នៅថ្ងៃសុក្រ ២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១
•ស្ដីពី ករណី៖ អំពើលួច(ទូរសព្ទ័)
•កើតហេតុថ្ងៃទី០៨.១០.២០២១ វេលាម៉ោង ១៤និង៣០នាទី
•ចំណុចកើតហេតុៈ ស្ថិតក្នុងផ្ទះជនរងគ្រោះភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះម្នាក់ប្រុស ឈ្មោះស៊ុន ឡេង ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរអាវុធហត្ថ មានទីលំនៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ចំណែកជនសង្ស័យមានគ្នា០២នាក់ ៖
១/ឈ្មោះចាន់ ធី ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ មានទីលំនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ (អ្នកចូលលួចសំភារះ)(ឃាត់ខ្លួន)។
២/ឈ្មោះពៅ ឃី ហៅស្រីម៉ៅភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មុខរបរ មិនពិត សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
ក្នុងនោះ សំភារៈដែលបាត់បង់រួមមាន ៖ ១/ទូរស័ព្ទ ១គ្រឿង ម៉ាក់Iphone ១១Proពណ៌ស។
វត្ថុតាងចាប់យករួមមានៈ
១/ទូរស័ព្ទដៃមួយគ្រឿងម៉ាក់IPhone 11proពណ៌ស
IMEIទី១.356574105717338
IMEIទី២.356574105654339 ប្រើស៊ីមកាតលេខ090435343(ជារបស់ជនរងគ្រោះ)។
២/ទូរស័ព្ទដៃមួយគ្រឿងម៉ក់ OPPO ពណ៌ខៀវ(ខូច) ។
៣/ទូរស័ព្ទដៃមួយគ្រឿងម៉ាក់NOKIAពណ៌ខៀវ(ខូច)។
៤/កាបូបស្ពាយចំនួនមួយពណ៌ខៀវម៉ាក់Supreme។
តាមសេចក្តីរាយការណ៍អោយដឹងថា នៅថ្ងៃទី០៨ ខែ១០ ឆ្នាំ២០២១ វេលាម៉ោង១៤និង៣០នាទី ឈ្មោះ ចាន់ ធី ភេទប្រុស រួមជាមួយឈ្មោះពៅ ឃី ហៅស្រីម៉ៅ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ បានជួលផាស់ស្អាប់របស់ឈ្មោះ ម៉ម ស៊ីថន ភេទប្រុស អាយុ៥៩ឆ្នាំ ជានជាតិ មុខរបរ រត់ម៉ូតូផាស់ស្អាប់ មានទីលំនៅភូមិ៧ សង្លាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជិះសំដៅមកខាងផ្លូវជាតលេខ១ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ លុះពេលជិះផាស់ស្អាប់ មកដល់ចំណុចមុខផ្ទះជនរងគ្រោះ ឈ្មោះ ចាន់ ធី ភេទប្រុសបានអោយអ្នកបើកផាស់ស្អាប់ឈប់ ពេលនោះឈ្មោះ ម៉ម ស៊ីថន ភេទប្រុស អ្នករត់ផាស់ស្អាប់បានឈប់ផាស់ស្អាប់។ បន្ទាប់មកឈ្មោះចាន់ ធី ភេទប្រុសបានចុះពីលើផាស់ស្អាប់ ដើរចូលក្នុងផ្ទះជនរងគ្រោះ ដោយអោយឈ្មោះ ពភ ឃី ហៅស្រីម៉ៅ ភេទស្រីនៅចាំខ្លួនលើផាស់ស្អាប់ ហើយខ្លួនបានចូលក្នុងផ្ទះជនរងគ្រោះតែម្នាក់ឯង ។ ពេលចូលដល់ក្នុងផ្ទះ ជនរងគ្រោះក៍ដើរចូលក្នុងបន្ទប់របស់ឈ្មោះឈ្មោះជា យូអ៊ី ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិត កំពុងតែដេក ។ ពេលនោះ ជនសង្ស័យបានលួយកទូរស័ព្ទដៃរបស់ឈ្មោះជា យូអី ភេទស្រីមួយគ្រឿងម៉ាក់IPhone 11Proពណ៌ស រួចក៍ចេញមកខាងក្រៅផ្ទះវិញ ឡើងជិះផាស់ស្អាប់មកខាងភ្នំពេញវិញ ។ ភ្លាមនោះ ឈ្មោះជា យូអី ភេទស្រីដឹងខ្លួនឡើងក៍ស្រាប់តែបាត់ទូរស័ព្ទដៃរបស់ខ្លួន ហើយបានឆែកមើលតាមកុំព្យូទ័រ ដែលភ្ជាប់ជាមួយទូរស័ព្ទដៃឃើញលោតនៅតាមផ្លូវជាតិលេខ១ ។ បន្ទាប់ក្រុមគ្រួសាររបស់ជនរងគ្រោះបាននាំគ្នាតាមរកផាស់ស្អាប់ដែលជនសង្ស័យជិះនោះ (ទូរស័ព្ទដៃរបស់ជនរងគ្រោះភ្ជាប់ប្រព័ន្ធZenly) មើលតាមរយះប្រព័ន្ធZenly ក្រុមគ្រួសារជនរងគ្រោះបានតាមទាន់ផាស់ស្អាប់ដែលជនសង្ស័យជិះមៅម្ដុំសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ភ្លាមនោះក្រុមគ្រួសារជនរងគ្រោះបាមឃាត់ខ្លួនក្រុមជនសង្ស័យ ដោយសហការជាមួយសមត្ថកិច្ចសង្កាត់វាលស្បូវ ខណ្ឌច្បាលអំពៅ នឹងកម្លាំសមត្ថកិច្ចស្រុកកៀនស្វាយ យកមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីសួនាំ។
តាមចម្លើយរបស់ឈ្មោះ ម៉ម ស៊ីថនភេទប្រុស ម្ចាស់ផាស់ស្អាប់ បានរៀបរាប់ថា មុនម៉ោងកើតហេតុ ជនសង្ស័យ២នាក់ស្រីប្រុសខាងលើបានជួលផាស់ស្អាប់ខ្កួនអោយជួនចុះឡើងរហូតដល់ចំនុចកើតហេតុជនសង្ស័យឆ្លើយថាខ្លួនចូលយកលុយដែលម្ដាយអោយនៅផ្ទះកើតហេតុ។ក្រោយមកកើតឡើងលើផាស់ស្អាប់អោយខ្លួនបើកឡើងទៅភ្នំពេញវិញ។ ខ្កួនបើកតាមធម្មតា ដោយមិនដឹងខ្លួន រហូតមានគេឃាត់អោយឈប់នៅចំនុចវាលស្បៅខណ្ឌច្បារអំពៅ
ដោយមានការសំរបសំរួលពីលោក ព្រះរាជអាជ្ញា លាវ ស្រេង បានអនុញាតិ អោយឈ្មោះ ម៉ម ស៊ីថន ម្ចាស់ផាស់ស្អាប់ វិលត្រឡប់ទៅផ្ទះវិញ។
នៅចំពោះមុខសម្ថកិច្ចឈ្មោះចាន់ ធី ភេទប្រុសបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើលួចទូរស័ព្ទដៃរបស់ជនរងគ្រោះពិតប្រាកដមែន។
ជនសង្ស័យរួមទាំងវត្ថុតាងកំពុងឃាត់ខ្លួនបណ្ដោះអាសន្នដើម្បីបន្តចាត់ការតាមនីតិវិធី ៕