ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញ​ចុះ​សួរ​សុខ​ទុក​គ្រួសារ​អាវុធហត្ថ​ក្រុង​ច្បារមន​ទើប​ឆ្លងទន្លេ​(​លំហែ​មាតុភាព​) - សមត្ថកិច្ច​រកឃើញ​ទីតាំង​លាក់​ឈើ​ខុសច្បាប់​កប់​ក្នុង​ដី​នៅ​ខេត្ត​មណ្ឌល​គី​រី​  - មន្ត្រី​ក្រសួង​បរិស្ថាន​ចុះ​ពិនិត្យ​និង​អនុវត្ត​ច្បាប់​ចំពោះ​ការបញ្ចេញ​ទឹក​កខ្វក់​ប៉ះពាល់​ប្រភពទឹក​សាធារណ​របស់​រោងចក្រ​១​កន្លែង​នៅក្នុង​ខេត្ត​ព្រះសីហនុ​ - លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវ:អ្នកសារព័ត៌មានកម្ពុជា ផ្ញើលិខិតរំលែកមរណៈទុក្ខ គោរពជូន ចំពោះក្រុមគ្រួសារសព ឯកឧត្តម តូច សារ៉េត រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដែលបានទទួលមរណៈភាព - អង្គភាព​ចីរភាព​បរិស្ថាន​កម្ពុជា (CESO) ចេញ​ញ្ញតិ គាំទ្រ​ការអនុវត្ត​ការងារ​របស់​ក្រសួង​បរិស្ថាន​លើ​យុទ្ធនាការ​ភាព​ស្អាត​ភាព​បៃតង​ក្នុងអំឡុងពេល​ជាង ១៥ ខែ ក្រោម​ការដឹកនាំ​របស់ ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្នុង​នីតិកាល​ទី ៧ នៃ​រដ្ឋ​សភា​កម្ពុជា - សាលារៀន​ចំនួន ៧៦ ក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ គាំទ្រ​ពេញ​បេះដូង ចំពោះ​សមិទ្ធផល​របស់​ក្រសួង​បរិស្ថាន​រយៈពេល​ជាង​មួយឆ្នាំ - ក្រសួង​បរិស្ថាន ជូនដំណឹង​ស្តីពី​វិធានការ​ការពារ និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ - ក្រោម​ការដោះស្រាយ​នឹង​សម្របសម្រួល​របស់​ឯកឧត្តម​បណ្ឌិត គង់​សុីថា អគ្គនាយករង​ក្រសួង​រ៉ែ​និង ថាមពល​ - លោកបណ្ឌិត​ ហោ​ សេរី​វឌ្ឍន៍​ ដឹកនាំ​សមាជិក​សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ចូល​រួម​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ ថ្នាល​ឌីជីថល​ចុះឈ្មោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ - ​លោក​បណ្ឌិត ហោ សេរី​វឌ្ឍន៍ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ និង​ពិនិត្យ​ទីកន្លែង​សម្រាប់​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ថ្នាល​ឌីជីថល​ចុះ​ឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​
0

​អាជ្ញាធរ​ខេត្ត​កណ្តាល ចុះ​រឹតបន្តឹង​អាជីវកម្ម​ជីកដី ខ្សាច់ និង​ការដឹកជញ្ជូន​ដី​ដែល​ពុំមាន​ច្បាប់​អនុញ្ញាត និង​ធ្វើ​សកម្មភាព​ខុស​បច្ចេកទេស ក្នុង​ភូមិសាស្ត្រ ស្រុក​កណ្តាលស្ទឹង​

​អាជ្ញាធរ​ខេត្ត​កណ្តាល ចុះ​រឹតបន្តឹង​អាជីវកម្ម​ជីកដី ខ្សាច់ និង​ការដឹកជញ្ជូន​ដី​ដែល​ពុំមាន​ច្បាប់​អនុញ្ញាត និង​ធ្វើ​សកម្មភាព​ខុស​បច្ចេកទេស ក្នុង​ភូមិសាស្ត្រ ស្រុក​កណ្តាលស្ទឹង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្តាល ៖ ព្រឹក​ថ្ងៃ​ទី​១២ ខែ វិច្ឆិកា ឆ្នាំ​២០២១ ឯកឧត្តម ណុប ដា​រ៉ា អភិបាលរង​ខេត្ត​កណ្តាល បាន​ដឹកនាំ​គណៈកម្មការ​ចម្រុះ ចុះ​ត្រួតពិនិត្យ​និង​អនុវត្ត​ច្បាប់​ចំពោះ​អាជីវកម្ម​ជីកដី ខ្សាច់ និង​ការដឹកជញ្ជូន​ដី ដែល​ពុំមាន​ច្បាប់​អនុញ្ញាត និង​ធ្វើ​សកម្មភាព​ខុស​បច្ចេកទេស ក្នុង​ស្រុក​កណ្តាលស្ទឹង​។

​ជាក់ស្តែង គណៈកម្មការ​ចម្រុះ​បាន​ធ្វើ​ការផ្អាក​អាជីវកម្ម​ចំនួន ០២ កន្លែង ទី​តាំងទី​១​ស្ថិតនៅ​ភូមិ​ភូមិ​ចេក ឃុំ​រកា និង​ទី​តាំងទី​២​ភូមិ​អង្គ​ខ្លើ ឃុំ​ត្បែង ស្រុក​កណ្តាលស្ទឹង ដែល​ជីក​លើស​ដែន​អាជ្ញា​បណ្ណ ហើយ​ពុំ​មាន​បង់​សួយ​សា​រ៉ែ និង​ធ្វើ​សកម្មភាព​ខុស​បច្ចេកទេស​ច្បាប់​កំណត់ ។​

​ឯកឧត្តម​បាន​ណែនាំ​និង​លើកទឹកចិត្ត​ម្ចាស់​អាជីវកម្ម អោយ​ប្រកប​របរ​អោយបាន​ត្រឹមត្រូវ​មាន​ច្បាប់​អនុញ្ញាត និង​គោរព​តាម​បទដ្ឋាន​បច្ចេកទេស​។ ចំពោះ​អាជីវកម្ម ០២​កន្លែង​នេះ គណៈកម្មការ​នឹង​អនុវត្ត​តាម​នីតិវិធី​ដោយ​ធ្វើ​ការពិន័យ និង​អោយ​បង់​សួយ​សា​រ៉ែ​ចូល​រដ្ឋ​ឡើងវិញ​អោយបាន​ត្រឹមត្រូវ​។​

​ឯកឧត្តម ប្រធាន​គណៈកម្មការ​ចម្រុះ​បាន​មានប្រសាសន៍ថា ក្រុមការងារ​នឹង​បន្ត​ចុះ​ពិនិត្យ​តាម​ការដ្ឋាន​អាជីវកម្ម​ជា​បន្តបន្ទាប់​ទៀត ដើម្បី​ពង្រឹង​ការគ្រប់គ្រង និង​កាត់បន្ថយ​ហានិភ័យ​នានា​ដែល​ប៉ះពាល់​ដល់​បរិស្ថាន និង​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​តំបន់​នោះ និង អ្នកធ្វើដំណើរ​តាម​ដងផ្លូវ​។​

រដ្ឋបាលខេត្តកណ្តាល

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល