ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

ជន​ចាស់ជរា និង​មាន​ជីវភាព​ខ្វះខាត ចំនួន ៣៩៨​នាក់ ក្នុង​ក្រុង​តាខ្មៅ ទទួលបាន អាវ​រងារ ភួយ និង​ស្បៀងអាហារ ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្ដាល​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កណ្ដាល​៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល ខេត្ត នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្ដាល ព្រមទាំង​សហការ​រី មន្ត្រីរាជការ និង​សប្បុរសជន​នានា នៅ​ព្រឹក​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ បាន​ចែក អាវ​រងា ភួយ និង ស្បៀង​អាហារ​មួយ​ចំនួន ដល់ ពលរដ្ឋ ចាស់​ចាស់ជរា និង មាន​ជីវភាព​ខ្វះខាត ចំនួ​ចំ​៣៩៨​នាក់ មក​ពី​សង្កាត់​ទាំង​៦ ក្នុង​ក្រុង​តាខ្មៅ ។

​ថ្លែង​ក្នុង​ពិធី​នេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានបញ្ជាក់​ថា ការចែក អំណោយ នេះ ធ្វើឡើង ដើម្បី​ឆ្លើយតប​តាម​ការអំពាវនាវ​របស់ សម្ដេច អគ្គសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​អំពាវ​នា​ឱ្យ​អាជ្ញាធរ ត្រូវ​យកចិត្តទុកដាក់ ចំពោះ ជន ងាយ រងគ្រោះ ក្នុង ពេល មាន ធាតុ​អាកាស ត្រជាក់ ចូល មកដល់ ដើម្បី រក្សា ភាព កក់ក្តៅ និង សុវត្ថិភាព ក្នុង ពេល អាកាសធាតុ ចុះ ត្រជាក់ ។

​ឯកឧត្តម​បាន​បញ្ជាក់បន្ថែម​ថា ការ​ចែក​អំណោយ​ជា​អាវ​រងា ភួយ និង​ស្បៀងអាហារ​នេះ នឹង​បន្ត​ចែកជូន​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​កណ្ដាល​ជា​បន្តបន្ទាប់​ទៀត ដើម្បី​ជួយ​សម្រាល​ទុក​លំបាក​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន មិន​ទុក​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការលំបាក​ឡើយ​។​

​នា​ឱកាស​នោះ​ដែរ ឯកឧត្តម​ក៏បាន​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដោយ​ក្តី​នឹករលឹក​បំផុ​ត និង​បាន​ថ្លែង​នូវ​ការកោតសរសើរ និង​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទឹកចិត្ត​ដ៏​សប្បុរស​ប្រកប​ដោយ​ព្រហ្ម​វិហារធម៌ របស់​សប្បុរសជន​ទាំងអស់ ដែល​បាន​បរិច្ចាគ​ធនធាន ពេលវេលា កម្លាំងកាយ​ចិត្ត ចេញ​ពី​បេះ​ដូង​មនុស្សធម៌​សុទ្ធសាធ​ក្នុង​ការចូលរួមចំណែក​ជួយ​ដល់​ជនរងគ្រោះ និង​ជន​ងាយ​រងគ្រោះ​បំផុត នៅក្នុង​ខេត្ត​កណ្ដាល​។​

​ក្រៅពីនេះ ឯកឧត្តម​ក៏បាន​ណែនាំ​ឱ្យ​មនុស្ស​វ័យ​ចំណាស់​ទាំងអស់​បន្ត​ថែទាំ​សុខភាព ទោះ​បី​ជា​ប្រមុខ​រាជរដ្ឋាភិបាល បាន​សម្រេច​ឱ្យ​បើក​ប្រទេស​ឡើង​វិញ​ក៏​ដោយ និង​បាន​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ថែរក្សា​សុខភាព​របស់​ខ្លួន​ឱ្យបាន​ល្អ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ពិសេស​ក្នុង​កាលៈទេសៈ​ដែល​កម្ពុជា​មិនទាន់​បាន​បញ្ចប់​ជំងឺ​កូវី​ដ​-១៩​នៅឡើយ​។​

បើ យោង តាម ក្រសួង ធនធាន ទឹក និង ឧតុនិយម បានឲ្យ ដឹង ថា អាកាសធាតុ ត្រជាក់ នឹង បន្ត រហូតដល់ ខែ​កុម្ភៈ ឆ្នាំ ២ ០ ២ ២ ហើយ​អាកាសធាតុ ត្រជាក់ ត្រូវ បាន គេ រំពឹង ថា នឹង ធ្វើ ឱ្យ សីតុណ្ហភាព នៅ តំបន់ នានា ក្នុង ប្រទេស ធ្លាក់ចុះ មក នៅ ត្រឹម ១ ៥ អង្សា រ សេ ។

​សូម​បញ្ជាក់​ផង​ដែរ​ថា ប្រជាពលរដ្ឋ​ចាស់ជរា​ទាំង ៣៩៨​នាក់ បាន​ទទួល​អំណោយ​មនុស្សធម៌​ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្ដាល ដោយ​ក្នុង​ម្នាក់​ទទួលបាន​៖ ភួយ​១ អាវ​រងា​១ មី ១​កេស ត្រីខ ១​យួរ ជែល​លាងដៃ ១​ដប សាប៊ូ ១​ដុំ និង​ម៉ាស់ ១០​បន្ទះ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល