ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ព្រមាន​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ក្រុម​ឡាន ម្ចាស់​ដេប៉ូ​ខ្សាច់ ថ្ម គ្រួស ល្មើសច្បាប់ និង​អំពាវនាវ​ឱ្យ​គោរព​ច្បាប់​ទាំងអស់​គ្នា

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្ដាល​៖ ដោយ​មើលឃើញ​ពី​ការកកស្ទះ​ចរាច​រណ៍ នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២១ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន អមដំណើរ​ដោយ​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​ចុះ​ពិនិត្យ​ការធ្វើ​ចរាចរណ៍ និង​ពិនិត្យ​ស្ថានភាព​ផ្លូវជាតិ​លេខ​21B ចាប់ពី​ផ្លូវជាតិ​លេខ​2 ត្រង់​ចំណុច​ស្តុប​ស្ពាន​ព្រែក​ហូរ រហូត​ដល់​រង្វង់​មូល​ស្ពាន​ព្រែក​សំរោង​។​

​នា​ឱកាស​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ស្នើ​ដល់​មន្ត្រី​ជំនាញ ត្រូវ​ចុះ​សិក្សា​ដើម្បី​ធ្វើ​ការពង្រីក និង​ជួសជុល​ឡើងវិញ​នូវ​កំណាត់​ផ្លូវជាតិ​លេខ​21B​នេះ ធ្វើ​យ៉ាងណា​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ និង​បញ្ចៀស​នូវ​ការកកស្ទះ​ផងដែរ​។​
​សូម​បញ្ជាក់​ផង​ដែរ​ថា ត្រង់​កំណាត់​ផ្លូវជាតិ​លេខ 21B​នេះ មាន​ប្រវែង ៣​គីឡូម៉ែត្រ ទទឹង ១១​ម៉ែត្រ ដែល​ជា​ផ្លូវ​មួយ​មាន​សារៈសំខាន់ ក្នុងការ​ដឹកទំនិញ​ឆ្លងកាត់​វាង​ក្រុង​ផងដែរ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែង​បញ្ជាក់ថា ក្រសួង​នឹង​ធ្វើ​ការស្ថាបនា​កំណាត់​ផ្លូវជាតិ​លេខ​21B គឺ​ផ្លូវ​លេខ​115 ចាប់ពី​ផ្លូវបំបែក​ផ្លូវជាតិ​លេខ​២ ស្ពាន​ព្រែក​ហូរ ទល់​នឹង​រង្វង់​មូល​នាគ ស្ពាន​ព្រែក​សំរោង ក្រុង​តាខ្មៅ​ដែល​មាន​ប្រវែង​ប្រមាណ​ជា​៣​គីឡូម៉ែត្រ ឱ្យបាន​ល្អ​រឹងមាំ​ស្រប​តាម​ស្តង់ដា ក្រោយ​រង​ការខូចខាត​ដោយសារ​ឡាន​ដឹក​ខ្សាច់​កិនកម្ទេច​ជា​រៀងរាល់ថ្ងៃ​។​

​ជាមួយគ្នា​នោះ​ដែរ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​បញ្ជាក់បន្ថែម​ថា «​ឯកឧត្ដម​នឹង​បន្ត​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ​នេះ ដើម្បី​សិក្សា​មើល​ទៅ​លើ​ការស្ថាបនា មាន​គម្រោង​ពង្រីក​ផ្លូវ​នេះ​ឱ្យ​ធំ​ទូលាយ សិក្សា​ពី​ផលប៉ះពាល់​ដំណោះស្រាយ​ផ្សេងៗ ធ្វើ​យ៉ាងណា​ដើម្បី​ធ្វើ​ផ្លូវ​មួយ​ខ្សែ​នេះ​ឱ្យបាន​ធំ​ទូលាយ​ស្អាត រឹងមាំ ស្រប​តាម​ស្តង់ដា​»​។​

​ជាមួយគ្នានេះ​ដែរ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែង​កោតសរសើរ​ពី​ការអភិវឌ្ឍ​នៅ​មូលដ្ឋាន​ក្រុង​តាខ្មៅ​ផងដែរ ដែល​ចាំបាច់​ត្រូវការ​ខ្សាច់ ថ្ម គ្រួស​ជាដើម ហើយ​ណែនាំ​ឱ្យ​មាន​ការដឹក​ត្រូវ​គោរព​តាម​បទដ្ឋាន​បច្ចេកទេស​ស្របតាម​ច្បាប់ ដើម្បី​រួម​គ្នា​បញ្ចៀស​ការបំផ្លាញ​ផ្លូវ និង​បំផ្លាញ​បរិស្ថាន​ជា​ដើម​។​

​ប៉ុន្តែ​ក្នុង​គ្រា​នោះ​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏​បាន​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​ក្រុម​ឡាន ម្ចាស់​ដេប៉ូ​ខ្សាច់ ថ្ម គ្រួស ដែល​ល្មើសច្បាប់ និង​បន្ត​អំពាវនាវ​ឱ្យ​ចូលរួម​គោរព​ច្បាប់ ពិសេស​ចៀសផុត​ពី​ការដឹក​លើស​ទម្ងន់ ដឹក​មិន​គ្រប ខ្សាច់​ហូរ​ប្រឡាក់​ថ្នល់ ដែល​ជា​ហេតុ​នាំឱ្យ​កើត​បញ្ហា​ជារឿយៗ​។​

​សូម​រំលឹក​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា អភិបាលរង​ខេត្ត​កណ្ដាល លោក ណុប ដា​រ៉ា បាន​ធ្វើ​ការកោះហៅ​ម្ចាស់​ដេប៉ូ​ខ្សាច់​ចំនួន​២២​ដេប៉ូ ប្រជុំ​នៅ​សាលាខេត្ត ដោយ​បាន​ព្រមាន​ពួកគាត់​ឱ្យ​គោរព​តាម​ច្បាប់​ឱ្យបាន​ល្អ និង​ព្រមាន​ពី​វិធានការ​ផ្លូវច្បាប់ ព្រមទាំង​បាន​កំណត់​ឱ្យ​ម្ចាស់​ដេប៉ូ​ទាំងអស់​ត្រូវ​ជួយ​ចេញថ្លៃ​ជួសជុល​ផ្លូវ​លេខ​១១៥​នេះ និង​ស្ដារ​ប្រព័ន្ធ​លូ​ប្រប​តាម​ផ្លូវ​នេះ​៧០% នៃ​តម្លៃ​សរុប​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល