ថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ2025
ទាន់ហេតុការណ៍
ផ្តើម​ពី​ក្រុម​ក្មេង​ទំនើ​ង ឡើង​ឋានៈ​ជា​ក្រុម​ចោរប្លន់​! - អភិបាលខេត្ត​ស្ទឹងត្រែង សម្រេច​ដក​ហូត​ដី​ព្រៃឈើ​ចំនួន ៤៨៧​ហិកតា ស្ថិតនៅក្នុង​ឃុំ​ចំនួន​ពីរ​ទុកជា​សម្បត្តិ​រដ្ឋ​វិញ​ - ឯកឧត្តម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន អញ្ជើញ​ចូលរួម​ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​អង្គការ​វិជ្ជាជីវៈ ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៩ ទិវា​ពលកម្ម​អន្តរជាតិ ១​ឧសភា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត - សម្រស់​បរិស្ថាន​ធម្មជាតិ​នៅ​គិរី​រម្យ ទឹកធ្លាក់​ដ៏​ស្រស់ស្អាត និង​ទេសភាព​ភ្នំ​ដ៏​អស្ចារ្យ គឺជា​ការរួម​បញ្ចូល​គ្នា​យ៉ាង​ចុះសម្រុង រវាង​ព្រៃ​ស្រល់​ដ៏​ត្រជាក់​ស្រួល ទឹកធ្លាក់​ដ៏​ស្រស់ស្អាត និង​ទេសភាព​ភ្នំ​ដ៏​អស្ចារ្យ - ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការហ្វឹកហាត់​ដើរ​ព្យុហយាត្រា​ពិធី​សម្ពោធ​សមិទ្ធផល នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជុំ​សែន​រីករាយ​ - រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម ចុះ​ផ្សព្វផ្សាយ​យុទ្ធនាការ និង​ចុះឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​តាម​ថ្នាល​ឌីជីថល ជាង​៣០០០​នាក់ នៅ​ខេត្ត​កំពង់ស្ពឺ​ - គួរឲ្យ​ចាប់​អារម្មណ៍ណាស់ ធ្លាប់​តែ​ឃើញ មេ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រកួត​វាយ​សី​ជាមួយ​ខ្មែរ​គ្នាឯង ឥឡូវ​ឈានទៅ​ប្រកួត ឈ្នះ​ក្រុម​ម៉ាឡេស៊ី ក្នុង​ការប្រកួត វាយ​គូ​បុរស អាយុ​បូក​គ្នា លើស​100​ឆ្នាំ​! - សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យកុមារីលក់ផ្កានៅគិរីរម្យ និងឪពុកម្តាយ ចូលជួប ផ្តល់ថវិកា ទិញដីធ្វើផ្ទះ និងដីធ្វើចម្ការ - លោកជំទាវ ជូ ប៊ុន​អេង​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​លោកជំទាវ ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ (​គ​.​ជ​.​ប​.​ជ​) បាន​អញ្ជើញ​ទៅសួរសុខទុក្ខ លោក​ឧត្តមសេនីយ៍ត្រី សុខ វុ​ធ​ថន​  ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​រ៉ាំរ៉ៃ - ឯ​ក​ឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារ​គោរព​ជូន​ពរ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​លោកជំទាវ តៅ តឿ​ន ទៀ​បាញ់ ក្នុង​ឱកាស​ខួប​៥០​ឆ្នាំ នៃ​ចំណងអាពាហ៍ពិពាហ៍​
0

​ពលរដ្ឋ​ក្រីក្រ​ឃុំ​ស្វាយ​ទង​ខាងត្បូង ស្រុក​កំពង់ត្រាច​ទទួលបាន​ប័ណ្ណ​សមធម៌​ពី​រាជរដ្ឋាភិបាល​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កំពត​)÷ ក្រោយពេល​មន្ត្រី​ជំនាញ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ចុះ​ធ្វើ​ការអង្កេត វាយតម្លៃ​គ្រួសារ​ពលរដ្ឋ​ក្រីក្រ ក្នុងស្ថានភាព​ប្រយុទ្ធប្រឆាំង​ជំងឺ​ឆ្លងកូវី​ដ​១៩​រួចមក ពលរដ្ឋ​ក្រីក្រ​នៅ​ឃុំ​ស្វាយ​ទង​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្ត​កំពត ចំនួន​៦២​គ្រួសារ​បន្ថែមទៀត ទទួលបាន​ប័ណ្ណ​សមធម៌​ពី​រាជរដ្ឋាភិបាល នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២០​។ ពិធី​ប្រគល់​ប័ណ្ណ​សមធម៌​នេះ ក្រោម​វត្តមាន លោក ជាវ តា​យ​អភិបាល​ខេត្ត​កំពត​។ ដោយ​បាន​ផ្តល់ជូន​គ្រួសារ​ប្រជាពលរដ្ឋ ចំនួន​៦២​គ្រួសារ រស់​នៅក្នុង​ឃុំ​ស្វាយ​ទង​ខាងត្បូង ស្រុក​កំពង់ត្រាច​ខេត្ត​កំពត​។

​ក្នុងឱកាស​នោះ លោក​អភិបាលខេត្ត បាន​មាន​លើកឡើងថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​តែង​បាន​យកចិត្តទុកដាក់​លើ​វិស័យ​សង្គមកិច្ច និង​សេវា​គាំពារ​សង្គម ជាពិសេស​ដំណាក់កាល​នៃ​ការប្រយុទ្ធប្រឆាំង​ជំងឺ​ឆ្លងកូវី​ដ​-១៩ រីក​រាលដាល​ជា​សកល ធ្វើឲ្យប៉ះពាល់​ដល់​វិស័យ​ជាច្រើន ជាពិសេស​វិស័យ​ទេសចរណ៍ និង​សេវាកម្ម​ផ្សេងៗ នាំឲ្យ​មាន​ការបាត់បង់​ការងារ​ធ្វើ​មួយ​ចំនួន​។ ដូច្នេះ​ដើម្បី​ជួយ​ស្រោចស្រង់​ជីវភាព​ពលរដ្ឋ សម្តេច​បាន​បញ្ចេញ​នូវ​សាច់ប្រាក់​ផ្តល់ជូន​ប្រជាពលរដ្ឋ​តាមរយៈ​ការកំណត់​អត្ត​សញ្ញា​កម្ម​គ្រួសារ​ក្រីក្រ​។​

​ជាមួយនេះ លោក​អភិបាលខេត្ត​បាន​ផ្តាំផ្ញើ​បងប្អូន​គ្រួសារ​ទាំងអស់​ដែល​មក​ទទួលយក​ប័ណ្ណ​សមធម៌​នាពេលនេះ សូម​រក្សាទុក​ប័ណ្ណ​សមធម៌​នេះ​ឲ្យបាន​ល្អ ព្រោះថា​ប័ណ្ណ​នេះ​មិន​ត្រឹមតែ​អាច​យកមក​ប្រើប្រាស់​សម្រាប់​បើកប្រាក់​ប្រចាំខែ​ប៉ុណ្ណោះ​ទេ ប័ណ្ណ​នេះ​ក៏​អាច​យក​ទៅ​ប្រើប្រាស់​តាម​ការ​ចាំបាច់​ផ្សេងៗ​ដូចជា ការពិនិត្យ និង​ព្យាបាល​សុខភាព​នៅ​តាម​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដោយ​មិន​គិតថ្លៃ​ផង​ដែរ​។​

​សូមជម្រាបថា បើ​តាម​ការលើកឡើងរ​បស់​ប្រធាន​មន្ទីរ​ផែនការ​ខេត្ត​កំពត លោក​មឿង គង្គា បានបញ្ជាក់​ថា តាម​ការចុះ​អង្កេត​ស្ដី​ពី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​ជុំ​ទី​១១ របស់​មន្ត្រី​ជំនាញ ក្នុង​កំឡុងពេល​នៃ​ស្ថានភាព​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវី​ដ​១៩ នៅក្នុង​ក្រុង ស្រុក​ទាំង​៨ នៃ​ខេត្ត​កំពត បាន​រកឃើញ​ពលរដ្ឋ​ក្រីក្រ សរុប​ប្រមាណ ២៣.២១៥​គ្រួសារ ក្នុងនោះ​(​ក្រ​១) ចំនួន​១០.៧១៣​គ្រួសារ​, (​ក្រ​២) ចំនួន ១២.៥០២​គ្រួសារ​។ ដោយឡែក​ឃុំ​ស្វាយ​ទង​ខាងត្បូង នៅក្នុង​ដំណាក់កាល​កូវី​ដ​-១៩ នេះ ក្រុមការងារ​កំណត់​បា​ន​នូវ​គ្រួសារ​ក្រីក្រ​ពិតប្រាកដ​ចំនួន ១១០​គ្រួសារ ក្នុងនោះ (​ក្រ​១) ចំនួន​២៨​គ្រួសារ (​ក្រ​២)​ចំនួន​៨២​គ្រួសារ ហើយ​អាជ្ញាធរ​ឃុំ​បាន​ចែក​ប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​កន្លងមក​បាន​ចំនួន ៤៨​គ្រួសារ និង​បន្ត​ចែក​ជូន​ចំនួន​៦២​គ្រួសារ​បន្ថែមទៀត​ក្នុង​ពេល​នេះ ដែល​(​ក្រ​១) ចំនួន ៧​គ្រួសារ និង​(​ក្រ​២) ចំនួន ៥៥​គ្រួសារ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល