ថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ2025
ទាន់ហេតុការណ៍
អភិបាលខេត្ត​ស្វាយរៀង​ស្នើ​និយោជក កម្មករ និយោជិត និង​ផ្នែក​ពាក់ព័ន្ធ​រួម​សាមគ្គីភាព​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ - លោកជំទាវ មាស ច័ន្ទ​ធីតា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់ ស្តីពី​គោលការណ៍​ការទទួលស្គាល់ និង​ការលើកទឹកចិត្ត​ដល់​បុគ្គល​ដែល​បាន​ចូលរួម​ប្រតិបត្តិ​សកម្មភាព​មេត្រី​បរិស្ថាន​ - អតីតសិស្សសាលាបាក់ទូកមួយក្រុម សម្តែងការសោកស្តាយចំពោះ ការបាត់បង់ អតីតលោកគ្រូភាសាខ្មែរ ជើងចាស់០១រូប! - ផ្តើម​ពី​ក្រុម​ក្មេង​ទំនើ​ង ឡើង​ឋានៈ​ជា​ក្រុម​ចោរប្លន់​! - អភិបាលខេត្ត​ស្ទឹងត្រែង សម្រេច​ដក​ហូត​ដី​ព្រៃឈើ​ចំនួន ៤៨៧​ហិកតា ស្ថិតនៅក្នុង​ឃុំ​ចំនួន​ពីរ​ទុកជា​សម្បត្តិ​រដ្ឋ​វិញ​ - ឯកឧត្តម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន អញ្ជើញ​ចូលរួម​ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​អង្គការ​វិជ្ជាជីវៈ ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៩ ទិវា​ពលកម្ម​អន្តរជាតិ ១​ឧសភា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត - សម្រស់​បរិស្ថាន​ធម្មជាតិ​នៅ​គិរី​រម្យ ទឹកធ្លាក់​ដ៏​ស្រស់ស្អាត និង​ទេសភាព​ភ្នំ​ដ៏​អស្ចារ្យ គឺជា​ការរួម​បញ្ចូល​គ្នា​យ៉ាង​ចុះសម្រុង រវាង​ព្រៃ​ស្រល់​ដ៏​ត្រជាក់​ស្រួល ទឹកធ្លាក់​ដ៏​ស្រស់ស្អាត និង​ទេសភាព​ភ្នំ​ដ៏​អស្ចារ្យ - ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការហ្វឹកហាត់​ដើរ​ព្យុហយាត្រា​ពិធី​សម្ពោធ​សមិទ្ធផល នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជុំ​សែន​រីករាយ​ - រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម ចុះ​ផ្សព្វផ្សាយ​យុទ្ធនាការ និង​ចុះឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​តាម​ថ្នាល​ឌីជីថល ជាង​៣០០០​នាក់ នៅ​ខេត្ត​កំពង់ស្ពឺ​ - គួរឲ្យ​ចាប់​អារម្មណ៍ណាស់ ធ្លាប់​តែ​ឃើញ មេ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រកួត​វាយ​សី​ជាមួយ​ខ្មែរ​គ្នាឯង ឥឡូវ​ឈានទៅ​ប្រកួត ឈ្នះ​ក្រុម​ម៉ាឡេស៊ី ក្នុង​ការប្រកួត វាយ​គូ​បុរស អាយុ​បូក​គ្នា លើស​100​ឆ្នាំ​!
0

ឯកឧត្តម សាយ សំ​អាល់​៖ កម្ពុជា​អាច​លក់​កាបូន​បាន គឺជា​របត់​ថ្មី​មួយ ដែល​កម្ពុជា​អាច​រក​ចំណូល​បាន​ពី​ការ​អភិរក្ស​ធនធានធម្មជាតិ​

ឯកឧត្តម សាយ សំ​អាល់​៖ កម្ពុជា​អាច​លក់​កាបូន​បាន គឺជា​របត់​ថ្មី​មួយ ដែល​កម្ពុជា​អាច​រក​ចំណូល​បាន​ពី​ការ​អភិរក្ស​ធនធានធម្មជាតិ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​លើកឡើង​ថា កម្ពុជា​អាច​លក់​កាបូន​បាន គឺជា​របត់​ថ្មី​មួយ ដែល​កម្ពុជា​អាច​រក​ចំណូល​បាន​ពី​ការ​អភិរក្ស​ធនធានធម្មជាតិ នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ ស្តី​ពី​ការអភិរក្ស​ព្រៃឈើ ក្នុង​តំបន់ការពារធម្មជាតិ នា​រសៀល​ថ្ងៃ​ពុធ ទី​១០ ខែ​សីហា ឆ្នាំ​២០២២ នា​ទីស្តីការ​ក្រសួង​បរិស្ថាន​។ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​វាយតម្លៃ​ខ្ពស់​ផង​ដែរ ចំពោះ​ការលក់​កាបូ​ន ដែល​កម្ពុជា​ទទួលបាន​ជោគជ័យ ក្នុងការ​កៀរគរ​ធនធាន ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង ក្នុង​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​ជីវចម្រុះ តាមរយៈ​ការអនុវត្ត​គម្រោង រេ​ដ​បូក REDD+ ដោយ​ធានា​ដើមឈើ​ឈរ ក៏​អាច​រក​ចំណូល​សម្រាប់​ការងារ​អភិរក្ស និង​អភិវឌ្ឍន៍​។

​សិក្ខាសាលា​ស្តីពី​ការអភិរក្ស​ព្រៃឈើ ក្នុង​តំបន់ការពារធម្មជាតិ នាពេល​នេះ​នឹង​បាន​ផ្សព្វផ្សាយ​បន្ថែម ទៀត​ដល់​មហាជន​ឲ្យបាន​យល់​ដឹង​ថា​ពី​ភាពប្រសើរឡើង នៃ​ការការពារ​អភិរក្ស​ដែល​អាច​រកឃើញ​របត់​ថ្មី​មួយ​យ៉ាង​សំខាន់​នៃ​ការលក់​កាបូន​របស់​កម្ពុជា​។ ឯកឧត្តម សាយ សំ​អាល់ សង្ឃឹម​ថា​ក្រុមហ៊ុន​បរទេស​ធំៗ​ផ្សេងទៀត អាច​ទិញ​កាបូ​ន​ថែម​ទៀត​របស់​កម្ពុជា​។

​សូមបញ្ជាក់​ថា ថវិកា​ដែល​បានមក​ពី​ការលក់​កាបូន​នេះ គឺ​បាន​យក ទៅ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ពង្រឹង​ជីវភាព​សហគមន៍ ដូចជា​ការអភិវឌ្ឍ​ទេសចរណ៍ធម្មជាតិ ការ​ចិញ្ចឹមសត្វ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ទឹកស្អាត ជួយ​ដល់​សាលារៀន មធ្យោបាយ​របស់​មន្ត្រី​ឧទ្យានុ​រក្ស បង្កើន​ប្រសិទ្ធភាព​ក្នុង​ការគ្រប់គ្រង​ធនធានធម្មជាតិ និង​ការកសាង​សមត្ថភាព​មន្ត្រី​រាជការ​ថ្នាក់ក្រោម​ជាតិ លើ​វិស័យ​បរិស្ថាន​ថែមទៀត​៕
​ប្រភព​៖​ក្រសួង​បរិស្ថាន​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល