ថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ2025
ទាន់ហេតុការណ៍
អភិបាលខេត្ត​ស្វាយរៀង​ស្នើ​និយោជក កម្មករ និយោជិត និង​ផ្នែក​ពាក់ព័ន្ធ​រួម​សាមគ្គីភាព​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ - លោកជំទាវ មាស ច័ន្ទ​ធីតា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់ ស្តីពី​គោលការណ៍​ការទទួលស្គាល់ និង​ការលើកទឹកចិត្ត​ដល់​បុគ្គល​ដែល​បាន​ចូលរួម​ប្រតិបត្តិ​សកម្មភាព​មេត្រី​បរិស្ថាន​ - អតីតសិស្សសាលាបាក់ទូកមួយក្រុម សម្តែងការសោកស្តាយចំពោះ ការបាត់បង់ អតីតលោកគ្រូភាសាខ្មែរ ជើងចាស់០១រូប! - ផ្តើម​ពី​ក្រុម​ក្មេង​ទំនើ​ង ឡើង​ឋានៈ​ជា​ក្រុម​ចោរប្លន់​! - អភិបាលខេត្ត​ស្ទឹងត្រែង សម្រេច​ដក​ហូត​ដី​ព្រៃឈើ​ចំនួន ៤៨៧​ហិកតា ស្ថិតនៅក្នុង​ឃុំ​ចំនួន​ពីរ​ទុកជា​សម្បត្តិ​រដ្ឋ​វិញ​ - ឯកឧត្តម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន អញ្ជើញ​ចូលរួម​ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​អង្គការ​វិជ្ជាជីវៈ ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៩ ទិវា​ពលកម្ម​អន្តរជាតិ ១​ឧសភា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត - សម្រស់​បរិស្ថាន​ធម្មជាតិ​នៅ​គិរី​រម្យ ទឹកធ្លាក់​ដ៏​ស្រស់ស្អាត និង​ទេសភាព​ភ្នំ​ដ៏​អស្ចារ្យ គឺជា​ការរួម​បញ្ចូល​គ្នា​យ៉ាង​ចុះសម្រុង រវាង​ព្រៃ​ស្រល់​ដ៏​ត្រជាក់​ស្រួល ទឹកធ្លាក់​ដ៏​ស្រស់ស្អាត និង​ទេសភាព​ភ្នំ​ដ៏​អស្ចារ្យ - ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការហ្វឹកហាត់​ដើរ​ព្យុហយាត្រា​ពិធី​សម្ពោធ​សមិទ្ធផល នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជុំ​សែន​រីករាយ​ - រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម ចុះ​ផ្សព្វផ្សាយ​យុទ្ធនាការ និង​ចុះឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​តាម​ថ្នាល​ឌីជីថល ជាង​៣០០០​នាក់ នៅ​ខេត្ត​កំពង់ស្ពឺ​ - គួរឲ្យ​ចាប់​អារម្មណ៍ណាស់ ធ្លាប់​តែ​ឃើញ មេ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រកួត​វាយ​សី​ជាមួយ​ខ្មែរ​គ្នាឯង ឥឡូវ​ឈានទៅ​ប្រកួត ឈ្នះ​ក្រុម​ម៉ាឡេស៊ី ក្នុង​ការប្រកួត វាយ​គូ​បុរស អាយុ​បូក​គ្នា លើស​100​ឆ្នាំ​!
0

សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ឧបត្ថម្ភ​ថវិកា​១​ម៉ឺន​ដុល្លារ ជូន​កីឡាការិនី ប៊ូ សំណាង​

សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ឧបត្ថម្ភ​ថវិកា​១​ម៉ឺន​ដុល្លារ ជូន​កីឡាការិនី ប៊ូ សំណាង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ភ្នំពេញ​) ៖ ពី​ប្រទេស​ឥណ្ឌូនេស៉ី នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០២៣​នេះ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​ប្រកាស​ពី​ការឧបត្ថម្ភ​ថវិកា​ចំនួន​១​ម៉ឺន​ដុល្លារ ជូន​កីឡាការិនី ប៊ូ សំណាង ដែល​បាន​រត់​ក្រោម​តំណក់ទឹកភ្លៀង រហូត​ដល់​ទីបញ្ចប់​បើ​ទោះបី​ខ្លួន​មិន​ជាប់​ចំណាត់ថ្នាក់​ក៏ដោយ​។​

​សម្ដេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា ថវិកា​១​ម៉ឺន​ដុល្លារ​នេះ សម្ដេច​បាន​ចាត់​ឲ្យ​លោក សេង ទៀង ជា​អ្នក​យក​ថវិកា​នេះ​ដោយ​ផ្ទាល់​ជូន​កីឡាការិនី ប៊ូ សំណាង​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «​បើ​ទោះ​ជា​ខ្ញុំ​កំពុង​ប្រជុំ​កំពូល​អាស៊ាន​នៅ​ឥណ្ឌូនេសុី តែ​ខ្ញុំ​ក៏​នៅ​បន្ត​តាមដាន​ការប្រកួត​កីឡា​សុ​ី​ហ្គេម លើក​ទី​៣២ នៅ​កម្ពុជា យើង​បាន​ដែរ​។ រឿង​ដែល​គួរឲ្យ​ចាប់អារម្មណ៍ គឺ​កីឡាការិនី ប៊ូ សំណាង រត់​ក្រោម​ដំណក់​ទឹកភ្លៀង រហូត​ដល់​ទីបញ្ចប់ ទោះបីជា​ខ្លួន​មិន​ជាប់​ចំណាត់ថ្នាក់​ក៏ដោយ​។​

​ដើម្បី​លើកទឹកចិត្ត​សម្រាប់​ការអត់ធ្មត់ ខ្ញុំ និង​ភរិយា សូម​ជួយ​ឧបត្ថម្ភ​១​មុឺន​ដុល្លារ (10,000$)​។ សូម​លោក សេង ទៀង យក​ថវិកា​ជូន​កូនស្រី ប៊ូ សំណាង ដោយ​ផ្ទាល់​ដៃ​»​។​

​សូមជម្រាបថា តាមរយៈ​វីដេអូ ដែល​កំពុង​ល្បី​លើ​បណ្តាញ​សង្គម កីឡា​ការ​នី ប៊ូ សំណាង ដែល​ប្រកួត​លើ​វិញ្ញាសា​រត់ ៥០០០​ម៉ែត្រ បាន​ប្រឹងប្រែង​ពុះពារ​ក្រោម​ដំណក់​ទឹកភ្លៀង ទោះ​ដឹងថា​មិន​បាន​មេដាយ​ក្តី ក៏​នាង​មិន​បោះបង់​ការប្រកួត​ដែរ ពោល​នាង​រត់​ម្នាក់ឯង ទាល់តែ​ដល់​គោលដៅ​។​

​កីឡាការិនី​រូបនេះ មិន​បាន​មេដាយ​អ្វី​នោះ​ទេ ហើយ​នាង​ក៏​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ក្រោម​គេ ក្នុងចំណោម​អត្ត​ពលិក​ជាច្រើន​ផងដែរ​។ ទោះជា​យ៉ាងនេះក្តី មហាជន​បាន​កោតសរសើរ​ពី​ការខិតខំ​របស់​នាង ហើយ​វីដេអូ​នោះ​បាន​ឆក់យក​បេះដូង​មហាជន​ទាំងមូល និង​ចាត់ទុកថា ម្ចាស់​អាវ​លេខ ៤០១ និង​ខោ​លេខ ១០ គឺជា​ជើងឯក​ក្នុង​ចិត្ត​ពួកគាត់​។​

​សូម្បី​តែ​បណ្តាញសារព័ត៌មាន​ជាតិ និង​អន្តរជាតិ ក៏​បាន​ចាប់អារម្មណ៍​លើ​សកម្មភាព​ប្រកួត​ក្រោម​ដំណក់ភ្លៀង របស់​កីឡាការិនី​កម្ពុជា​ផង​ដែរ ពេល​នាង​ប្រកួត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នៅ​ល្ងាច​ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០២៣​។ នាង​បាន​យក​ទង់ជាតិ​កម្ពុជា ជូត​ទឹកភ្នែក និង​លើកដី​សំពះ​មក​អ្នកគាំទ្រ ក្រោយ​ការប្រកួត​បានបញ្ចប់​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល