយ​របស់​ចិន នឹង​ត្រូវ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ផង​ដែរ ក្នុងនោះ​មាន​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ត្បូងឃ្មុំ និង​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះកុសុមៈ នៅ​ភ្នំពេញ​។​

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​អបអរសាទរ​ចំពោះ​ក្មួយៗ ចៅៗ​សិស្ស​និន្ទេស A ទាំងអស់ ដែល​ទើបបាន​ប្រឡង​ជាប់​មធ្យមសិក្សា​ទុតិយភូមិ ដែល​ឆ្នាំ​នេះ មាន​សិស្ស​និន្ទេស A ជាង​ជិត​២​ពាន់​នាក់​។ សម្តេច​ថ្លែងថា ទោះបីជា​មាន​ការសិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​យ៉ាងណាក៏ដោយ​ក៏​ក្មួយៗ ចៅៗ បាន​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ រហូត​ទទួលបាន​លទ្ធផល​ល្អ​ជាច្រើន​នាក់​។ សម្តេច​បាន​ថ្លែង​ទៀតថា នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ​ខាង​មុខ​នេះ សម្តេច​នឹង​ជួប​ជាមួយ​ក្មួយៗ ចៅៗ សិស្ស​និន្ទេស A ជាង​១​ពាន់​នាក់​នៅ​ភ្នំពេញ ដើម្បី​ជា​ការលើកទឹកចិត្ត​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រៀនសូត្រ​របស់​ក្មួយៗ ចៅៗ​ទាំងអស់​។​

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​បន្ត​ស្នើ​មិត្ត​ចិន​ជួយ​សាងសង់​ផ្លូវ​ត​ភ្ជាប់​ពី​កំណាត់​ផ្លូវជាតិ​លេខ​៧ ពី​តំបន់​អូរ​គ្រៀង ទៅ​ព្រំដែន​កម្ពុជា​-​ឡាវ ជា​បន្ត​ទៀត ផងដែរ​។ ទាក់ទង​ទៅនឹង​ការនាំចេញ​ផលិតផល​កម្ពុជា​ទៅ​ទៅ​ផ្សារ​ចិន សម្តេច​តេជោ​បាន​ថ្លែងថា ចិន បាន​ពិនិត្យ​រួច​ហើយ​លើ​នីតិវិធី​ភូតគាម​អនាម័យ​លើ​ត្រី​ប្រា និង​ផ្លែ​មៀន​ប៉ៃលិន​របស់​កម្ពុជា ដែល​ត្រូវ​នាំចេញ​ទៅ​កាន់ទិ​ី​ផ្សារ​របស់​ប្រទេស​ចិន ដែល​ជា​ការបើក​ទីផ្សារ​កាន់តែ​ធំ​មួយ​នា​ពេលខាងមុខ​នេះ​។​

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​អំពាវនាវ​ប្រជាពលរដ្ឋ​គោរព​ច្បាប់​ចរាច​រណ៍ ខណៈ​គ្រោះថ្នាក់​ចរាចរណ៍​បាន​សម្លាប់​មនុស្ស​រាល់ថ្ងៃ ។ ហើយ​ទាក់ទង​ទៅនឹង​បញ្ហា​នៃ​ជំងឺ Covid-19 នោះ សម្តេច​តេជោ​បាន​ថ្លែងថា រយៈពេល​៣០​ថ្ងៃ​ហើយ កម្ពុជា​មិន​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវី​ដ​១៩​ទេ តែ​ត្រូវ​បន្ត​យកចិត្តទុកដាក់​លើ​ការការពារ និង​បន្ត​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​បន្តទៀត​។

​សម្ដេច​តេជោ​ក៏បានអបអរសាទរ​ចំពោះ​សមិទ្ធផល​កំណាត់​ផ្លូវជាតិ​លេខ ៧​នា​ថ្ងៃនេះ និង​អរគុណ​ចំពោះ​មិត្ត​ចិន​ដែល​តែងតែ​ជួយ​កម្ពុជា​ជា​បន្តបន្ទាប់ និង​ជូនពរឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ក្រចេះ​និង​នៅ​ទូទាំង​ប្រទេស​ជួបប្រទះ​តែ​សេចក្តីសុខ សេចក្តីចម្រើន​។ មុន​នឹង​បញ្ចប់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម វ៉ាន វិន​ធាន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​កាត់​ខ្សែបូរ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​នូវ​កំណាត់​ផ្លូវជាតិលេខ​៧ ពី​ចំណុច​រង្វង់​មូល​ខ្លា​ស្ទុះ ក្រុង​ក្រចេះ ទៅ​ភូមិ​រមាត ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្ត​ក្រចេះ ប្រវែង​៩៣.៥៦​គីឡូម៉ែត្រ ចាប់ពី​ពេលនេះ​តទៅ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល