ថ្ងៃច័ន្ទ ទី២៨ ខែមេសា ឆ្នាំ2025
ទាន់ហេតុការណ៍
គួរឲ្យ​ចាប់​អារម្មណ៍ណាស់ ធ្លាប់​តែ​ឃើញ មេ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រកួត​វាយ​សី​ជាមួយ​ខ្មែរ​គ្នាឯង ឥឡូវ​ឈានទៅ​ប្រកួត ឈ្នះ​ក្រុម​ម៉ាឡេស៊ី ក្នុង​ការប្រកួត វាយ​គូ​បុរស អាយុ​បូក​គ្នា លើស​100​ឆ្នាំ​! - សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យកុមារីលក់ផ្កានៅគិរីរម្យ និងឪពុកម្តាយ ចូលជួប ផ្តល់ថវិកា ទិញដីធ្វើផ្ទះ និងដីធ្វើចម្ការ - លោកជំទាវ ជូ ប៊ុន​អេង​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​លោកជំទាវ ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ (​គ​.​ជ​.​ប​.​ជ​) បាន​អញ្ជើញ​ទៅសួរសុខទុក្ខ លោក​ឧត្តមសេនីយ៍ត្រី សុខ វុ​ធ​ថន​  ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​រ៉ាំរ៉ៃ - ឯ​ក​ឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារ​គោរព​ជូន​ពរ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​លោកជំទាវ តៅ តឿ​ន ទៀ​បាញ់ ក្នុង​ឱកាស​ខួប​៥០​ឆ្នាំ នៃ​ចំណងអាពាហ៍ពិពាហ៍​ - លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើ​សារ​គោរព​ជូន​ពរ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​លោកជំទាវ តៅ តឿ​ន ទៀ​បាញ់ ក្នុង​ឱកាស​ខួប​៥០​ឆ្នាំ នៃ​ចំណងអាពាហ៍ពិពាហ៍​ - សេចក្តី​លោភលន់ អាច​ធ្វើឲ្យ​អ្នក​ភ្លេច​នូវ​សេចក្តី​ត្រិះរិះ​! - ​គ្រួសារ​ជនរងគ្រោះ​បាន​ហួសចិត្ត រឿង​អំពើហិង្សា​របស់​ក្រុម​ក្មេង​ទំនើង​មកលើ​កូនប្រុស​របស់​គាត់​បាន​ស្លាប់ តែ​ច្បាប់​ពុំទាន់​មាន​យុត្តិធម៌​ជូន​ពួកគាត់​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន ៧ ដែលជា​កិច្ចព្រមព្រៀង​រវាង​កម្ពុ​ជា​-​ថៃ - លោកបណ្ឌិត​ ហោ​ គន្ធា​ ប្រធាន​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា​ ព្រមទាំង​ សមាជិក​ សមាជិកា ផ្ញើសាររំលែកទុក្ខ​ក្រុមគ្រួសារសព​ ឯកឧត្ដម​ សុខ សំអុល ទីប្រឹក្សាសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា ដែលបានទទួលមរណភាព - មេ​ល្បែង​មាន់​ជល់​អន​ឡាយ ចែ ភួង សង្ស័យ​មាន​ខ្នងបង្អែក​ធំ​ហើយ ទើប​បើក​លេង​ទាំង​ថ្ងៃ​ទាំង​យប់ សមត្ថកិច្ច​មិន​ហ៊ាន​ទៅ​ក្បែរ​
0

តើ​ខ្នងបង្អែក​ម្ចាស់​ទីតាំង​ល្បែង អន​ឡាញ​ជល់​មាន់​តាម​កញ្ចក់​ទូរទស្សន៍ មួយកន្លែង ស្ថិតនៅ​ភូមិ​ថ្នល់​បំបែក ខាងជើង​ឃុំ​ស្វាយទាប ស្រុក​ចំការលើ ខេត្ត​កំពង់ចាម​ជា​អ្នកណា​.?​ហ៊ាន​ផ្គើន​នៅ​កិច្ចសន្យា​បន្តរ​បើក​លេង​ដោយ​រលូន​បែបនេះ​(​វគ្គ​២)

តើ​ខ្នងបង្អែក​ម្ចាស់​ទីតាំង​ល្បែង អន​ឡាញ​ជល់​មាន់​តាម​កញ្ចក់​ទូរទស្សន៍ មួយកន្លែង ស្ថិតនៅ​ភូមិ​ថ្នល់​បំបែក ខាងជើង​ឃុំ​ស្វាយទាប ស្រុក​ចំការលើ ខេត្ត​កំពង់ចាម​ជា​អ្នកណា​.?​ហ៊ាន​ផ្គើន​នៅ​កិច្ចសន្យា​បន្តរ​បើក​លេង​ដោយ​រលូន​បែបនេះ​(​វគ្គ​២)

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ចេញផ្សាយ​នៅ​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​២០២២)
​ខេត្ត​កំពង់ចាម​៖ ករណី​ល្បែង​សុីសង​អន​ឡាញមាន់​ជល់ តាម​កញ្ចក់​ទូរទស្សន៍ មួយកន្លែង​ស្ថិតនៅក្នុង​ភូមិ​ថ្នល់​បែក​ខាងជើង ឃុំ​ស្វាយទាប ស្រុក​ចំការលើ ខេត្ត​កំពង់ចាម កំពង់បើក​ដំណើរការ​ទទួល​ក្រុម​អ្នកញៀន​ល្បែង​អោយ​ចូល​លេង​ស្រែក​ហ៊ោកញ្ជ្រៀវ​ទ្រហឹង​អឹងកង​ខណៈ​អាជ្ញាធរ​បាន​រក្សា​ភាព​ស្ងៀមស្ងាត់​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ទីតាំង​ខាងលើ សម​ត្ថ កិច្ច​ជំនាញ​ប៉ុសិ៍្ត​ធ្លាប់​បាន​ចុះ​ធ្វើ​កិច្ចសន្យា​ណែ​រ​នាំ ឲ្យ​បញ្ឈប់​បើក​លេង​បន្ត​ទៀត តែ​ហាក់បីដូចជា​មិន​រាងចាល់​ទាល់តែសោះ មហាជន​ឆ្ងល់​ថា តើ​ខ្នង បង្អែក​របស់​គាត់​ជា​អ្នកណា ទើប​ហ៊ាន​ផ្គើន​នៅ​កិច្ចសន្យា​បន្តរ​បើក​លេង​បែបនេះ ។​

​តើ​លោក ប៉ែន ទៀង​ចំរើន អធិការ​ស្រុក​ចំការលើ កំពង់​លេង​ក្បាច់គុណ​ឆ្ពិន​ភ្នែក​ពលរដ្ឋ​ឫ​ក៍លោក​អសម្ថតភាព​ក្នុង​ការបង្ការ​ទប់ស្កាត​និង​បង្ក្រាប​រាល់​បទល្មើ​ស​ល្បែងស៊ីសង​ដោយ​ខុសច្បាប់​។​

​សូម​រំលឹក​ថា​កន្លងមក​សម្តេច ក្រឡា​ហោម ស ខេង បាន​បញ្ជា​ឲ្យ​អាជ្ញាធរ បង្ក្រាប​ឲ្យអស់​គ្រប់​ល្បែងស៊ីសង​ក្នុង​មូលដ្ឋាន ដោយ​មិន​មាន​ការយល់​យក​ឡើយ​។​

​ចុះ​ហេតុអ្វី​បាន​ជា​ម្ចាស់​ទីតាំង​បើក​បទល្មើស​ល្បែង​អន​ឡាញ​ជល់​មាន់​តាម​កញ្ចក់​ទូរទស្សន៍​ខុសច្បាប់​ថ្លើមធំ​មិន​ញញើត​ច្បាប់​និង​ផ្គើន​កិច្ចសន្យា​ក្នុង​ការឈប់​ប្រព្រឹត្ត​បទល្មើស​និង​បង្កើត​ល្បែងស៊ីសង​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​បន្តទៀត​។​

​តែ​ភាពជាក់ស្ដែង​ម្ចាស់​ទីតាំង​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ប៉ុស្តិ៍​ធ្លាប់​បាន​ចុះ​ធ្វើ​កិច្ចសន្យា​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​បើក​លេង​ដដែល​ឬ​ការធ្វើ​កិច្ចសន្យា​កន្លងមកនេះ​គ្រាន់តែ​ជា​ឈុត​ឆាក​ដឹកនាំ​សម្ដែង​របស់លោក ប៉ែន ទៀង​ចំរើន អធិការ​ស្រុក​ចំការលើ ជា​អ្នករៀបចំ​ដើម្បី​កុហក់​បោកប្រាស់​ឆ្ពិន​ភ្នែក​មហាជន​និង​ថ្នាក់ដឹកនាំ​កំ​ុ​អោយ​ស្ដីបន្ទោស​ដល់​ខ្លួន​។​

​តើ​លោក​ឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​។ លោក​បាន​ជ្រាប​ដែរ​ទេ​.? ចំពោះ​ទីតាំង​ល្បែង​អន​ឡាញ​ជល់​មាន់​តាម​កញ្ចក់​ទូរទស្សន៍​ខុសច្បាប់ ស្ថិតនៅក្នុង​ភូមិ​ថ្នល់​បែក​ខាងជើង​ឃុំ​ស្វាយទាប ស្រុក​ចំការលើ ខេត្ត​កំពង់ចាម​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល