ទាន់ហេតុការណ៍
ឯកឧត្ដម ង៉ូវ បូរី​ណា អញ្ជើញ​ជា​អធិបតី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២៤-២០២៥ នៅ​វិទ្យាល័យ ហេង សំរិន ចក - ​សមាគម​កសិកម្ម​ដើម្បី​សេដ្ឋកិច្ច​គ្រួសារ​កម្ពុជា សន្តិភាព ផ្តល់​អា​ហ​រូបករណ៍​ដល់​សមាជិក សមាជិក ចំនួន ៤០០ កន្លែង សិក្សា​នៅ​សាលា​អ​ល​ណេ​សិន​ - សមាគម​កសិកម្ម​ដើម្បី​សេដ្ឋកិច្ច​គ្រួសារ​កម្ពុជា សន្តិភាព ចុះ MOU ជាមួយ​សាលា​អ​ល​ណេ​សិន ផ្តល់​អាហារូបករណ៍​ - ឯកឧត្តម​បណ្ឌិត ជា ដែន អញ្ជើញ​ជា​អធិបតី ចូលរួម​ក្នុង​កម្មវិធី​សិក្ខាសាលា​ស្តីពី "​ដាស់​សក្តានុពល​ ​កសាង​ភាព​ធន់​នឹង​វិបិត្ត និង​រីកចម្រើន​" នៅ​មជ្ឍមណ្ឌល​អភិវឌ្ឍ​ន៏​ធុរកិច្ច​ - ឯកឧត្តម​បណ្ឌិត ជា ដែន , ប្រធានស្តីទី​សមាគម​សម្ព័ន្ធ​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​កម្ពុជា (CCADA) បាន​មាន​សទ្ធា​ជ្រះថ្លា​បាន​ចូល​រូ​ម​ជា​បច្ច័យ​ចំនួន​២០​ម៉ឺន​រៀល សម្រាប់​បុណ្យ​អង្គ​កឋិនទាន​មហា​សាមគ្គី ដង្ហែ​ទៅ​វត្ត​ព្រះពុទ្ធ មាន​សិរី - សារព័ត៌មាន​ប្រកបដោយ​ក្រមសីលធម៌​ធានា​សិទ្ធិ​ទទួលបាន​ព័ត៌មាន​ពិត​និង​ត្រឹមត្រូវ​របស់​ប្រជាពលរដ្ឋ​ - តើ​ម្ចាស់ផេក ឈ្មោះ ខោអាវ​ខ្នាត​ធំ បោះ​ដុំ រកស៊ី​លក់​តាម​ប្រពន្ធ័អ​ន​ឡាញ រកស៊ី​សុច្ចរិត​ទៀងត្រង់ ដែរ​ឬ​យ៉ាងណា​? - ឯកឧត្តម ឧត្តមសេនីយ៍ត្រី មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ឧបត្ថម្ភ​ដល់​គ្រួសារ​រងគ្រោះ​ដោយ​អគ្គីភ័យ ឆាប់ឆេះ​ផ្ទះ​អស់​ទាំងស្រុង ក្នុង​ស្រុក​ជល​គី​រី​ - ឯកឧត្តម​បណ្ឌិត ជា ដែន ប្រធានស្តីទី​សមាគម​សម្ព័ន្ធ​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​កម្ពុជា (CCADA) បាន​មាន​សទ្ធា​ជ្រះថ្លា​បាន​ចូល​រូ​ម​ជា​បច្ច័យ​ចំនួន ២០ ម៉ឺន​រៀល សម្រាប់​បុណ្យ​អង្គ​កឋិនទាន​មហា​សាមគ្គី ដង្ហែ​ទៅ​វត្ត​សុក្ខ​គិរី​សោភ័ណ្ឌ (​ហៅ​វត្ត​កប់​ស្រូវ​) - ការដ្ឋាន គម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន ដោយ​ផ្តោត​លើ​ការកសាង​ផ្លូវ​ក្រវាត់​ព្រំដែន បានចាប់ផ្តើម​ចល័ត​គ្រឿងចក្រ​ទៅ​ចូល​គោលដៅ​ដើម្បី​ដំណើរ​ការដ្ឋាន​សាងសង់​ជា​ផ្លូវកា​រហើយ​
0

សង្វៀន​ជល់​មាន់​មួយកន្លែង​នៅ​ស្រុក​កំពង់សៀម បើក​ដំណើរការ​យ៉ាង​គគ្រឹកគគ្រេង បំពាន​បម្រាម​របស់​រា​ជ​រដ្ឋាភិបាល​ក្នុង​ការទប់ស្កាត់​កូវី​ដ​១៩!

សង្វៀន​ជល់​មាន់​មួយកន្លែង​នៅ​ស្រុក​កំពង់សៀម បើក​ដំណើរការ​យ៉ាង​គគ្រឹកគគ្រេង បំពាន​បម្រាម​របស់​រា​ជ​រដ្ឋាភិបាល​ក្នុង​ការទប់ស្កាត់​កូវី​ដ​១៩!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​កំពង់ចាម ៖ ទោះបីជា​រាជរដ្ឋាភិបាល​ចេញ​បម្រាម​នានា​ចំពោះ​ការជួបជុំ​គ្នា​ច្រើន ពិសេស​ការជួបជុំ​ប្រព្រឹត្ត​អំពើ​ល្បែងស៉ីសង សេធ​គ្រឿង​ស្រវឹង​យ៉ាងណាក៏ដោយ ក៏​ម្ចាស់​សង្វៀន​ជល់​មាន់​មួយ​កន្លែង​នៅ​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម នៅ​តែ​ល្មើស​នឹង​បម្រាម​ទាំងនេះ​យ៉ាង​គគ្រឹកគគ្រេង ដោយ​មិន​ខ្លាចរអា​នឹង​ការឆ្លង​ជំងឺ​កូវី​ដ​១៩ សោះឡើយ​។​

?.​យោងតាម​សេចក្តីរាយការណ៍​បានឲ្យដឹងថា​÷ ម្ចាស់​ទីតាំង​សង្វៀន​ជល់​មាន់ឈ្មោះ វ៉ាន់ បើក​លេង​ជា​ច្រើន​ខែ​មក​ហើយ គ្មាន​អាជ្ញាធរ​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​នោះឡើយ ខណៈ​ដែល​ចុះ​ថត​ឡាយ ត្រូវបាន​ម្ចាស់​សង្វៀន​បញ្ជល់មាន់ និង​អាប៉ោង ដេញ​វាយ​ទាញ​យក​កាមេរ៉ា ទូរស័ព្ទ ធ្វើឲ្យ​អ្នកសារព័ត៌មានរ​ត់​បាតជើង​សព្រាត​។​

?.​ប្រជាពលរដ្ឋ​បានឲ្យដឹងថា​÷ ទីតាំង​ជល់​មាន់​បើក​លេង​ជា​ច្រើន​ខែ​មក​ហើយ មិន​ដែល​មាន​សមត្ថកិច្ច​ចុះ​មក​បង្ក្រាប​ឡើយ គឺ​ស្ថិតនៅ​ចំ​ម្ងាយ​ពី​រង្វង់​មូល​៣០០០​ម៉ែត្រ ក្នុង ឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ដែល​មាន​លេងល្បែង​ជល់​មាន់ និង​អាប៉ោង​ស្រែក​ហ៊ោកញ្ជ្រៀវ​។​

?.​ពាក់ព័ន្ធ​ករណី​នេះ សូម​រាយការណ៍​ជូន​លោក ឯក ប៉ាន់​ដន អធិការនគរបាល​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម មេត្តា​ទទួល​ជ្រាប​ផង ខណៈ​ដែល​ប្រជាពលរដ្ឋ​កំពុង​មានកា​រ​ភ័យខ្លាច ចំពោះ​ជំងឺឆ្លង​រាតត្បាត និង​ភាពអសន្តិសុខ ក្នុង​មូលដ្ឋាន​ដែល​បង្កឡើង​ដោយ អំពើ​អបាយមុខ​ល្បែងស៊ីសង​ខុសច្បាប់​។ ជាមួយគ្នា​នោះ ក៏​សូម​ស្នើ​ដល់​លោក ឯម កុសល ស្នងការ​ខេត្ត​កំពង់ចាម ជួយ​ត្រួតពិនិត្យ​មើល​ករណី​នេះ​ផង​ទាន​។
​ពលរដ្ឋ​មួយចំនួន​នៅ​ស្រុក​កំពង់សៀម បាន​សំណូមពរ​សូម​ស្នើ​ដល់​លោក ឯម កុសល ស្នងការ​ខេត្ត​កំពង់ចាម ជួយ​ត្រួតពិនិត្យ​មើល ករណី​នេះ​ផង​ទាន​។
​សូម​មាន​វិធានការ​ចំពោះ​ពី​ទីតាំង​បញ្ជល់មាន់ និង​ល្បែង​អាប៉ោង​ខាងលើ​ឲ្យមាន​ប្រសិទ្ធភាព​ផង ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ និង​ក៏​ដើម្បី​អនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ស្ដីពី​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល